ពុទ្ធោ! ទើបដឹងពេលនាងខ្សឹប​ម្តាយថា «ឈឺផ្សាណាស់»

ខេត្ត​រតនគីរី ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ក្មេង​ស្រី​ម្នាក់​អាយុ​៧​ឆ្នាំ ត្រូវ​បុរស​ចំណាកស្រុកចាប់រំលោភ​នាង​បាន​​សម្រេច បន្ទាប់​ពី​បុរស​នោះ​ល្បួង​ឱ្យទៅ​មើល​ទូរទស្សន៍​នៅក្នុងផ្ទះ បណ្តាល​ឱ្យ​នាង​រងរបួស​ត្រង់​ប្រដាប់​ភេទ​ធ្ងន់ធ្ងរ ហើយ​នាងក៏មិន​ហ៊ាន​យករឿងនេះ ប្រាប់​​ឪពុកម្តាយដែរ​ ព្រោះ​ត្រូវ​ជន​នោះគំរាម​សម្លាប់​ចោល ។

ប៉ុន្តែ​ហេតុការណ៍​នេះ មិន​អាច​លាក់​ជិត ដោយសារ​ក្មេង​ស្រី​រង​គ្រោះ​ឈឺ​ផ្សាត្រង់​ប្រដាប់​ភេទ​ពេក ដោយ​ទ្រាំ​លែង​បាន​ ក៏​យក​រឿង​​​
ទៅ​ប្រាប់​ឪពុក​ម្តាយ ទើប​នាំគ្នាមក​ប្តឹង​សមត្ថកិច្ច​នៅ​ថ្ងៃ​ទី​២៣ សីហា ២០១៦ តែ​ត្រូវ​ជនសង្ស័យ​ខាងលើ​ដឹងខ្លួន​ទាន់ បាន​គេច​ខ្លួន​បាត់ ។

ជនសង្ស័យ​ដែលកំពុង​គេច​ខ្លួន​នោះឈ្មោះ​ហ៊ុន ហួរ អាយុ​៣០​ឆ្នាំ ជា​មនុស្ស​ចំណាកស្រុក មានផ្ទះ​ក្បែរ​ក្មេង​ស្រីរង​គ្រោះ ។ ករណី​រំលោភ​ខាងលើ​នេះ បានកើតឡើង​​តាំង​​ថ្ងៃ​ទី​២០ សីហា ២០១៦ មក​ម្ល៉េះ តែ​ដោយ​សារ​ក្មេង​ស្រីរងគ្រោះ​ខ្លាច​ការ​គំរាម​របស់​ជន​សង្ស័យទើបមិនហ៊ានប្រាប់ឪពុកម្តាយ ​។