តោះ! មកមើលពីធីបុណ្យ ចម្អិនមីសសៃ នៅចិនតិចមើល៍

ចិន៖ ស្ថិតនៅក្នុងចំណោមប្រទេស ដែលមានប្រជាជនច្រើនទូទាំងពិភពលោក ចិនជាប្រទេសនៅក្នុងទ្វីបអាស៊ីភាគខាងកើត ដែលមានទេសភាពស្រស់ស្អាត វាលស្មៅធំទូលាយ  វាលខ្សាច់  បឹង  ទន្លេ  ភ្នំជាច្រើន និងមានអរិយធម៌ចំណាស់ផងដែរ។

ម្ហូបអាហារ ជាចំណុចមួយដ៏សំខាន់ សម្រាប់ប្រជាជនចិន ហើយមី គឺជាអាហារប្រពៃណីមួយ ដែលមិនអាចខ្វះបាន។ 

កាលពីថ្ងៃសុក្រ ទី២៦ ម្សិលមិញនេះ ប្រទេសចិន បានរៀបចំពីធីបុណ្យចម្អិនមីសសៃ ដ៏អស្ចារ្យមួយ ដោយបានធ្វើឡើងនៅក្នុងរដ្ឋធានី Taiyuan របស់ខេត្តសានស៊ី ភាគខាងជើងប្រទេសចិន។

នៅក្នុងពិធីបុណ្យមួយនេះ របៀបចម្អិនមីជាច្រើនប្រភេទ ត្រូវបានចុងភៅយកមកបង្ហាញ។ គេសង្កេតឃើញថា ចុងភៅជាច្រើបានប្រើវិធីធ្វើមីសសៃខុសៗគ្នា ដូចជាការប្រើកាំបិតធំប្រហារនាគ ដើម្បីកាត់សសៃមី ការដាក់ដុំមីលើក្បាល និងចិតមីជាសសៃចំណិតៗដោយជិះនៅលើកង់ ដែលមានកង់១ ជាដើម។ 

អ្វីដែលពិសេសជាងនេះទៅទៀត គឺជាការចិតដុំមីជាសសៃ ចំណិតៗ ដាក់ចូលទៅក្នុងអាងទឹកក្តៅនាគរាជដ៏ធំដើម្បីចម្អិន  ដែលចូលរួមដោយចុងភៅជាច្រើន ឈរនៅជុំវិញអាងមួយនេះ។

បន្ទាប់ពីការចម្អិនត្រូវបានបញ្ចប់ អ្នកចូលរួមទស្សនាទាំងអស់ត្រូវបានអញ្ជើញឲ្យចូលមកភ្លក់រស់ជាតិមី ដែលទើបចម្អិនហើយថ្មីៗដោយសេរី៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត