ជោគលាភក្នុងឆ្នាំនីមួយៗ លោកអ្នកពិតជាចង់ដឹងថាជួបសំណាងល្អឬអាក្រក់

ជោគលាភក្នុងឆ្នាំនីមួយៗ លោកអ្នកពិតជាចង់ដឹងថាជួបសំណាងល្អឬអាក្រក់

ជោគលាភក្នុងឆ្នាំនីមួយៗ លោកអ្នកពិតជាចង់ដឹងថា នៅពេលអាយុប៉ុណ្ណេះ តើនឹងជួបរឿងរ៉ាវ ល្អឬអាក្រក់អ្វីខ្លះ។ តាមតម្រាសាស្ត្រផ្កាយចរប្រចាំជីវិត និពន្ធដោយ កង ផាន់ បានបង្ហាញដូចខាងក្រោម៖

( សូមបញ្ជាក់ថា លោកអ្នកត្រូវគិតតាមអាយុ ឆ្នាំខ្មែរ ( ជូត ឆ្លូវ ….) មិនមែនឆ្នាំសាកលឡើយ ( ១៩៩០ ១៩៩១….)

@ប្រុសអាយុ៖ ១២  ២០ ២៨ ៣៦ ៤៤ ៥២  ៦៨  ៧៦  ៨៤  ៩២  ១០០  ៦០

@ស្រីអាយុ៖ ១៤  ២២  ៣០  ៣៨  ៤៦  ៥៤  ៦២  ៧០  ៧៨  ៨៦  ៩៤

រាសីឡើងខ្ពស់ណាស់។ តាមការពិតសេចក្ដីព្យាយាមរបស់អ្នកមានត្រឹមណា លាភនោះបានប៉ុណ្ណឹងដែរ។ អ្នកនឹងបានប្រសើរលើសលប់នូវសេចក្ដីសុខកាយសប្បាយចិត្ត លាភផលញាតិមិត្តជិតឆ្ងាយ រួមទាំងការសិក្សា យសសក្កិអំណាច សុទ្ធតែមានជោគជ័យប្រកបទៅដោយការលូតលាស់រីកចម្រើន។ ពិសេសអ្នកមុខជាបានដល់ទទួលសុភមង្គលប្រចាំជីវិត។ សូមកត់សម្គាល់ថា ជោគជ័យសម្រាប់លោកអ្នកក្នុងឆ្នាំនេះ ស្ថិតនៅខាងបូពា៍។

@ប្រុសអាយុ៖ ១៣ ២១ ២៩ ៣៧ ៦១  ៦៩  ៧៧  ៨៥  ៩៣  ៥៣

@ស្រីអាយុ៖ ១៣  ២១  ២៩  ៣៧  ៤៥  និង ៥៣

បើមិនមានការជាចាំបាច់ មិនគួរធ្វើដំណើរទៅឆ្ងាយ នាទិសឥសានញឹកញាប់ពេកទេ ក្រែងមានរឿងរ៉ាវបណ្ដាលឡើងពីសត្រូវផ្ទុយភេទគ្នា គេចាប់ចោទប្រកាន់ ដោយប្រការផ្សេងៗ។ ប្រសិនបើទៅទិសនោះហើយជួនជាបានជួបប្រទះលាភមានជីវិតជើង២ នោះក៏កុំគប្បីទទួល ឬអបអរសាទរយកជាទីសង្ឃឹមឡើយ។ ម្យ៉ាងទៀតក្នុងឆ្នាំនេះ បើជាឱកាសគួរដល់ពេលវេលារៀបអាពាហ៍ពិពាហ៍ តែបើអាចពន្យារពេលបាន គប្បីសង្កេតពិនិត្យឲ្យហ្មត់ចត់។

បើរឿងស្នេហាមិនបានពិចារណារកហេតុផលឲ្យល្អិតល្អន់ទេ មុខតែមានវិបត្តិកើតអមជាមួយគ្នា បើមិនឆាប់ក៏យូរមិនខាន ព្រោះរាសីលោកអ្នកក្នុងឆ្នាំនេះធ្លាក់ចុះក្នុងគំនរទុក្ខ ព្រោះស្នេហាជាទោស។ ហេតុនេះសូមតាំងចិត្តអំណត់ប្រុងស្មារតីចងចាំជានិច្ចឲ្យបានរឹងជំហរ តទល់នឹងគ្រោះស្នេហ៍នាពេលនេះ កុំឲ្យចូលមកទាញទាក់ស្មារតីបាន។

@ប្រុសអាយុ៖ ១៤ ២២ ៣០ ៣៨ ៤៦ ៥៤ ៦២ ៧០ ៧៨  ៨៦ ៩៤ ៥៤
@ស្រីអាយុ៖ ១ ២ ២០ ២៨ ៣៦ ៤៤ ៥២ ៦០ ៦៨ ៧៦ ៨៤ ៩២ ១០០

ក្នុងឆ្នាំនេះមុខជាមានភ័ព្វវាសនា បានជួបប្រទះនឹងលាភផលសមចិត្តប្រាថ្នាមិនខាន។ រាសីក្នុងឆ្នាំនេះអាចស្រូបយកលាភសក្ការៈដោយច្រើនៗបានពីទិសឧត្តរ ចំពោះលាភលឿងនិងលាភយស ។ តែគួរកត់សម្គាល់ថា លាភផលទាំងឡាយដែលបានក្នុងឆ្នាំនេះលំបាកទុកដាក់ឬរក្សាឲ្យគង់វង្សបន្តិច ព្រោះមានញាតិមិត្រ ត្រូវការខ្ចីឬសុំឲ្យជួយទំនុកបម្រុងរឿយៗ ។ បើមិនដូច្នេះក៏ត្រូវដូរដោះយកទ្រព្យរបស់ផ្សេងៗដទៃទៀត មកជំនួសវិញដែរ។

មួយវិញទៀត ច្រើនបានលាភគ្មានជីវិតច្រើនជាងមានជីវិតដែលជាលាភផលក្នុងពេលនេះអាស្រ័យហេតុផលស្របនឹងការប្រកប ហើយនឹងអំពើប្រព្រឹត្តព្យាយាមរបស់អ្នកព្រមជាមួយគ្នានិងធាតុដែលស្ថិតនៅកៀកកិតជុំជិតខ្លួន។ បើនិយាយបីទំហំលាភវិញ ជាលាភធំស្តុកស្តម្ភទៀតផង។

តាមពិតក្នុងឆ្នាំនេះគួរដល់ពេលរៀបចំមង្គលការរបស់លោកអ្នកក្នុងពេលនេះផង ជាជោគជ័យប្រចាំគ្រួសារឥតមានអ្វីមកប្រដូចបានឡើយ។

@ប្រុសអាយុ៖ ១៥ ២៣ ៣១ ៣៩ ៤៧ ៥៥ ៦៣ ៧១ ៧៩ ៨៧ ៩៥ ៥៥ 

@ស្រីអាយុ៖ ១៩  ២៧  ៣៥  ៤៣ ៥១  ៥៩  ៦៧  ៧៥  ៨៣  ៩១  ៩៩

ក្នុងឆ្នាំនេះមុខជាសៅហ្មងចិត្តច្រើនហើយ។ ជាធម្មតាច្រើនមានសេចក្ដីអាប់អួរស្រពាប់ស្រពោនចិត្តញឹកញយបន្តិច សំបូរការថ្នាំងថ្នាក់ជាច្រើន បើមិនក្នុងគ្រួសារ ក៏ញាតិមិត្ត ឬអ្នកដទៃចោមរោម ស្អប់។ ពុំនោះសោតខ្លួនច្រើនងប់វក់ក្នុងផ្លូវល្បែងភ្នាល់ផ្សេងៗ។ ការលើសខ្វះឬឆ្គាំឆ្គងទោះជាចេតនាក្តី អចេតនាក្តី ក៏ចេះតែជួបប្រទះមិនសូវបានស្រាកស្រាន្ត ការបង្ករឿងទាំងសងខាងក្នុងនិងក្រៅ ក៏ចេះតែផ្ដួចផ្ដើមឡើង ។

សរុបទៅគឺស៊យណាស់ ពាក្យសំដីនិយាយទៅកាន់អ្នកផង ច្រើនតែជ្រុលមាត់ភ្លាត់វាចា ពិសេសត្រូវមានការខាតបង់ទ្រព្យធន ទោះតិចឬច្រើនពុំលោះឡើយ ឬមួយមានវិវាទនឹងសង្គមគ្រួសារ សឹងតែដល់ការវាយប្រហារគ្នាផងក៏សឹងមាន។ ពុំនោះមានឈ្លោះទាស់នឹងមនុស្សភេទដូចគ្នា។ រឿងនេះប្រសិនបើយកកម្លាំង ឬគ្រឿងស្រវឹងជាជំនួយផង អ្នកមុខតែលុះក្នុងរឿងរ៉ាវយ៉ាងធំលំបាកនឹងកែខ្លួនកើត។ ហេតុនេះសូមប្រយ័ត្នគ្រប់កិច្ចកលឲ្យដិតដល់ទើបលោកអ្នកបានចៀសចាកផុតពីគ្រោះកម្មប្រចាំអាយុក្នុងឆ្នាំនេះបាន។

@ប្រុសអាយុ៖ ១៦ ២៤  ៣២  ៤០  ៤៨  ៥៦  ៦៤  ៧២  ៨០  ៨៨  ៩៦  ៥៦

@ស្រីអាយុ៖ ១៨  ២៦  ៣៤ ៤២  ៥០  ៥៨ ៦៦  ៧៤  ៨២ ៩៦  ៩៨

មុខជាបានទទួលការនឿយហត់ច្រើនសំបូរទៅដោយសេចក្ដីលំបាកចិត្ត លំបាកកាយធ្វើការមានទំនាស់ច្រើន។ ការធ្វើដំណើរចេញទៅជិតឆ្ងាយច្រើនអាសាឥតការ ជាពិសេសគ្រោះកម្ម ប្រចាំទិសបស្ចឹម។ ពេលនៅផ្ទះក៏អារម្មណ៍អ្នកស្អុះស្អាប់ លុះធ្វើដំណើរតាមជើងទឹកក៏មិនល្អ។

តាមពិតក្នុងឆ្នាំនេះអ្នកពុំគួរធ្វើដំណើរទៅកាន់ភូមិស្រុកឆ្ងាយ ទទួលបញ្ញើ ជួយឈឺឆ្អាលគេហួសអាត្មាឡើយ ។ ម្យ៉ាងទៀតគួរលោកអ្នកប្រុងជើងការរកមធ្យោបាយលុបលាងនូវការក្រវល់ចិត្តនេះចេញ ហើយគួរប្រើការពិចារណា ស្ទង់មើលហេតុផលឲ្យបានជានិច្ចផង ទើបមានប្រសិទ្ធភាពជោគបានល្អ ឬសម្រេចទៅបានយថាកម្ម។

@ប្រុសអាយុ៖១៧ ២៥ ៣៣ ៤១ ៤៩ ៥៧  ៦៥  ៧៣  ៨១  ៨៩  ៩៧ 

@ស្រីអាយុ៖ ១៧  ២៥  ៣៣  ៤១  ៤៩  ៥៧  ៦៥  ៧៣  ៨១  ៨៩ ៩៧

មានការបញ្ចេញញើសចំណាយកម្លាំងច្រើន សូម្បីការងារដែលទាក់ទងនឹងប្រាក់មាសក៏មានភ្លាត់ខ្លះចាប់មិនបានដែរ។ លោកអ្នកអាចត្រូវរងគ្រោះចៃដន្យផងក៏មាន ។ បើមានទ្រព្យឲ្យគេខ្ចីបុលចងការ មុខជាមានខូចខាតឬកើតទោសព្រោះទ្រព្យនេះមិនខាន។ មិនគួរធ្វើដំណើរទៅទិសឆ្ងាយដាច់ស្រយាលខាងលិចតែម្នាក់ឯងនោះទេ ។ មួយវិញទៀតមិនគួរកាប់រលំឈើក្បែរភូមិផ្ទះ មិនគួរចូលព្រៃធំស្ងាត់ ព្រោះថារាសីរបស់អ្នកក្នុងឆ្នាំនេះ ត្រូវឈើធំរលំសង្កត់ ហើយបើមិនដូច្នោះទេ បច្ចាមិត្រឆ្លៀតឱកាសនេះដើម្បីព្យាបាទអ្នក។

@ប្រុសអាយុ៖  ១៨ ២៦ ៣៤ ៤២ ៥០ ៥៨ ៦៦  ៧៤  ៨២  ៩០  ៩៨ 
@ស្រីអាយុ៖ ១៦  ២៤  ៣២  ៤០  ៤៤  ៥៦  ៦៤  ៧២  ៨០  ៨៨  ៩៦

ភ័ព្វវាសនារបស់អ្នកវិលមកដល់ហើយ ។ លាភជើង២ ជើង៤ មានជីវិតឥតជីវិតត្រូវបានមកជាលទ្ធផលដល់លោកអ្នក។ អ្នកមុខជាបានទទួលយកជាទ្រព្យព្រេងបូរាណ ការរបរសព្វបែបយ៉ាង មានសភាពជាអ្វីក៏ដោយដែលលោកអ្នកបានព្យាយាមនិងប្រព្រឹត្តសុទ្ធតែនាំមកនូវផលប្រយោជន៍និងគុណបំណាច់យ៉ាងធំទូលាយ កិច្ចការផ្ទាល់ក្ដី ប្រយោលក្ដី ក្នុងរាជការមុខតែបានទទួលបានកិត្តិយស ឡើងដំណែងកាន់នាទីយ៉ាងខ្ពស់ឧត្ដមប្រយោជន៍ដោយសេចក្ដីរុងរឿង សំបូរសប្បាយសុខខុមដ៏រីករាយក្នុងឆ្នាំនេះហៅថា មហាសុខក្រៃលែង។

@ប្រុសអាយុ៖  ១៩ ២៧ ៣៥ ៤៣ ៥១ ៥៩ ៦៧  ៧៥  ៨៣  ៩១  ៩៩  

@ស្រីអាយុ៖ ១៥  ២៣ ៣១  ៣៩  ៤៧  ៥៥  ៦៣  ៧១ ៧៩  ៨៧  ៩៥

ក្នុងឆ្នាំនេះច្រើនទទួលការឈ្លានពាននិងប្រមាថមើលងាយពីសត្រូវរឿយៗ។ ពុំនោះសោតនឹងមានការប្រេះឆា បែកសាមគ្គីរវាងញាតិមិត្ត ឬអ្នករួមការងារ។ បើតាមពិតការចងសម្ព័ន្ធមេត្រី ក្នុងឆ្នាំនេះនឹងមានការរង្គោះរង្គើរឬប្រែក្លាយជារឿងអាក្រក់វិញ។ ចំពោះគ្រឿងស្រវឹង គួរតែប្រយ័ត្នឲ្យមែនទែនកុំសាកល្បង ព្រោះរាសីរបស់អ្នកក្នុងឆ្នាំនេះធ្លាក់ចំក្នុងគំនរភ័យ។ ម្យ៉ាងទៀត បើធ្វើដំណើរចូលព្រៃជ្រៅត្រូវប្រយ័ត្នឲ្យមែនទែន រីឯទ្រព្យសម្បត្តិច្រើនជ្រុះបាត់ឬបែកបាក់ ។ ចំណែកសេចក្ដីទុក្ខទោសមានប្រចាំជានិច្ច ។ យកល្អ គួររៀបចំពិធីរំដោះគ្រោះដោយនិមន្តព្រះសង្ឃសូត្រមន្ត ទើបជាកិច្ចរួចជោគគ្រោះបានគ្រប់យ៉ាង។

ប្រភព ៖ todaysharing

  • ជោគលាភក្នុងឆ្នាំនីមួយៗ លោកអ្នកពិតជាចង់ដឹងថាជួបសំណាងល្អឬអាក្រក់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/27  Category:ជីវិតនិងសង្គម
Tags: