រថយន្តកាមរីឆ្លាម១គ្រឿងបោលបុកផ្ទះប្រជាពលរដ្ឋម្នាក់ៗ ព្រលឹងចុងសក់

ភ្នំពេញ៖ រថយន្តកាមរីឆ្លាម១គ្រឿងបានបោលបុកចូលផ្ទះអ្នកធ្វើក្រចក បណ្ដលឲ្យខូតខាត ហើយម្នាក់ៗភ័យព្រលឹងចុងសក់កាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៣ កែងផ្លូវ៣៣៦ សង្កាត់វាលវង្ស ខណ្ឌ៧មករា ។

រថយន្តកាមរីឆ្លាម១គ្រឿងបោលបុកផ្ទះប្រជាពលរដ្ឋម្នាក់ៗ ព្រលឹងចុងសក់

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុម្ចាស់រថយន្តមា៉កកាមរីឆ្លាម ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2V.8487បានមកលាងឡាននៅក្បែរនោះ ក្រោយមកកន្លែងលាងឡានក៏ឲ្យអ្នកបើកបរថយឡានពីកន្លែងលាងដើម្បីយកមកជូតសំអាត ប៉ុន្តែអ្នកបើកបរនោះប្រហែលជាភាំង ជាន់ហ្គាស្មានថាហ្វ្រាំងក៏ជ្រុលទៅបុកផ្ទះកន្លែងធ្វើក្រចក ម្នាក់ៗភ័យភ្នែកសព្រាត តែសំណាងល្អមិនបណ្ដាលឲ្យគ្រោះថ្នាក់ទៅលើអ្នកដំណើរក៏ដូចជាម្ចាស់ផ្ទះ តែស្រ្តីវ័យចំណាសម្នាក់ត្រូវនិងទឹកក្ដៅដែលកំពុងដាំនៅក្បែរនោះបណ្ដោយឲ្យរលាកត្រូវគេដឹងយកទៅមន្ទីពេទ្យនៅក្បែរនោះ។

បច្ចុប្បន្នសមត្ថកិច្ចបានហៅម្ចាស់បើកអាជីវកម្មលាងរថយន្តមកធ្វើការដោះស្រាយចំពោះសំណងការខូតខាតរបស់ម្ចាស់រថយន្តទៅតាមការយោគយល់គ្នា៕

រថយន្តកាមរីឆ្លាម១គ្រឿងបោលបុកផ្ទះប្រជាពលរដ្ឋម្នាក់ៗ ព្រលឹងចុងសក់ រថយន្តកាមរីឆ្លាម១គ្រឿងបោលបុកផ្ទះប្រជាពលរដ្ឋម្នាក់ៗ ព្រលឹងចុងសក់ រថយន្តកាមរីឆ្លាម១គ្រឿងបោលបុកផ្ទះប្រជាពលរដ្ឋម្នាក់ៗ ព្រលឹងចុងសក់ រថយន្តកាមរីឆ្លាម១គ្រឿងបោលបុកផ្ទះប្រជាពលរដ្ឋម្នាក់ៗ ព្រលឹងចុងសក់

ប្រភព ៖ nokorwatnews

  • រថយន្តកាមរីឆ្លាម១គ្រឿងបោលបុកផ្ទះប្រជាពលរដ្ឋម្នាក់ៗ ព្រលឹងចុងសក់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/27  Category:ជីវិតនិងសង្គម
Tags: