ស្ត្រី​ពីរ​នាក់​បើក​បារ៍​ភេទ​ទី ៣ ផ្គាប់​ចិត្ដ​នារី​ប្រតិ​ព័ទ្ធ​នារី​ដំបូ​ងនៅ​កម្ពុជា

ភ្នំពេញ: ភ្នំពេញជាទីក្រុងជោរជន់ទៅដោយបារ៍ខ្ទើយបុរស តែបារ៍ស្រីស្រឡាញ់ស្រី ហាក់ដូចជាមិនមានវត្ដមាននោះទេ។

ទើបតែកាលពីថ្ងៃទី ៧ ខែសីហា បារ៍ស្រីស្រឡាញ់ភេទដូចគ្នាដំបូងបំផុត «The L Bar» នៅកម្ពុជា បានបើកសម្ពោធទទួលភ្ញៀវ ដោយផ្ដល់អាទិភាពដល់នារីប្រតិព័ទ្ធនារីភេទដូចគ្នាចូលលេងកម្សាន្ដ។

នាង ម៉ាធីល ធីលឡាយ ជាសហស្ថាបនិកបារ៍ The L Bar បាននិយាយថា៖ «យើងបានសម្រេចថា ទីក្រុងនេះ ពិតជាត្រូវការកន្លែងសម្រាប់នារីស្រឡាញ់ភេទដូចគ្នា។ យើងមិនដឹងថាត្រូវទៅណានោះទេ បើយើងចង់ជួបនារីដែលដឹងពីចិត្ដរបស់នាង និងមិនចាំបាច់ច្រឡំ»។

នាង ធីលឡាយ និងអូជែនី ធីបូឌែរ ដែលមកពីអឺរ៉ុបទាំងពីរនាក់ បានរស់នៅក្នុងប្រទេសកម្ពុជា ២ ឆ្នាំហើយ នៅពេលពួកគេបានសម្រេចចិត្ដបើក The L Bar នេះ។

នារីទាំងពីរ ចាប់ផ្ដើមគិតអំពីការបើកបារ៍ស្រីខ្ទើយនេះក្រោយពីដើរលុកលុយតាមបារ៍នានា និងដឹងថា ទីក្រុងភ្នំពេញមិនមានកន្លែងសប្បាយសម្រាប់នារីប្រតិព័ទ្ធនារីឡើយ។ កាលពីមុន សហគមន៍នារីខ្ទើយនៅរាជធានីភ្នំពេញភាគច្រើនពួកគេស្គាល់ និងជួបគ្នាតាមរយៈហ្វេសប៊ុកប៉ុណ្ណោះ។

ស្ត្រី​ពីរ​នាក់​បើក​បារ៍​ភេទ​ទី ៣ ផ្គាប់​ចិត្ដ​នារី​ប្រតិ​ព័ទ្ធ​នារី​ដំបូ​ងនៅ​កម្ពុជា

នាង ធីបូឌែរ បាននិយាយថា៖ «មានចំនួនបុរសខ្ទើយ និងស្ដ្រីខ្ទើយស្មើគ្នាក្នុងទីក្រុងភ្នំពេញ។ ប៉ុន្ដែបារ៍ជាច្រើនសុទ្ធតែសម្រាប់បុរសខ្ទើយ ហើយយ៉ាងហោចណាស់ បារ៍ចំនួន ៥ កន្លែងដែលផ្ដោតទាំងស្រុងតែទៅលើអតិថិជនជាបុរសនោះ»។បារ៍ថ្មីនេះស្ថិតនៅតាមច្រកផ្លូវតូច ឬឌឿងហែម ក្បែរមហាវិថីព្រះមុនីវង្សក្នុងរាជធានីភ្នំពេញ។ រូបភាពស្ដ្រីចំណាស់ពាក់វ៉ែនតារំលេចជាទស្ស-នីយភាពដ៏ទាក់ទាញលើច្រកផ្លូវឌឿងហែម។ នៅលើខ្លោងទ្វារមានព្យួរទង់ជាតិកម្ពុជាជាប់នឹងទង់ពណ៌ឥន្ទធនូជានិមិត្តរូបមោទនភាពស្ដ្រីខ្ទើយ។នៅពេលបារ៍ The L Bar បានបើកសម្ពោធនៅម៉ោង ៦ ល្ងាចកាលពីថ្ងៃអាទិត្យប៉ុន្មានសប្ដាហ៍មុន ភ្ញៀវបានមកអង្គុយរង់ចាំលើកៅអីឈើជាស្រេចដោយត្រៀមមើលឈ្មោះម្ហូប និងភេសជ្ជៈ។ ភ្ញៀវក៏អាចទុកដាក់ស្បែកជើងនៅមាត់ទ្វារចូល និងដើរចូលបារ៍ដោយជើងទទេ ដែលធ្វើឲ្យមានបរិស្ថានស្អាតល្អផងដែរ។

ស្ត្រី​ពីរ​នាក់​បើក​បារ៍​ភេទ​ទី ៣ ផ្គាប់​ចិត្ដ​នារី​ប្រតិ​ព័ទ្ធ​នារី​ដំបូ​ងនៅ​កម្ពុជា

មានសម្ភារប្រើប្រាស់សម្រាប់ដាក់លក់ជាច្រើនទៀត ដូចជាឧបករណ៍សម្រាប់ឲ្យនារីបត់ជើងតូច ដែលអនុញ្ញាតឲ្យពួកគេឈរនោម និងពែងត្រង់ឈាមរដូវសម្រាប់ប្រើច្រើនលើកច្រើនសា សម្រាប់អ្នកដែលចង់ផ្លាស់ប្ដូរសាកទម្លាប់បែបបុរាណ។ សៀវភៅស្ដីអំពីរឿងរ៉ាវរបស់ស្ដ្រី និងសៀវភៅស្រើបស្រាលសម្រាប់ផាត់ពណ៌ក៏ត្រូវបានដាក់លក់ផងដែរ។ម្ចាស់បារ៍ទាំងពីរនាក់គ្រោងរៀបចំព្រឹត្ដិការណ៍ជាច្រើននាពេលអនាគត រួមទាំង ការបញ្ចាំងភាពយន្ដ និងសិក្ខាសាលាជាដើម។ ពួកគេបានទាក់ទងជាមួយអង្គការក្រៅរដ្ឋាភិបាលជាច្រើនដែលធ្វើការជាមួយក្រុម LGBT (ស្រីស្រឡាញ់ស្រី ប្រុសស្រឡាញ់ប្រុស ស៊ីមពីរ និងអ្នកកែភេទ) និងអង្គការសិទ្ធិមនុស្ស ដោយមានសង្ឃឹមថា អង្គការទាំងនេះនឹងរៀបចំព្រឹត្ដិការណ៍នៅ The L Bar។នាង ធីបូឌែរ បានបន្ដថា៖ «យើងក៏គ្រោងរៀបចំអគារជាន់ទីពីរទៅជាសាលវិចិត្រតាំងបង្ហាញស្នាដៃវិចិត្រករនារីកម្ពុជាផងដែរ។ បើវិចិត្រករជាភេទទីបីនោះ ក៏ប្រសើរដែរ»។

The L Bar ចាប់បើកទ្វារពីម៉ោង ៦ ល្ងាចដល់កណ្ដាលអ្រធាត្រពីថ្ងៃពុធដល់ថ្ងៃសៅរ៍ ហើយថ្ងៃអាទិត្យពីម៉ោង ២ រសៀលដល់ ១០ យប់៕

ប្រភព  ៖ postkhmer

  • ស្ត្រី​ពីរ​នាក់​បើក​បារ៍​ភេទ​ទី ៣ ផ្គាប់​ចិត្ដ​នារី​ប្រតិ​ព័ទ្ធ​នារី​ដំបូ​ងនៅ​កម្ពុជា已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/27  Category:កំសាន្ត
Tags: