សៀវ ឡុងនី និង មិត្តប្រុស បង្ហាញភាពផ្អែមល្ហែកក្នុងថ្ងៃខួបកំណើត

6 Videos


កាលពីពេលថ្មីៗនេះ តារាប្រុស Song Seung Hun ត្រូវបានអ្នកគាំទ្រឃើញនៅជាមួយមិត្តស្រីរបស់ខ្លួននាង Liu Yi Fei និង បានរៀបចំពិធីជប់លៀងខួបកំណើតឲ្យតារារីចិនរូបនេះថែមទៀតផង ។

សៀវ ឡុងនី និង មិត្តប្រុស បង្ហាញភាពផ្អែមល្ហែកក្នុងថ្ងៃខួបកំណើត

វាជារឿងភ្ញាក់ផ្អើលមួយក្រោយពីបានឃើញតារាប្រុស Song Seung Hun នៅតែបង្ហាញភាពស្និទ្ធស្នាលជាមួយមិត្តស្រីទាំងមិនខ្វល់ពីពាក្យចរចាមអារាមដែលបានលើកឡើងថា ពួកគេទាំងពីរបែកបាក់គ្នា ។

សៀវ ឡុងនី និង មិត្តប្រុស បង្ហាញភាពផ្អែមល្ហែកក្នុងថ្ងៃខួបកំណើត

ទាក់ទងជាមួយគ្នានេះ តារាស្រីចិនដ៏ល្បីល្បាញនាង Liu Yi Fei បាននិយាយនៅក្នុងគណនី Instagram ផ្ទាល់ខ្លួនរបស់នាងថា សម្រាប់ព័ត៌មានចរចាមអារាមទាំងនេះគឺពួកគេមិនដែលយកទុកក្នុងចិត្តឡើយ ហើយយូរៗទៅវានឹងស្ងាត់ទៅវិញ ។

សៀវ ឡុងនី និង មិត្តប្រុស បង្ហាញភាពផ្អែមល្ហែកក្នុងថ្ងៃខួបកំណើត

គួបញ្ជាក់ដែរថា ពិធីខួបកំណើតរបស់ស្រីស្អាត សៀវ ឡុងនី បានរៀបចំឡើងកាលពីថ្ងៃទី ២៥ ខែសីហា កន្លងទៅ ដោយមានការចូលរួមពីសំណាក់មិត្តប្រុសរបស់នាង លោក Song Seung Hun ក្រុមគ្រួសារ និង មិត្តភ័ក្ដិ ហើយសម្រាប់ការបង្ហាញខ្លួននៅក្បែរគ្នារបស់តារាប្រុសស្រីទាំងពីរដួងនេះដែរ ហាក់ដូចជាលុបបាត់នូវពាក្យចរចាមអារាមជាច្រើនដែលធ្លាប់បានលើកឡើងថា ពួកគេចែកផ្លូវគ្នាដើរ ៕

( ប្រភព ៖ អលខេប៉ប ) កុសល

សៀវ ឡុងនី និង មិត្តប្រុស បង្ហាញភាពផ្អែមល្ហែកក្នុងថ្ងៃខួបកំណើត