បុរសខ្សោយសតិម្នាក់ ត្រូវរថយន្តបុកពីក្រោយ​ ​ស្លាប់យ៉ាងអាណោចអាធ័ម​ នៅស្រុកក្រគរ

(ពោធិ៍សាត់​)៖​ បុរសខ្សោយសតិម្នាក់ ត្រូវរថយន្តមិនស្គាល់ម៉ាក​ បុកពីក្រោយបែកក្បាលដាច់ជើង​ ស្លាប់យ៉ាងអាណោចអាធម នៅម៉ោង១៖២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៧ ខែសីហា​ ឆ្នាំ​២០១៦​ ត្រង់ចំណុច​បង្គោលគីឡូម៉ែត្រ១៥២ និង១៥៣​ លើកំណាត់ផ្លូវជាតិលេខ៥​ ស្ថិតក្នុងភូមិ​សំរោង ឃុំ​ក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់​។​

លោក​ ឯម រុន​ អធិការ​​នគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ​ Fresh​ News​ ឲ្យដឹងថា​ សាកសពជនរងគ្រោះ​ ត្រូវបានគេស្គាល់ឈ្មោះថា​ ជូ សៀម​​ អាយុ៥២ឆ្នាំ​ មានប្រពន្ធឈ្មោះ ឡឹក ស៊ីន មានកូនស្រីក្នុងបន្ទុក៥នាក់ រស់នៅភូមិ​សំរោង ឃុំ​ក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់​។​ លោកអធិការបានបន្តថា​ សាកសពជនរងគ្រោះ​ ត្រូវបានរថយន្តមិនស្គាល់ម៉ាកបុក​ ពីក្រោយហើយកិនបែកក្បាល​ដាច់ជើងស្លាប់យ៉ាងអាណោចអាធម ហើយជនរងគ្រោះត្រូវបានគេឲ្យដឹងថា មានជំងឺសរសៃប្រសាទ ជាយូរណាស់មកហើយ។​

បច្ចុប្បន្នសាកសពជន​ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ចំណែករថយន្ត​បង្កត្រូវបានកម្លាំងនគរបាលមូលដ្ឋាន ​កំពុងធ្វើការស្រាវជ្រាវ ដើម្បីយកមកដោះស្រាយ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  ជុងនឹងដៃម៉ូតូរយះសាច់ មើលឃើញសួត និងបេះដូង ហេតុការណ៍នេះកើតឡើង នៅម៉ោង០៣៖២០នាទី ថ្ងៃទី១៦ ខែសីហានេះ ស្ថិតនៅផ្លូវជាតិលេខ៨ ត្រង់ចំណុចស្ពានជ្រៃ ភូមិជ្រៃ ឃុំរាប ស្រុកពារាំង។

បើតាមអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈុន ឡេងជី អាយុ២៩ឆ្នាំ រស់នៅភូមិពារាំង ឃុំរាប ស្រុកពារាំង បានជិះម៉ូតូវេវ ពណ៌ក្រហម ធ្វើដំណើរតាមផ្លូវជាតិលេខ៨ ពីលិចទៅកើត លុះដល់ស្ពានជ្រៃ ក៏បានរេចង្កូតប៉ះបង្កាន់ដៃស្ពាន ដោយខ្លួនឯង រួចជុងដៃម៉ូតូរយះសាច់មើលឃើញសួត និងបេះដូង គួរឲ្យស្រាវសាច់ណាស់។

ភ្លាមៗក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកម៉ូតូបានប្រគល់ជូនក្រុមគ្រួសារវិញ៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បុរសខ្សោយសតិម្នាក់ ត្រូវរថយន្តបុកពីក្រោយ​ ​ស្លាប់យ៉ាងអាណោចអាធ័ម​ នៅស្រុកក្រគរ

បុរសខ្សោយសតិម្នាក់ ត្រូវរថយន្តបុកពីក្រោយ​ ​ស្លាប់យ៉ាងអាណោចអាធ័ម​ នៅស្រុកក្រគរ

បុរសខ្សោយសតិម្នាក់ ត្រូវរថយន្តបុកពីក្រោយ​ ​ស្លាប់យ៉ាងអាណោចអាធ័ម​ នៅស្រុកក្រគរ