ខ្លាំងមែន! ក្រុម U-15 កម្ពុជា យកឈ្នះក្រុម U-15 កាហ្សាក់ស្ថាន ៣-២ ទៀត ដែលជាជ័យជំនះទី៤ នៅទឹកដីចិន

(ភ្នំពេញ)៖ ក្រុមបាល់ទាត់យុវជនថ្នាល U-15 កម្ពុជារបស់សាលាទន្លេបាទី នៃខេត្តតាកែវ បានបន្តយកឈ្នះក្រុម U-15 Sdushor No 8 Team របស់ប្រទេសកាហ្សាក់ស្ថាន ដោយលទ្ធផលបច្ចេកទេស ៣-២ ក្នុងវគ្គផ្តាច់ព្រ័ត្រព្រឹកមិញនេះ ក្នុងទឹកដីនៃប្រទេសចិន ក្នុងព្រឹត្តិការណ៍ពានរង្វាន់ The Belt and Road Initiative U15 Boys Football Tournament ឆ្នាំ២០១៦ នេះបើយោងតាមគេហទំព័ររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅព្រឹកថ្ងៃនេះ។

នេះពិតជាគួរទីមោទនមែនទែន សម្រាប់យុវជនថ្នាលដែលត្រៀមបន្តវេន ក្នុងឈុតធំនៃជម្រើសជាតិគោព្រៃកម្ពុជា ដែលរកបានជ័យជំនះជាប់ៗគ្នាទាំង៥ប្រកួត ឈ្នះ៤ដង និងស្មើម្តង ដោយបានយកឈ្នះក្រុម Jianyin របស់សាលាម្ចាស់ផ្ទះចិននៅថ្ងៃបើកឆាក ៣-០ មុនមកបំបាក់ក្រុមសាលា Kempaka International របស់ម៉ាឡេស៊ី ២៧-០ មុននឹងមកលេងស្មើ ១-១ ទល់នឹងក្រុម Warriors Football Club ថែមទៀត។

យ៉ាងណាមិញ សម្រាប់២ប្រកួតដែលនៅសល់ U-15 កម្ពុជាបានយកឈ្នះក្រុម Orient FC របស់ជប៉ុន ៥-៤ ដោយ បាល់ប៉េណាល់ទៅល្ងាចមិញទៀត ក្រោយប្រកួតពេញម៉ោងស្មើលទ្ធផល ៣-៣ និងវគ្គផ្តាច់ព្រ័ត្រព្រឹកមិញនេះ ឈ្នះក្រុម Sdushor No 8 Team របស់ប្រទេសកាហ្សាក់ស្ថាន ៣-២ នៅវគ្គផ្តាច់ព្រ័ត្រព្រឹកមិញនេះ។

សូមបញ្ជាក់ផងដែរថា ៥ប្រកួតរបស់ U-15 កម្ពុជា បានស៊ុតបញ្ចូលទីគេបាន ៣៧គ្រាប់ និងរបូតវិញ ៦គ្រាប់ ជាប់លេខ១ ប្រចាំព្រឹត្តិការណ៍ខាងលើ នៅប្រទេសចិន៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា   បានស្វែងរកឃើញអ្នកឈ្នះហើយ គឺ ខ្សែប្រយុទ្ធស្លាប មកពីក្លិប Real Madrid កីឡាករ Cristiano Ronaldo ជាអ្នកទទួលបាននូវពានរង្វាន់នេះ ខណៈ Griezmann បានត្រឹមខកចិត្តសាជាថ្មី ស្របពេលដែល Bale ក៏បានរីករាយចំពោះមិត្តរួមក្រុមរបស់ខ្លួន Ronaldo ដែរ។

ព្រឹត្តការណ៍នៃកម្មវិធីទទួលពានរង្វាន់នេះ បានធ្វើឡើងនៅក្នុងទីក្រុង Monaco ប្រទេសបារាំង ដោយមានការចូលរួមពីសំណាក់កីឡាករ និងអ្នកកាសែតជាច្រើន ក្នុងព្រឹត្តការណ៍នេះ។ ស្របពេលជាមួយគ្នានោះដែរ គេសង្កេតឃើញថា មិនមានវត្តមានកីឡាករ Lionel Messi នោះទេ ដោយមូលហេតុរូបគេ មិនបានជាប់ក្នុងបេក្ខភាព ៣នាក់ចុងក្រោយ នៃពានរង្វាន់នេះ។

សូមបញ្ជាក់ផងដែរថា បេក្ខភាព ៣នាក់ចុងក្រោយនៃពានរង្វាន់នេះ មានដូចជា កីឡាករ Cristiano Ronaldo , Bale និង Griezmann ប៉ុន្តែលទ្ធផលចុងក្រោយ Ronaldo គឺជាអ្នកឈ្នះ ក្នុងពានរង្វាន់មួយនេះ ខណៈ Griezmann វិញ បានបង្ហាញទម្រង់ដ៏ល្អនៅក្នុងរដូវកាលមុន ប៉ុន្តែនៅតែ មិនអាចឈ្នះ Ronaldo ។

គួររំលឹកផងដែរថា ក្នុងឆ្នាំនេះ Ronaldo បានជួយឲ្យក្រុមរបស់ខ្លួនឈ្នះនូវពាន២ ធំៗ ពោលគឺ ជួយ Real Madrid ឲ្យឈ្នះ Champion League និងជួយជម្រើសជាតិព័រទុយហ្គាល់ ឲ្យឈ្នះពាន EURO ឆ្នាំ២០១៦នេះ មិនថែមតែប៉ុណ្ណោះ រដូវកាលមុន រូបគេ ស៊ុតចូលទី បានរហូតដល់ ៥១គ្រាប់ ក្នុង៤៨ប្រកួតទៀតផង ទើបដូច្នេះហើយ ធ្វើឲ្យរូបគេ ក្លាយជាកីឡាករតែម្នាក់គត់ ដែលសាកសមនឹងពានរង្វាន់នេះ។

ក្នុងជ័យជំនះ នៃពានរង្វាន់កីឡាករល្អប្រចាំតំបន់អឺរ៉ុបនេះដែរ Ronaldo ផ្ទាល់ក៏បាននិយាយដែរថា «វាគឺជាកិត្តិយសដ៏អស្ចារ្យណាស់! មិត្តរូមក្រុមរបស់ខ្ញុំ គឺជាផ្នែកមួយដ៏សំខាន់នៃពានរង្វាន់មួយនេះ ទោះខ្ញុំខំប្រឹងយ៉ាងណាក៏ដោយ បើមិនមានពួកគេ ក៏ខ្ញុំមិនអាចឈ្នះពានមួយនេះដែរ» ។ Ronaldo បន្ត «ខ្ញុំចង់អរគុណដល់ក្រុមរបស់ខ្ញុំ ទាំង Real Madrid និង ព័រទុយហ្គាល់។ ជាការពិតណាស់ ខ្ញុំឈ្នះ Champion League ៣លើកហើយ ចំនែក ពានរង្វាន់ EURO វិញកាន់តែអស្ចារ្យ ពីព្រោះឈ្នះពានរង្វាន់នេះ ជាមួយក្រុមជម្រើសជាតិ គឺជាភាពជោគជ័យមួយនៅក្នុងអាជីព របស់ខ្ញុំ» ។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ខ្លាំងមែន! ក្រុម U-15 កម្ពុជា យកឈ្នះក្រុម U-15 កាហ្សាក់ស្ថាន ៣-២ ទៀត ដែលជាជ័យជំនះទី៤ នៅទឹកដីចិន

ខ្លាំងមែន! ក្រុម U-15 កម្ពុជា យកឈ្នះក្រុម U-15 កាហ្សាក់ស្ថាន ៣-២ ទៀត ដែលជាជ័យជំនះទី៤ នៅទឹកដីចិន

ខ្លាំងមែន! ក្រុម U-15 កម្ពុជា យកឈ្នះក្រុម U-15 កាហ្សាក់ស្ថាន ៣-២ ទៀត ដែលជាជ័យជំនះទី៤ នៅទឹកដីចិន

ខ្លាំងមែន! ក្រុម U-15 កម្ពុជា យកឈ្នះក្រុម U-15 កាហ្សាក់ស្ថាន ៣-២ ទៀត ដែលជាជ័យជំនះទី៤ នៅទឹកដីចិន