Myolie Wu ត្រូវគេសសើរថា សម្រស់កាន់តែស្រស់ស្អាត

6 Videos


កាលពិពេលថ្មីៗនេះនាង ហ៊ូ ស៊ីនអើ ហៅ (Myolie Wu) ដែលជាតារាសម្តែង និង ចម្រៀងហុងកុង បានទៅចូលរួមនៅក្នុងសកម្មភាពសប្បុរសធម៌មួយនៅប្រទេសចិន ដោយនៅទីនោះនាងបានចូលរួមក្នុងការ ប្រគំតន្ត្រីនៅកណ្តាលទីធ្លាមួយ និងបានឡើងច្រៀង ព្រមទាំងមានការដាក់តាំងពិពណ៌លក់ទំនិញ ផ្សេងៗជាសាធារណៈ ដោយប្រមូលថវិការ
បានជាង ១០ ម៉ឺនយន់ ដើម្បីជួយឧបត្ថម្ភដល់សាលារៀនមួយនៅខេត្ត ហ៊ូ ប៉ី ។
Myolie Wu ត្រូវគេសសើរថា សម្រស់កាន់តែស្រស់ស្អាត
នៅក្នុងរាត្រីនោះនាង Myolie Wu ស្លៀករ៉ូបខ្លីលើក្បាលជង្គង់ពណ៌ ស និង បង្ហាញសាច់ភ្លៅគួរឲ្យទាក់ទាញ ។ មិត្តអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមើលឃើញថា នាង Myolie Wu ក្រោយពេលរៀបការរួច គឺហាក់ដូចជាមានសេចក្តីសុខខ្លាំងណាស់ និង មានសម្រស់កាន់តែស្រស់ស្អាតថែមទៀត ។
Myolie Wu ត្រូវគេសសើរថា សម្រស់កាន់តែស្រស់ស្អាត
នាង Myolie Wu កើតនៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ១៩៧៩ នៅហុងកុង ។ នាងជាតារាសម្តែង និង ចម្រៀងហុងកុង ។ ឆ្នាំ ១៩៩៩ នាងបានចូលរួមប្រកួតជ្រើសរើសកញ្ញាឯកហុងកុង ដោយកាលណោះនាងជាប់ចំណាត់ថ្នាក់លេខ ៣ ។ បន្ទាប់មកនាងបានចុះកុងត្រាជាមួយនឹងក្រុមហ៊ុនទូរទស្សន៍ហុងកុង ។
Myolie Wu ត្រូវគេសសើរថា សម្រស់កាន់តែស្រស់ស្អាត
ឆ្នាំ ២០០២ បន្ទាប់ពីសម្តែងខ្សែភាពយន្តសម្រាប់ដាក់បញ្ចាំងនៅក្នុងប៉ុស្តិ៍ទូរទស្សន៍នោះ គឺទទួលបានរង្វាន់តារាសម្តែងស្រី ដែលមានការអភិវឌ្ឍលេចធ្លោជាងគេរបស់ស្ថានីយ៍ទូរទស្សន៍TVB ហុងកុង ៕ គ ឡេង