មាន​អ្វី​ពិសេស​នៅ​ពី​ក្រោយ​ព្រាប​នេះ បាន​ជា​ត្រូវ​គេ​ដេញ​ថ្លៃ​ដល់​ទៅ​ជាង​៨០​ម៉ឺន​ដុល្លារ?

សូមទស្សនាវីដេអូ ៖ 

ព្រាមរោមខ្មៅមួយក្បាល ត្រូវគេយកទៅដាក់ដេញថ្លៃ នៅមុខអ្នកជំនួញធំៗជាច្រើននាក់នៅគុយវ៉ែត ដោយពួកគេនាំគ្នាចោមរោមដំឡើងថ្លៃព្រាបរហូតដល់ទៅ ២៣០០០ដុល្លារគុយវ៉ែត ស្មើនឹងជាង៧៦០០០ដុល្លារអាមេរិក តើមូលហេតុពិសេសអ្វីនៅពីក្រោយព្រាបនោះ ដែលជាហេតុធ្វើឲ្យវាអាចលក់ចេញក្នុងតម្លៃដ៏ខ្ពស់មិនគួរឲ្យជឿបែបនេះ ?
មាន​អ្វី​ពិសេស​នៅ​ពី​ក្រោយ​ព្រាប​នេះ បាន​ជា​ត្រូវ​គេ​ដេញ​ថ្លៃ​ដល់​ទៅ​ជាង​៨០​ម៉ឺន​ដុល្លារ?

យោងតាមសារព័ត៌មាន Gulf News ព្រាបមួយក្បាលនេះត្រូវគេហៅថា “Gallabi” ជាព្រាបពិសេសដែលត្រូវបានសម្រិតសម្រាំងយ៉ាងល្អ ព្រោះវាមានសមត្ថភាពលោតបង្វិលខ្លួន (រឡាត) ជាច្រើនជុំក្នុងអាកាស (Roll in the air) ហើយអាចទម្លាក់ខ្លួនក្នុងអាកាសពីទីខ្ពស់សិន រួចទើបបង្វិលខ្លួនក៏បាន ។

វីដេអូបង្ហាញពីការដេញថ្លៃព្រាបនេះ រងការរិះគន់ពីមនុស្សជាច្រើននាក់លើបណ្ដាញសង្គម ដោយអ្នកខ្លះនិយាយថា “អ្នកទិញនោះមានខួរតូចប៉ុនព្រាប ។ គេគួរតែឲ្យលុយទាំងនោះ ទៅអ្នកក្រដែលត្រូវការលុយនោះជាចាំបាច់ដើម្បីជួយពួកគេ ជៀសជាងចាយលុយលើព្រាបចោលឥតប្រយោជន៍” រីឯអ្នកផ្សេងទៀតថា “បើព្រាបនោះមានស្លាបមាស ទើបសមនឹងថ្លៃចំណាយនេះ” ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៤ បុរសជនជាតិចិនម្នាក់ បានចំណាយលុយដល់ទៅ២លានដុល្លារអាមេរិក ដើម្បីទិញសត្វឆ្កែមួយក្បាល ពូជ Tibetan Mastiff ដោយវាត្រូវបានគេស្គាល់ថា ជាឆ្កែថ្លៃបំផុតក្នុងលោក ៕
ប្រភព ៖ kqube

  • មាន​អ្វី​ពិសេស​នៅ​ពី​ក្រោយ​ព្រាប​នេះ បាន​ជា​ត្រូវ​គេ​ដេញ​ថ្លៃ​ដល់​ទៅ​ជាង​៨០​ម៉ឺន​ដុល្លារ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/27  Category:កំសាន្ត
Tags: