ព្រះមហាក្សត្រខ្មែរ ផ្ញើព្រះរាជសារ៣ច្បាប់ ចូលរួមរំលែកទុក្ខដល់ប្រទេសសិង្ហបុរី មីយ៉ាន់ម៉ា និងអ៉ីតាលី

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានផ្ញើព្រះរាជសារ៣ច្បាប់ ដើម្បីចូលរួមរំលែកទុក្ខ ដល់រដ្ឋាភិបាល-ប្រជាជន ប្រទេសអ៉ីតាលី មីយ៉ាន់ម៉ា និងសិង្ហបុរី។

ប្រទេសអ៊ីតាលី មីយ៉ាន់ម៉ា និងសិង្ហបុរី កំពុងរងទុក្ខយ៉ាងដំណំដូចៗគ្នា ក្នុងនោះ មីយ៉ាន់ម៉ា និងអ៊ីតាលី ពើបប្រទះនឹងគ្រោះរញ្ជួយដី សម្លាប់មនុស្សជាច្រើននាក់ ចំណែកឯប្រទេស សិង្ហបុរី ក៏មានទុក្ខធំដែរដោយសារតែអតីតប្រធានាធិបតីម្នាក់ គឺលោក Sellapan Ramanathan ឬ S R Nathan គឺជាប្រធានាធិបតីសិង្ហបុរី ពីឆ្នាំ ១៩៩៩ ដល់ ២០១១ បានទទួលមរណភាព៕

ខាងក្រោមនេះ​ ជាព្រះរាជសាររបស់ព្រះមហាក្សត្រ៖

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា យ៉ាងហោចណាស់ មនុស្សប្រមាណជា ១៥៩នាក់ បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម  នៅតំបន់ភាគកណ្តាលប្រទេសអីុតាលី កាលពីវេលាទៀបភ្លឺ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ហេតុការណ៍រន្ធត់នេះ បានកើតឡើង នាវេលាម៉ោង ៣និង៣០នាទីទាបភ្លឺ (ម៉ោងនៅក្នុងតំបន់) ដែលមានកម្រិតរញ្ជួយដី ៦.២វ៉ិចទ័រ នៅតំបន់ Norcia ទីក្រុង Perugia បណ្តាលឲ្យមនុស្សប្រមាណ ១៥៩នាក់ស្លាប់ ក្នុងនោះមានទារក ២នាក់ផងដែរ។ បន្ថែមពីនេះផងដែរ គេជឿជាក់ថា មនុស្សប្រមាណ១០០នាក់ផ្សេងទៀត កំពុងជាប់គាំងនៅក្រោមគំនរបាក់បែក ដែលមិនទាន់ត្រូវបានជួយសង្គ្រោះ នៅឡើយ។

ជនរងគ្រោះមួយចំនួន បានថ្លែងទាំងទឹកភ្នែកប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ខ្លួនបានបាត់បង់បងប្អូនសាច់ញាតិ និងគ្រួសារជាទីស្រលាញ់អស់ហើយ ទាំងកូនតូចៗ បងប្អូនប្រុសស្រីរបស់ពួកគេ។ ក្នុងនោះទារកទើបតែមានអាយុ ១៨ខែម្នាក់ ដែលកំពុងតែគេងលង់លក់ក្នុងដំណេក បានស្លាប់ដោយសារការបាក់សំណង់អគារ ផ្ទះសំបែង គ្របដណ្តប់ពីលើតែម្តង។

យ៉ាងណាមិញ ក៏មានក្មេងស្រីអាយុ ១០ឆ្នាំម្នាក់ ដែលជាប់គាំងនៅក្រោមគំនរបាក់បែក អស់រយៈពេលជាង ១៧ម៉ោង សំណាងល្អអាយុថ្លៃមិនបានបាត់បង់ជីវិតឡើយ។ អ្វីដែលមិនគួរឲ្យជឿនោះ នាងថែមទាំង មិនបានរងរបួសអ្វីធ្ងន់ធ្ងរផងដែរ។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នក្រុមភ្នាក់ងារជួយសង្រ្កោះ កំពុងតែស្វែងរក និង ជួយសង្គ្រោះ អ្នកបាត់ខ្លួនជាច្រើនទៀត ដែលជាប់គាំងក្រោមគំនរបាក់បែកទាំងនោះនៅឡើយ៕  

មួយករណីទៀត  បណ្តាលឲ្យមនុស្សចំនួន៣នាក់ ក្នុងនោះក្មេង ២នាក់ បានស្លាប់បាត់បង់ជីវិត ចំណែកប្រាសាទបុរាណបានរងការបំផ្លាញខ្ទេចខ្ទី។​

យោងតាមប្រភពបានឲ្យដឹងថា ឥទ្ធិពលនៃកម្លាំងរញ្ជួយដី មានកម្លាំងរហូតដល់ ៦.៨ វិុចទ័រ សម្លាប់មនុស្សអស់ ៣នាក់ និងមិនថែមតែប៉ុណ្ណោះ បានបំផ្លាញវត្តអារាម និងប្រាសាទបុរាណ ប្រមាណជាង៦០ នៅក្នុងទីក្រុង ដែលត្រូវបានគេទទួលស្គាល់ថា ជាទីក្រុងបុរាណដ៏ល្បីរបស់ប្រទេសភូមា។

ក្នុងគ្រោះរញ្ជួយដីនេះដែរ អ្នកជំនាញភូមិសាស្រ្តរបស់អាមេរិក បានបញ្ជាក់ថា កម្លាំងនៃបាតុភូតរញ្ជួយដីមួយនេះ បានវាយប្រហារក្នុងជម្រៅ ៨៤គីឡូម៉ែត្រពីក្នុងដី បណ្តាលឲ្យប្រទេសជិតខាងដូចជា ថៃ ឥណ្ឌា និងបង់ក្លាដែស ក៏ទទួលឥទ្ធិពលរញ្ជួយនេះដែរ ប៉ុន្តែមិនមានការប៉ះពាល់អ្វីនោះទេ។

ក្នុងហេតុការណ៍រញ្ជួយដីនេះដដែល ប្រភពបានបន្តថា មានក្មេងស្រី២នាក់ ដែលម្នាក់មានអាយុ៧ឆ្នាំ និងម្នាក់ទៀតអាយុ១៥ឆ្នាំ បានស្លាប់បាត់បង់ជីវិត ស្ថិតនៅតំបន់ Magway ដែលជាតំបន់ទទួលរងឥទ្ធិពលរញ្ជួយដីខ្លាំងជាងគេ ខណៈជនរងគ្រោះម្នាក់ទៀត ភេទប្រុស អាយុ ២២ឆ្នាំ បានស្លាប់ ដោយសាររលំអគារបាក់សង្កត់ មិនថែមតែប៉ុណ្ណោះក៏បានបណ្តាលឲ្យស្រ្តីម្នាក់ទៀតរងរបួសផងដែរ។

ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា វត្តអារាមជាច្រើន ដែលស្ថិតនៅក្នុង ទីក្រុង Bagan ប្រទេសមីយ៉ាន់ម៉ា ត្រូវបានបំផ្លាញដោយឥដ្ឋថ្មជាច្រើនដុំ ត្រូវបានធ្លាក់ ធ្វើឲ្យខូចរចនាសម្ព័ន្ធនៃប្រាសាទផងដែរ។

សូមបញ្ជាក់ផងដែរថា ទីក្រុង Bagan មួយនេះ ត្រូវបានគេស្គាល់ថា ជាទីក្រុងបុរាណដ៏ល្បី និងជាទីក្រុងដែលមានជំនឿទៅលើព្រះពុទ្ធសាសនាទៀតផង។

ក្នុងនោះដែរ ក្រសួងវប្បធម៌ និងព្រះពុទ្ធសាសនា របស់ប្រទេសភូមា បានបញ្ជាក់ដែរថា ទីក្រុងមួយនេះ គឺទីក្រុងទាក់ទាញភ្ញៀវទេសចរ មិនថែមតែប៉ុណ្ណោះ ប្រាសាទបុរាណទាំងនោះ គឺជាប់ជាកេរ្តិ៍តំណែលបេតិកភ័ណ្ឌជាតិទៀតផង។

គួររំលឹកផងដែរថា ប្រាសាទទាំងនោះ ត្រូវបានសាងសង់ឡើងចាប់តាំងពីសតវត្សទី១០ រហូតដល់សតវត្សទី១៤ និងជាទីកន្លែងគោរពបូជាព្រះពុទ្ធសាសនា។ លើសពីនេះទៀត ក៏ជាតំបន់កំពូល ដែលទាក់ទាញភ្ញៀវទេសចរបានច្រើនជាងគេទៀតផង៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ព្រះមហាក្សត្រខ្មែរ ផ្ញើព្រះរាជសារ៣ច្បាប់ ចូលរួមរំលែកទុក្ខដល់ប្រទេសសិង្ហបុរី មីយ៉ាន់ម៉ា និងអ៉ីតាលី

ព្រះមហាក្សត្រខ្មែរ ផ្ញើព្រះរាជសារ៣ច្បាប់ ចូលរួមរំលែកទុក្ខដល់ប្រទេសសិង្ហបុរី មីយ៉ាន់ម៉ា និងអ៉ីតាលី

ព្រះមហាក្សត្រខ្មែរ ផ្ញើព្រះរាជសារ៣ច្បាប់ ចូលរួមរំលែកទុក្ខដល់ប្រទេសសិង្ហបុរី មីយ៉ាន់ម៉ា និងអ៉ីតាលី