អ្នកជិះតាមក្រោយស្រែកឡើងភ្លាត់សំឡេង

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​សកម្ម​ភាពបុរស​ម្នាក់​ជិះ​ម៉ូតូមួយគ្រឿង​បាន​រេ​ចុះរេឡើងពេញ​ផ្លូវ ក៏​ត្រូវ​អ្នកធ្វើ​​ដំណើរ​ពី​ក្រោយ​ ក៏​តាម​ថតរូប​ភាពពីបុរស​នោះ តែ​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល និងតក់ស្លុតស្រែកឡើងភ្លាត់សំឡេង គឺ​បុរស​នោះ​ជិះ​​ម៉ូតូ​ទៅ​បុក​ជាមួយ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ចំ​ពីមុខ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​ដួល​ខ្លួនឯង​បែកក្បាលរបួសយ៉ាងធ្ងន់ធ្ងរ ដែល​សង្ឃឹម​រស់តិច ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោងជាង​០៨​ព្រឹក​ថ្ងៃ​ទី​២៧ សីហា ២០១៦ នេះ ស្ថិត​ត្រង់​ចំណុច​ផ្លូវ​បេតុង​ព្រៃ​.​ស ក្នុងភូមិ​ព្រៃ​.​ស សង្កាត់​ព្រៃ​.​ស ខណ្ឌដង្កោ ។

ជនរងគ្រោះត្រូវគេស្គាល់ឈ្មោះទិត្យ គា អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិចក្រី សង្កាត់រមាសហែក ខេត្តស្វាយរៀង បច្ចុប្បន្ន​ស្នាក់​នៅវត្ត​ប្ញស្សីសាញ់ ភូមិប្រការ សង្កាត់ព្រៃ.ស ។

ទោះបីជាយ៉ាងណា ចំពោះករណីជិះរេពេញផ្លូវនេះ គេមិនទាន់​ដឹងពីមូល​ហេតុនោះ​ទេ ខណៈ​សមត្ថកិច្ច​កំពុងចុះស្រាវជ្រាវ​ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ  ពីក្រោយ នៅក្នុងភូមិត្នោតច្រុះ ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង បានបណ្ដាលឲ្យ ស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុតែម្ដង។

ប្រភពព័ត៌មាន បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល ៣រសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០១៦ មានបុរសម្នាក់ដែល មិនទាន់ត្រូវបានគេស្គាល់ អត្តសញ្ញាណបានជិះម៉ូតូ ទៅបុករថយន្តដែល ចតចោលអស់រយៈ ២ថ្ងៃមកហើយ នៅក្នុងភូមិត្នោតច្រុះ ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង តាមបណ្តោយផ្លូវជាតិលេខ១ ពីកើតមកលិច បណ្តាលឲ្យស្លាប់ភ្លាមៗ កន្លែងកើតហេតុ៕

ដោយឡែក ករណីស្រដៀងគ្នានេះដែរម្នាក់ស្លាប់​ និង២ទៀតរងរបួសធ្ងន់​ នៅម៉ោង​ ៥៖៣៥នាទី​ ល្ងាចថៃ្ងទី២៥​ ខែមីនា​ ឆ្នាំ២០១៦​ កន្លងទៅ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ៩០.៩១​ ត្រង់បង្គោលភ្លើង​ កែងខាងកើត​ ការិយាល័យសភា​ ខេត្តកំពង់ឆ្នាំង ទល់មុខក្លោងទ្វារ​ មុខសាលាខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ថា​ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ បណ្តាលអោយយុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង​កើតហេតុ​ និង២នាក់ទៀតរងរបួស៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អ្នកជិះតាមក្រោយស្រែកឡើងភ្លាត់សំឡេង

អ្នកជិះតាមក្រោយស្រែកឡើងភ្លាត់សំឡេង

អ្នកជិះតាមក្រោយស្រែកឡើងភ្លាត់សំឡេង

អ្នកជិះតាមក្រោយស្រែកឡើងភ្លាត់សំឡេង

អ្នកជិះតាមក្រោយស្រែកឡើងភ្លាត់សំឡេង

អ្នកជិះតាមក្រោយស្រែកឡើងភ្លាត់សំឡេង

អ្នកជិះតាមក្រោយស្រែកឡើងភ្លាត់សំឡេង

អ្នកជិះតាមក្រោយស្រែកឡើងភ្លាត់សំឡេង

អ្នកជិះតាមក្រោយស្រែកឡើងភ្លាត់សំឡេង