ស្នងការខេត្តព្រះសីហនុ៖ នៅព្រឹកនេះ អាកាសធាតុលើផ្ទៃសមុទ្រ​ ផ្ទៃមេឃស្រឡះ ខ្យល់បក់ ​និងទឹក​រលក​ យោលតិចៗ, តែភ្ញៀវទេសចរត្រូវបន្ដការ​ប្រុងប្រយ័ត្ន (Video Inside)

(ព្រះសីហនុ)៖ ស្ថានភាពអាកាសធាតុនាតំបន់មាត់សមុទ្រ ក្នុងខេត្តព្រះសីហនុ គិតត្រឹមម៉ោង១០៖៣៤នាទី​ ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦នេះ អាកាសធាតុនៅលើផ្ទៃសមុទ្រ មានសភាពល្អគ្រាប់បើ ​តែប្រជាពលរដ្ឋដែលមានបំណង និងកំពុងស្នាក់នៅដើម្បី ដើរលេងកំសាន្ត ងូតទឹកសមុទ្រនោះ សូមមានការប្រុងប្រយ័ត្នខ្ពស់។ នេះបើយោងតាមស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «នៅព្រឹកនេះអាកាសធាតុលើផ្ទៃសមុទ្រ​ ផ្ទៃមេឃស្រឡះ ខ្យល់បក់ ​និងទឹក​រលក​ យោលតិចៗ នៅចន្លោះឃ្លង។​ នៅឆ្នេរអូឈើទាល​ ខ្យល់​បក់មធ្យម និងទឹករលកយោលតិចៗ​។​ អាកាសធាតុបែបនេះ​ ស្ថិតក្នុងការប្រុងប្រយត័្នខ្ពស់ព្រោះខ្យល់ និងទឹករលកអាចប្រែប្រួលឆាប់រហ័ស»។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានចាត់ឲ្យកម្លាំងនគរបាលតាមជំនាញ ចុះទៅយាមប្រចាំការនៅទីនោះ ដើម្បីត្រៀមជួយអន្តរាគមន៍ជូនប្រជាពលរដ្ឋ នៅពេលមានហេតុការណ៍ ណាមួយកើតឡើង ពីព្រោះដោយសារតែខ្យល់ និងរលកបោកបក់ខ្លាំងៗ បែបនេះទើបបណ្តាលឲ្យពលរដ្ឋម្នាក់បានស្លាប់ និងមួយចំនួនទៀតត្រូវបានជួយសង្គ្រោះទាន់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ប្រភពព័ត៌មានពីស្ថានទូតកូរ៉េខា​ងត្បូង បានថ្លែងប្រាប់ថា លោកកុងស៊ុល នៃស្ថានទូតសាធារណៈរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានចេញដំណើរជាប្រញ៉ាប់មួយ ទៅកាន់ខេត្តព្រះសីហនុ ទីដែលមានសេចក្តីរាយការណ៍ថា មានជនជាតិកូរ៉េ២នាក់ឪកូន បានលង់ទឹកស្លាប់។

ប្រភពដដែលឲ្យដឹងថា សពទាំងពីរនាក់នោះ គឺជាភ្ញៀវទេសចរ មកលេងកម្សាន្ត នៅខេត្តជាប់មាត់សមុទ្រនៃប្រទេសកម្ពុជា។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត