កម្ពុជា-​វៀតណាម​នឹង​ពិភាក្សាអំពី​​សំណើ​ជំនួយ​បច្ចេកទេស​ពី​បារាំង​រឿង​ព្រំដែន​​នៅ​សប្ដាហ៍​ក្រោយ

ជំនួប​ទ្វេភាគី​រវាង​កម្ពុជា និង​វៀតណាម ស្ដីពី​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ នឹង​រៀបចំ​នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​សីហា ដើម​សប្ដាហ៍​ក្រោយ។ ភាគី​ទាំង២​នឹង​ពិភាក្សា​អំពី​សេចក្ដី​ព្រាង​លើ​លិខិត​ស្នើ​សុំ​អន្តរាគមន៍​ផ្នែក​បច្ចេកទេស​ព្រំដែន​ពី​ប្រទេស​បារាំង។

រដ្ឋាភិបាល​កម្ពុជា ប្រកាស​ប្រកាន់​ជំហរ​យន្តការ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី។ ចំណែក​ឯ​សមាជិក​សភា​គណបក្ស​ប្រឆាំង និង​អ្នក​ស្រាវជ្រាវ​ស្វាគមន៍​ចំពោះ​យន្តការ​នេះ ក៏​ប៉ុន្តែ​ស្នើ​ឲ្យ​ភាគី​កម្ពុជា បង្ហាញ​តម្លាភាព និង​បើក​ឲ្យ​មាន​ការ​ចូលរួម​ដើម្បី​ធានា​ប្រសិទ្ធភាព​ការ​ចរចា​រឿង​ព្រំដែន​នេះ។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។