កូន​ក្អួត ឬ​ក្អែរ ក្រោយពេល​បញ្ចុក​ថ្នាំ ឪពុកម្តាយ គួរ​បញ្ចុក​ម្តងទៀត ឬ​យ៉ាងណា​?

កូន​ក្អួត ឬ​ក្អែរ ក្រោយពេល​បញ្ចុក​ថ្នាំ ឪពុកម្តាយ គួរ​បញ្ចុក​ម្តងទៀត ឬ​យ៉ាងណា​?

​កូនក្មេង​មួយចំនួន ពិតជា​ស្អប់​ថ្នាំ​ខ្លាំងណាស់ ពីព្រោះ វា​មាន​រសជាតិ មិន​គួរ​ឲ្យ​ញ៉ាំ​នោះទេ​។ ការ​មិន​ចូល​ចិត្ត​នេះហើយ ដែល​ធ្វើឲ្យ​គេ​យំ ឬ​ក្អួត​មកវិញ ក្រោយពេល​បញ្ចុក​ថ្នាំ​ទាំងនោះ​រួច​។

អឺចឹង សួរថា​តើ យើង​គួរ​បញ្ចុក​វា​ម្តងទៀត ឬ​ក៏​មិន​គួរ​? ចម្លើយ គឺ​អាស្រ័យ​ទៅលើ​ពេលវេលា និង​បរិមាណ​ថ្នាំ ដែល​កូន​ក្អួត​។​

​ករណី​ទី​មួយ ៖ ក្អួត​ភ្លាមៗ ក្រោយពេល​បញ្ចុក ហើយ​ឃើញ​សុទ្ធតែ​ថ្នាំ​
​អ្នក​ត្រូវ​ធ្វើការ​បញ្ចុក​ថ្នាំ​នោះ​ម្តងទៀត ក្នុង​បរិមាណ​ដដែល ពីព្រោះ ជាតិ​ថ្នាំ​មិនទាន់​បាន​ស្រួប​ចូល ទៅក្នុង​រាងកាយ​របស់​កូន​ឡើយ​។​

ករណី​ទី​ពីរ ៖ ក្អួត​ភ្លាមៗ ក្រោយពេល​បញ្ចុក ហើយ​ឃើញ​ថ្នាំ​ខ្លះៗ​ប៉ុណ្ណោះ​
​អ្នក​ត្រូវ​ធ្វើការ​បញ្ចុក​ថ្នាំ​នោះ​ម្តងទៀត ក្នុង​បរិមាណ​ពាក់កណ្តាល ឬ​អ្នក​អាច​ស្មាន​មើល ថា​តើ​គេ​ក្អួត​ចេញ​ថ្នាំ​ប៉ុណ្ណា ហើយ​គួរ​ឲ្យ​ញ៉ាំ​វិញ​ប៉ុណ្ណា​។​

​ករណី​ទី​បី ៖ ក្អួត​ក្រោយ​បញ្ចុក​ថ្នាំ លើស​ពី​កន្លះ​ម៉ោង​
​ឪពុកម្តាយ​មិន​ចាំបាច់​បញ្ចុក​ថ្នាំ ឲ្យ​កូន​របស់​អ្នក​ម្តងទៀត​ឡើយ ពីព្រោះ ជាតិ​ថ្នាំ​មួយចំនួន បាន​ជ្រាបចូល​រាងកាយ​របស់​កូន ហើយ​ការ​បញ្ចុក​ថ្នាំ​កូន​លើស​កម្រិត ពិតជា​មាន​គ្រោះថ្នាក់​ណាស់ ចំពោះ​កូន​របស់​អ្នក​។​

​យ៉ាងណាមិញ ក្នុងករណី​ដែល​អ្នក​សង្ស័យ ឬ​កូន​របស់​អ្នក ក្អួត​ហើយ ក្អួត​ទៀត ក្រោយ​បញ្ចុក​ថ្នាំ អ្នក​ត្រូវ​ប្រញាប់​នាំ​កូន ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់​៕

ប្រភព ៖ Baby Center
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។