ម៉ូតូ​ហោះ ៦០ ម៉ឺន​ដុល្លារ​អាចបើក​បរ​លើ​មេឃ​ល្បឿន ១៨០ គីឡូ​ម៉ែត្រ​ក្នុង ១ ម៉ោង​

ក្រុងញូវយ៉ក: រយៈពេល ៥០ ឆ្នាំក្រោយពី ជេតសុនស៍ បានទស្សន៍ទាយតាំងពីដំបូងថា មនុស្សអាចជិះរថយន្ដហោះហើរលើវេហាស៍បាន។Pal-V One Helicycle ជាយានយន្ដកៅអី ២ បានបំប្លែងពីម៉ូតូកង់ ៣ ទៅជាយន្ដហោះដ៏ស្រាលតូចរយៈពេលតែ ១០ នាទី។

ម៉ូតូ​ហោះ ៦០ ម៉ឺន​ដុល្លារ​អាចបើក​បរ​លើ​មេឃ​ល្បឿន ១៨០ គីឡូ​ម៉ែត្រ​ក្នុង ១ ម៉ោង​

វាបំពាក់ម៉ាស៊ីន V4 ២៣០ សេះ ល្បឿនកំពូល ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោងនៅលើអាកាស ឬលើដីគោក។ ម៉ូតូហោះមានល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុង ១ ម៉ោងក្រោមថិរវេលាតិចជាង ៨ វិនាទី។យន្ដហោះដ៏តូចច្រឡឹងនេះត្រូវបានរចនាឡើងដើម្បីហោះហើរលើរយៈកម្ពស់ទាបក្រោម ១២០០ ម៉ែត្រ ហើយវាត្រូវការផ្លូវរត់ចម្ងាយ ១៦០ ម៉ែត្រដើម្បីហោះហើរ។

ការចុះចត ម៉ូតូហោះត្រូវការចម្ងាយផ្លូវរត់ ៣០ ម៉ែត្រ។ ធុងសាំង ១០០ លីត្រអាចហោះហើរលើអាកាសចម្ងាយ ៣៥០ គីឡូម៉ែត្រ និងផ្លូវគោក ១២០០ គីឡូម៉ែត្រ។

វាផលិតពីស្បែកក្រែប ដែកទីតាញ៉ូម និងអាលុយមីញ៉ូម ដោយមានទម្ងន់ ៦៨០ គីឡូក្រាម។ ម្ចាស់យានហោះនេះត្រូវមានសញ្ញាបត្របើកបរ Sports Pilot ដើម្បីអាចបញ្ជាយាននេះបាន។ រ៉ូប៊ឺត ឌីនហ្គេមេនស៍ ជាអគ្គនាយកក្រុមហ៊ុន បាននិយាយថា ក្រុមហ៊ុនបានសិក្សាពីការឌីហ្សាញយាននេះជាច្រើនលើកច្រើនសា។

លោកបានឲ្យដឹងថា៖ «ពេលនេះ លោកអ្នកចាកចេញពីផ្ទះ និងហោះហើរស្ទើរតែគ្រប់គោលដៅ ដោយមិនចាំបាច់ខ្វល់ខ្វាយពីចរាចរណ៍កកស្ទះ ការឆ្លងកាត់ស្ទឹងបឹងបួ ជ្រោះជ្រលងដងអូរ ឬជួរភ្នំខ្ពស់ទាបឡើយ។ ពេលចុះចត លោកអ្នកនៅតែបន្ដបញ្ជាចង្កូតដូចជារថយន្ដធម្មតាបាន»។ម៉ូតូហោះ Helicycle នឹងបង្ហាញវត្ដមានលើទីផ្សារសកលតែ ៩០ គ្រឿង ខណៈ ២៥ គ្រឿងធ្វើចរាចរណ៍នៅអាមេរិកខាងជើង៕

ប្រភព ៖ postkhmer

 

  • ម៉ូតូ​ហោះ ៦០ ម៉ឺន​ដុល្លារ​អាចបើក​បរ​លើ​មេឃ​ល្បឿន ១៨០ គីឡូ​ម៉ែត្រ​ក្នុង ១ ម៉ោង​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/27  Category:កំសាន្ត
Tags: