អតិថិជន​ឆ្នើម​ស្រាបៀរ​កម្ពុជាប្រចាំ​ឆ្នាំ​ជិត ៣០០ នាក់ ចេញ​ដំណើរ​​ទៅ​​កម្សាន្ត​នៅ​ថៃ ៣ថ្ងៃ

អតិថិជន​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៦ ចំនួន ២៩៦ នាក់​របស់​ក្រុមហ៊ុន​ស្រាបៀរ​កម្ពុជា បាន​ចេញ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ កាល​ពី​ព្រឹក​មិញ​នេះ ខណៈ​ដែល​ការ​ចំណាយ​ទាំង​អស់ ត្រូវ​បាន​រ៉ាប់រង​ដោយ​ក្រុមហ៊ុន ដើម្បី​តប​ស្នង និង​អរគុណ​ដល់​អតិថិជន។

 

ដំណើរ​កម្សាន្ត​នេះ មាន​រយៈ​ពេល ៣ ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៧ ដល់ ២៩ សីហា​នេះ ដោយ​គោល​ដៅ​ទេសចរណ៍​សំខាន់ៗ រួម​មាន កសិដ្ឋាន​ចៀម​ស្វីស ចម្ការ​ទំពាំង​បាយ​ជូរ​ដ៏​ល្បី​ប្រចាំ​ខេត្ត​ហួហីន និង វេនេស៊ៀ (Venice) ដែល​ជា​ទីក្រុង​សិប្បនិម្មិត​របស់​ប្រទេស​អ៊ីតាលី នៅ​ក្នុង​ប្រទេស​ថៃ។

 

អតិថិជន​ឆ្នើម​ស្រាបៀរ​កម្ពុជាប្រចាំ​ឆ្នាំ​ជិត ៣០០ នាក់ ចេញ​ដំណើរ​​ទៅ​​កម្សាន្ត​នៅ​ថៃ ៣ថ្ងៃ

 

លោក ភីតធឺ លាង អគ្គនាយក​ក្រុមហ៊ុន​ខែ្មរប្រ៊ូវើរី លីមីតធីត ដែល​ផលិត​ស្រាបៀរកម្ពុជា បាន​ឲ្យ​ដឹង​ថា៖ “ដំណើរ​កម្សាន្ត​នេះ​អាច​កើត​មាន​ឡើង ដោយ​សារ​ការ​ពួតដៃ​ប្រឹងប្រែង​ជាមួយ​គ្នា​រវាង​ក្រុមហ៊ុន និង​អ្នក​លក់​របស់​យើង ដោយ​អ្នក​លក់​ខំ​លក់ ខណៈ​ក្រុមហ៊ុន​ខំ​ជំរុញ​ពី​ក្រោយ​តាម​រយៈ​ការ​រៀបចំ​ និង​ឧបត្ថម្ភ​កម្មវិធី​ពិសេស​ផ្សេងៗ”។

 

អតិថិជន​ឆ្នើម​ទាំង​២៩៦​នាក់​នេះ ជា​អ្នក​លក់​ដុំ​ស្រាបៀរ​កម្ពុជា ម្ចាស់​ភោជនីយដ្ឋាន ម្ចាស់​ក្លឹប​កម្សាន្ត និង​ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​ផ្សេងៗ​ដែល​ដាក់​លក់​ស្រាបៀរ​កម្ពុជា។

 

នៅ​ឆ្នាំ​ក្រោយ​នេះ ក្រុមហ៊ុន​នឹង​បន្ត​រៀបចំ​ដំណើរ​កម្សាន្ត​ដល់​អតិថិជន​ឆ្នើម​បន្ត​ទៀត ដោយ​ឆ្ពោះ​ទៅ​ប្រទេស​ជប៉ុន អូស្ត្រាលី និង​ថៃ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​ក្រុមហ៊ុន​ស្រាបៀរ​កម្ពុជា។

 

អតិថិជន​ឆ្នើម​ស្រាបៀរ​កម្ពុជាប្រចាំ​ឆ្នាំ​ជិត ៣០០ នាក់ ចេញ​ដំណើរ​​ទៅ​​កម្សាន្ត​នៅ​ថៃ ៣ថ្ងៃ

 

កាល​ពី​ចុង​ខែ​កក្កដា ថ្មីៗ​នេះ ស្រាបៀរ​កម្ពុជា បាន​នាំ​អតិថិជន​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៦ ម្ដង​រួច​មក​ហើយ ចំនួន ៥៦ នាក់​ទៅ​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន រយៈ​ពេល ៦ យប់ ៧ ថ្ងៃ (២៧ កក្កដា – ២ សីហា)។ ដំណើរ​កម្សាន្ត​បែប​នេះ ត្រូវ​បាន​ស្រាបៀរ​កម្ពុជា​រៀបចំ​ដំបូង​កាល​ពី​ឆ្នាំ ២០១៥ ដោយ​ឆ្ពោះ​ទៅ​ប្រទេស​ម៉ាឡេស៊ី និង​ទីក្រុង​ហុងកុង៕

 

អតិថិជន​ឆ្នើម​ស្រាបៀរ​កម្ពុជាប្រចាំ​ឆ្នាំ​ជិត ៣០០ នាក់ ចេញ​ដំណើរ​​ទៅ​​កម្សាន្ត​នៅ​ថៃ ៣ថ្ងៃ

 

អតិថិជន​ឆ្នើម​ស្រាបៀរ​កម្ពុជាប្រចាំ​ឆ្នាំ​ជិត ៣០០ នាក់ ចេញ​ដំណើរ​​ទៅ​​កម្សាន្ត​នៅ​ថៃ ៣ថ្ងៃ

 

អត្ថបទ៖ សុផាត