​គេង​អោប​គ្នា អាច​បំបាត់​ស្ត្រេ​ស ជួយ​ឲ្យ​ស្រឡាញ់​គ្នា​បាន​យូរ ហើយ​មាន​សុខភាព​ល្អ​

​គេង​អោប​គ្នា អាច​បំបាត់​ស្ត្រេ​ស ជួយ​ឲ្យ​ស្រឡាញ់​គ្នា​បាន​យូរ ហើយ​មាន​សុខភាព​ល្អ​

​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ បាន​រំលឹក​យើង​រាប់រយ​ដង​ហើយ​ថា ប្តី​ប្រពន្ធ​ទាំង​អស់ គួរតែ​គេង​អោប​គ្នា បើ​មិន​ចង់​ឈ្លោះ​គ្នា មិន​ចង់​ស្ត្រេ​ស ហើយ​ចង់​ស្រឡាញ់​គ្នា​បាន​យូរ​។​

ការ​គេង​អោប​គ្នា បាន​ផ្តល់​នូវ​ភាពកក់ក្តៅ និង​ទំនុកចិត្ត លើ​គ្នា​ទៅវិញទៅមក​។ ក្រៅពីនេះ វា​ក៏​ជួយ​ឲ្យ​យើង មាន​សុខភាព​ល្អ​ផងដែរ​។​

​ការសិក្សា​នៅ​ឯ​សកល​វិទ្យាល័យ Pittsburgh បាន​រកឃើញថា ការ​គេង​ដោយ​ដាក់​ដៃ លើ​ដៃគូ​របស់​អ្នក អាច​កាត់បន្ថយ​កម្រិត cortisol ដែល​ជា​អ័រម៉ូន​ស្ត្រេ​ស នៅ​ក្នុង​ចរន្ត​ឈាម​របស់​អ្នក​។​

គួរ​រំលឹក​ផងដែរ​ថា ការកើនឡើង​នៃ​អ័រម៉ូន​នេះ អាច​ធ្វើឲ្យ​សុខភាព​មាន​បញ្ហា​ជាច្រើន ដូចជា ជំងឺ​បេះដូង ជំងឺ​ធ្លាក់​ទឹចិត្ត និង​ធ្វើឲ្យ​ប្រព័ន្ធ​ការពាររាងកាយ​ចុះខ្សោ​យ​៕

​ប្រភព ៖ Brightside.me
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។