ផឹកសីុក្នុងក្លឹបជាមួយគ្នា ចុងក្រោយលួចលុយអស់ជាង៦ពាន់ដុល្លារគេចខ្លួនជិតមួយខែត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ

ភ្នំពេញ៖ ដោយសារតែភាពលោភលន់ បានធ្វើឲ្យ បុរសម្នាក់បែកគំនិតលួចកាបូបលុយមិត្តភក្តិរបស់ខ្លួនជាង៦ពាន់ដុល្លារ បានហើយរត់គេចខ្លួនបាត់បានរយៈពេលជិត១ខែ ត្រូវជនងគ្រោះតាមរកឃើញ ក៏នាំខ្លួនប្រគល់ឲ្យសត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២១និង១៥នាទីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ដោយជនរងគ្រោះតាមចាប់ជនសង្ស័យបាននៅចំណុចម្ដុំស្តាតឡាពិត សង្កាត់វាល់វង់ ខណ្ឌ៧មករា រួចយកមកប្រគល់ជូននរបាលប៉ុស្តិ៍ចតុមុខ ខណ្ឌូនពេញ ។

ផឹកសីុក្នុងក្លឹបជាមួយគ្នា ចុងក្រោយលួចលុយអស់ជាង៦ពាន់ដុល្លារគេចខ្លួនជិតមួយខែត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ

ជនសង្ស័យឈ្មោះ អុន សុផានិត ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះលេខ១២៣អឺ៣ ផ្លូវលេខ២១៧ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា ។

ចំណែកឯជនរងគ្រោះឈ្មោះ តាន់ ទី ភេទប្រុស អាយុ៣១ឆ្នាំ មុខមុខរបរអគ្គនាយកសារ៌មាន ស្នាក់នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។សំភារះបាត់បង់លុយក្នុងកាបូបចំនួន៦ពាន់៣រយដុល្លារអាមេរិក ។

សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុនៅថ្ងៃទី៣ ខខែសីហាឆ្នាំ២០១៦ជនសង្ស័យនិងជនរងគ្រោះជាមិត្តភ័ក្តនិងគ្នាដោយពួកគេនាំគ្នាចូលក្លឹបលេខ៥៥(ហើយទីតាំងនេះគឺជាក្លឹបដែលតែងតែមានរឿងទំនាស់គ្នាស្ទើររាល់ថ្ងៃផងដែរ)ខណះនោះនឬងគ្រោះបានទៅបន្ទប់ទឹកដោយទុកកាបូបដៃក្រោមតុ ហើយជនសង្ស័យជាមិត្តភ័ក្តឃើញក៏យកគេចខ្លួនបាត់រហូតតែម្តង ។

។ ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចតុមុខ លុះដល់ថ្ងៃទី២៦ខែសីហានេះជនរងគ្រោះតាមរកឃើញជនសង្ស័យនៅស្តាតអូឡាពិតក៏ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្តង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ចូនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ប្រភព ៖ nokorwatnews

  • ផឹកសីុក្នុងក្លឹបជាមួយគ្នា ចុងក្រោយលួចលុយអស់ជាង៦ពាន់ដុល្លារគេចខ្លួនជិតមួយខែត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/27  Category:កំសាន្ត
Tags: