ស្រែកធ្ងរ​ប្រាប់​ម្ដាយ​ថា​ ឈឺណាស់​ម៉ែ​ កូន​គេ​កូន​យើង​ ពេលឮ​បែបនេះ​ មាន​អារម្មណ៍​យ៉ាង​ណាទៅ​..!

ស្រែកធ្ងរ​ប្រាប់​ម្ដាយ​ថា​ ឈឺណាស់​ម៉ែ​ កូន​គេ​កូន​យើង​ ពេលឮ​បែបនេះ​ មាន​អារម្មណ៍​យ៉ាង​ណាទៅ​..!

ខេត្តរតនគីរី៖  កាលពីវេលាម៉ោង១៧និង០០នាទីថ្ងៃទី២៥សីហា២០១៦ មានករណីចាប់រំលោភក្មេងស្រីអាយុ៧ឆ្នាំជាជនជាតិដើមភាគតិច រស់នៅភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ជនសង្ស័យមានឈ្មោះ ហ៊ុន ហួរ អាយុ៣០ឆ្នាំ ជាជនជាតិខ្មែរជាមនុស្សចំណាកស្រុករស់នៅផ្ទះក្បែរក្មេងរងគ្រោះ ជនសង្ស័យមានស្រុកកំណើត៖ភូមិទួលសំបូរ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តកំពង់ចាម។

ករណីរំលោភខាងលើនេះ កើតឡើងកាលពីថ្ងៃទី២០សីហា២០១៦ វេលាព្រឹកម៉ោងប្រហែល១០ ខណៈក្មេងស្រីនៅផ្ទះម្នាក់ឯង ត្រូវជនសង្ស័យហៅទៅមើលទូរទស្ស នៅផ្ទះរបស់ខ្លួន ដោយសភាពស្តាត់នៅតែ២នាក់ជនសង្ស័យបានចាប់រំលោភក្មេងស្រីបានសម្រេច រួចគំរាមសម្លាប់ បើហ៊ានប្រាប់ឪពុកម្តាយ។

រហូតមកដល់ថ្ងៃទី២៣សីហា២០១៦ ទើបក្មេងស្រី ប្រាប់ម្តាយរបស់ខ្លួន ព្រោះតែការឈឺផ្សារត្រង់ទ្វារមាសរបស់ក្មេងស្រីខ្លាំងពេកមិនទ្រាំបាន ។
ភ្លាមៗបន្ទាប់ពីកូនស្រីប្រាប់ ឪពុក ម្តាយបានទៅប្តឹងសមត្ថកិច្ចនាយរងប៉ុស្តិ៍សោមធំ តែជាអកុសលលោកមេប៉ុសិ៍មិនបានចាត់ការទាន់ពេលវេលា ទើបធ្វើឲ្យជនសង្ស័យដឹងខ្លួន រត់គេចបាត់នៅថ្ងៃទី២៣ដដែល ម៉ោង១រសៀលនោះតែម្ដង។

ក្នុងករណីនេះដែរក្រុមគ្រួសារ ស្នើសុំឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ គ្រប់ទីកន្លែង គ្រប់អង្គការផ្នែកស្ត្រី កុមារ មេត្តា ជួយស្វែងរកចាប់ជនប្រព្រឹត្តយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផង៕

ស្រែកធ្ងរ​ប្រាប់​ម្ដាយ​ថា​ ឈឺណាស់​ម៉ែ​ កូន​គេ​កូន​យើង​ ពេលឮ​បែបនេះ​ មាន​អារម្មណ៍​យ៉ាង​ណាទៅ​..! ស្រែកធ្ងរ​ប្រាប់​ម្ដាយ​ថា​ ឈឺណាស់​ម៉ែ​ កូន​គេ​កូន​យើង​ ពេលឮ​បែបនេះ​ មាន​អារម្មណ៍​យ៉ាង​ណាទៅ​..!

ប្រភព ៖ vd7news

 

  • ស្រែកធ្ងរ​ប្រាប់​ម្ដាយ​ថា​ ឈឺណាស់​ម៉ែ​ កូន​គេ​កូន​យើង​ ពេលឮ​បែបនេះ​ មាន​អារម្មណ៍​យ៉ាង​ណាទៅ​..!已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/27  Category:ជីវិតនិងសង្គម
Tags: