ភ្ញាក់ផ្អើល! ចាប់បានត្រីចម្លែក ច្រមុះដូចជ្រូក ទម្ងន់រាប់រយគីឡូ ប្រវែង៣ម៉ែត្រ អាយុ៨០ឆ្នាំ (មានវីដេអូ)

កាណាដា៖ កាលពីពេលថ្មីៗកន្លងទៅនេះ ត្រីចម្លែកមួយក្បាល មានទម្រង់ច្រមុះពណ៌ផ្កាឈូក ស្រដៀងទៅនឹងសត្វជ្រូក ត្រូវអ្នកនេសាទចាប់បាន នៅទន្លេ Fraser ដែលមានទីតាំង ស្ថិតនៅក្បែរទីប្រជុំជន Lilooet ក្នុងតំបន់ British Coumbia នៃប្រទេសកាណាដា។

បើតាមប្រភពបានឲ្យដឹងថា ត្រីចម្លែកមួយក្បាលនេះ ចាប់បានដោយយុវជនជំទង់វ័យ ១៩ឆ្នាំម្នាក់ ឈ្មោះ Nick McCabe ក្នុងអំឡុងពេលជិះទូក ធ្វើការនេសាទលេង នៅតំបន់ទីតាំងខាងលើ ដោយចំណាយពេលអស់ ២ម៉ោង។

គួរឲ្យដឹងថា ត្រីចម្លែកមួយក្បាលនេះ មានប្រវែងដងខ្លួនវែង រហូតដល់ទៅ ៣ម៉ែត្រ ជាមួយនឹងទម្ងន់ញាក់សាច់តែម្តង ប្រមាណជា ២៩៥គីឡូក្រាមឯណោះ ហើយគេជឿជាក់ថា វាមានអាយុ ៨០ឆ្នាំផងដែរ។

ត្រីចម្លែកមួយក្បាល ត្រូវបានគេដាក់ឈ្មោះឲ្យវាថា «Pig Nose» «ត្រីច្រមុះជ្រូក» នោះក៏ដោយសារតែច្រមុះរបស់វា ដូចទៅនឹងសត្វជ្រូក។ ទាក់ទងជាមួយនឹងច្រមុះ មានសភាពពណ៌ផ្កាឈូកនេះដែរ គេជឿជាក់ថា អាចប្រហែលជាវា ត្រូវបានរងរបួស កាលពីរយៈពេល៤០ឆ្នាំមុន  នេះបើតាមការពន្យល់ឲ្យដឹងពីលោក Jeff Grimolfson ក្រុមការងារជាមួយនឹងលោក McCabe ដែលជាអ្នកចាប់បាន ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែក  ហាក់បីដូចជា មនុស្សភពផ្សេង (Alien) ត្រូវគេចាប់បាន ពីទឹកសមុទ្រ នៅឯកោះ Newfoundland ប្រទេសកាណាដា។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សត្វត្រីចម្លែកមួយក្បាលនេះ មានឈ្មោះថា «ត្រី Chimaera ច្រមុះវែង» ដែលបានបែកចេញពីអំបូរត្រីឆ្លាមបុរេប្រវត្តិមួយប្រភេទ ពោលគឺពូជត្រីជំនាន់កាលពី ៤០០លានឆ្នាំមុន និងបន្សល់ទុកនូវពូជត្រីដែលមានសភាពចម្លែក បែបនេះតែម្តង។ ក្រៅពីឈ្មោះ «Chimaera» សត្វត្រីដ៏ចម្លែកប្រភេទនេះ ត្រូវបានគេហៅថា «Ratfish», «Rabbitfish», «Spookfish» និង «Ghostsharks» ផងដែរ។

សត្វត្រី «Chimaera» មានរូបរាងស្រដៀងនឹងត្រីឆ្លាម និងសត្វប្របែលអីចឹងដែរ ហើយមានគ្រោងឆ្អឹងជាឆ្អឹងខ្ចីទន់។ សត្វត្រីប្រភេទនេះ រស់នៅក្នុងទឹកសមុទ្រជ្រៅ ដោយភ្នែកដ៏ភ្លឺរបស់វា គឺសម្រាប់រកចំណីអាហារ នៅបាតសមុទ្រដែលងងឹត ហើយនឹងមានពន្លឺ ប្រសិនបើត្រូវនឹងពន្លឺ។

ទោះបីជា សត្វត្រី «Chimaera» នេះ មានសភាពចម្លែក គួរឲ្យខ្លាច យ៉ាងណាក៏ដោយ ប៉ុន្តែសត្វត្រីប្រភេទនេះ មិនបង្កគ្រោះថ្នាក់ ដល់មនុស្សយើងឡើយ ហើយវាស៊ីសត្វកម្ពឹស និងក្តាម ជាអាហារ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត