ស្ត្រីមេទ័ពជប៉ុន ធ្វើឲ្យចិនកាន់តែព្រួយបារម្ភ

រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោកស្រី tomomy Inada បានបញ្ជាក់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា «ពេលនេះប្រទេសជប៉ុនមិនទាន់ទិញ ឬផលិតអាវុធបរមាណូនៅឡើយ ប៉ុន្តែនៅពេលអានាគត ស្ថានភាពអាចនឹងផ្លាស់ប្តូរ » ។

ស្ត្រីមេទ័ពជប៉ុន ធ្វើឲ្យចិនកាន់តែព្រួយបារម្ភ

ចំពោះសកម្មភាពរបស់ទីក្រុងប៉េកាំង  អាទិភាពរបស់រដ្ឋាភិបាលទីក្រុងតូក្យូ ក្នុងការការពារជាតិនោះគឺ កសាងប្រព័ន្ធការពារជាតិដ៏រឹងមាំ និងមានកម្លាំងគ្រប់គ្រាន់សម្រាប់ទប់ស្កាត់ការវាយប្រហារដោយមីស៊ីលពីប្រទេសចិន ។ ទាំងនោះត្រូវឲ្យជប៉ុនបង្កើនការផលិតមីស៊ីលដើម្បីការពារ ។

ស្ត្រីមេទ័ពជប៉ុន ធ្វើឲ្យចិនកាន់តែព្រួយបារម្ភ

រដ្ឋាភិបាលជប៉ុនបានដាក់សំណើមូលនិធិយ៉ាងច្រើនសម្រាប់ការពារជាតិ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ។ តាមបណ្តាញទូរទស្សន៍ NHK បានឲ្យដឹងថា មូលនិធិសម្រាប់ការពារជាតិនៅក្នុងឆ្នាំ២០១៧ សម្រាប់តែសកម្មភាពការពារកាំជ្រួចមីស៊ីលពីកូរ៉េខាងជើង និងចិនតែប៉ុណ្ណោះ ។ ប្រាក់សម្រាប់ការពារជាតិនៅឆ្នាំ២០១៦ មាន ៥១,៧ពាន់លានដុល្លារ ហើយនឹងបន្តកើតឡើងទៀតនៅឆ្នាំខាងមុខ ។

បច្ចុប្បន្ន ជប៉ុនបានដាក់ពង្រាយកាំជ្រួចមីស៊ីលការពារជាច្រើននៅតាមបណ្តាលកោះរបស់ជប៉ុនក្នុងនោះមានទំាងកោះដែលមានវិវាទ ដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួនគេចផុតពីការឈ្លានពានរបស់ប្រទេសជិតខាងក្នុងនោះមានប្រទេសចិនជាដើម ។

ដូចអ្វីដែលរដ្ឋមន្ត្រីការពារជាតិជប៉ុនបានលើកឡើង នៅពេលដែលជប៉ុនរងការ គំរាមកំហែងនោះ ប្រទេសនេះអាចនឹងមានគ្រាប់បែកបរមាណូទើបអាចទប់ទល់នឹងប្រទេសដែលមានបរមាណូ ដូចជាចិន និងកូរ៉េខាងជើងបាន ។ បើទោះជាជប៉ុនមិនទាន់មានគ្រាប់បែកបរមាណូ ប៉ុន្តែនៅក្នុងទីតាំងយោធារបស់អាមេរិកនៅជប៉ុន នឹងមានគ្រាប់បែកបរមាណូ ដើម្បីតប់តនឹងសត្រូវ បើមានសង្គ្រាមកើតឡើង ៕

ប្រភព ៖ nokorwatnews

  • ស្ត្រីមេទ័ពជប៉ុន ធ្វើឲ្យចិនកាន់តែព្រួយបារម្ភ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/27  Category:ជីវិតនិងសង្គម
Tags: