យោធា​ភូមា​រុះ​រើ​តំណែង​ធំៗ​ក្នុង​ជួរ​កង​ទ័ព ដើម្បី​ទំនាក់​ទំនង​ជាមួយរដ្ឋាភិបាល​ស៊ីវិល

កាសែតបាងកកប៉ុស្តិ៍ បានផ្សាយថា ប្រមុខកងទ័ពភូមា លោកឧត្ដមសេនីយ៍ មីន អ៊ុង លាំង បានរុះរើតំណែងមេបញ្ជាការធំៗនៅក្នុងជួរកងទ័ព កាលពីថ្ងៃសុក្រម្សិលមិញ ដែលឈានទៅបង្ហាញឲ្យឃើញថា កងទ័ពគឺជាដៃគូទទួលខុសត្រូវនៅក្នុងការផ្លាស់ប្ដូរប្រជាធិបតេយ្យក្នុងប្រទេសភូមា។

យោធា​ភូមា​រុះ​រើ​តំណែង​ធំៗ​ក្នុង​ជួរ​កង​ទ័ព ដើម្បី​ទំនាក់​ទំនង​ជាមួយរដ្ឋាភិបាល​ស៊ីវិល

កាសែតថៃមួយនេះ ដែលបានដកស្រង់ការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយបន្តថា មេបញ្ជាការផ្នែកស៊ើបការណ៍កងទ័ព លោកឧត្ដមសេនីយ៍ ម្យ៉ា ទុនអ៊ូ ត្រូវបានតំឡើងទៅជាអគ្គបញ្ជាការកងទ័ព ដែលជាតំណែងខ្ពស់លំដាប់ទី ៣ ហើយជាតំណែងដែលនឹងឈានទៅកាន់តំណែងប្រមុខកងទ័ព។ការតែងតាំងនេះ បានកើតឡើងមិនយូរប៉ុន្មានក្រោយពីលោក មីន អ៊ុង លាំង សម្រេចបន្តកាន់តំណែងជាប្រមុខកងទ័ពរយៈពេល ៥ឆ្នាំទៀត និងហាក់បង្ហាញបំណងប្រមូលផ្ដុំអំណាច ខណៈដែលលោកបង្កើតទំនាក់ទំនងជាមួយរដ្ឋាភិបាលថ្មីរបស់លោកស្រី អ៊ុងសាន ស៊ូជី។

ពួកយោធាបានគ្រប់គ្រងប្រទេសភូមាដោយប្រើកណ្ដាប់ដៃដែកអស់រយៈពេលជិត ៥០ឆ្នាំមកហើយ រហូតដល់របបនេះចាប់ផ្ដើមដើរចេញពីនយោបាយកាលពីឆ្នាំ២០១១ ហើយបើកផ្លូវឲ្យមានការបោះឆ្នោតជាប្រវត្តិសាស្ត្រកាលពីខែវិច្ឆិកា ឆ្នាំមុន។គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី ស៊ូជី បានយកឈ្នះគណបក្សសាមគ្គីភាពសហព័ន្ធ និងអភិវឌ្ឍន៍របស់ពួកយោធា នៅក្នុងការបោះឆ្នោត ហើយបន្តទៅបង្កើតរដ្ឋាភិបាលជាប់ឆ្នោតលើកដំបូង កាលពីដើមខែមេសាកន្លងមក៕

ប្រភព ៖ vodhotnews

  • យោធា​ភូមា​រុះ​រើ​តំណែង​ធំៗ​ក្នុង​ជួរ​កង​ទ័ព ដើម្បី​ទំនាក់​ទំនង​ជាមួយរដ្ឋាភិបាល​ស៊ីវិល已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/27  Category:ជីវិតនិងសង្គម
Tags: