មានរឿង​អ្វី​កើតឡើង ពេល​អ្នក​ម៉ាស្សា នៅ​ត្រង់​កន្លែង​នេះ​?

មានរឿង​អ្វី​កើតឡើង ពេល​អ្នក​ម៉ាស្សា នៅ​ត្រង់​កន្លែង​នេះ​?

​មាន​វិធី​ម៉ាស្សា​ច្រើនណាស់ ដែល​អ្នក​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន ចំពោះ​សុខភាព និង​សម្រស់​របស់​អ្នក​។​

​អត្ថប្រយោជន៍​នានា នៃ​ការ​ម៉ាស្សា ៖
១. អាច​បំបាត់​ស្ត្រេ​ស​
២. ធ្វើឲ្យ​អ្នក​ស្រស់ស្រាយ​
៣. បន្ធូរបន្ថយ​សម្ពាធ​រាងកាយ​
៤. ធ្វើឲ្យ​សរសៃឈាម​ដើរ​ស្រួល​
៥. ថែរក្សា​ស្បែក​ឲ្យ​ស្រ់សស្អាត​។​

​យ៉ាងណាមិញ វា​ក៏​ត្រូវការ​ចំណាយ​ពេលវេលា និង​ថវិការ​ច្រើន​គួរសម​ដែរ ហើយ​សម្រាប់​អ្នក​មាន​កម្រិត​ជីវភាព​ក្រោម​មធ្យម ប្រហែលជា​មិន​អាច​ទៅរួច​នោះទេ​។ ប៉ុន្តែ សំណាង​ណាស់ ដែល​អ្នកអាន​ប៉ះ​អត្ថបទ​នេះ ពីព្រោះ ថ្ងៃនេះ យើង​នឹង​បង្ហាញ​អ្នក នូវ​អត្ថប្រយោជន៍​នៃ​ការ​ម៉ាស្សា នៅ​ចំ​កន្លែង​នេះ ហើយ​វា​ពិតជា​មាន​ប្រយោជន៍​ច្រើនណាស់ សម្រាប់​សុខភាព​របស់​អ្នក (​ក្នុង​ករណី​ខ្លះ វា​អាច​ស្មើ​នឹង​ការ​ម៉ាស្សា​ពេញ​មួយ​តួខ្លួន​តែម្តង​។​

​ចំណុច​ដែល​អ្នក​គួរ​ម៉ាស្សា គឺ​នៅ​ចំ​កណ្តាល ចិញ្ចើម​ទាំងពីរ​របស់​អ្នក​។​

​ការ​ម៉ាស្សា​កន្លែង​នេះ អាច​ជួយ​ឲ្យ​អ្នក ៖
១. ផ្ចង់អារម្មណ៍​បានល្អ​
២. កាត់បន្ថយ​សម្ពាធ និង​ស្ត្រេ​ស​
៣. បំបាត់​ការឈឺ​ក្បាល​
៤. ជួយ​ឲ្យ​ភ្នែក​បាន​សម្រាក​។​

​វិធីសាស្ត្រ​
-​    ​សង្កត់​ថ្នមៗ​ត្រង់​កន្លែង​នេះ ហើយ​រំកិល​ឡើង​លើ ៣ សង់ទីម៉ែត្រ​
-​    ​ស្កត់​ទីនោះ ឲ្យបាន​ពី ៤៥ ទៅ ៦០ វិនាទី​៕

​ប្រភព ៖ Brightside.me
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។