អ្នកទេសចរប្រទះឃើញវត្តបុរាណមួយ មានអាយុជាង ១០០ ឆ្នាំនៅភ្នំគូលេន

6 Videos


ក្រុមអ្នកទេសចរថ្មើរជើងឡើងភ្នំគូលែន ជាអ្នកឡើងភ្នំផ្សងព្រេងនឹងមានឱកាសបានឃើញសត្វស្វាព្រាមឥណ្ឌូចិន នៅចម្ងាយប្រមាណ ៥០ គីឡូម៉ែត្រខាងជើងក្រុងសៀមរាប ។

វត្ដមានរបស់ពពួកស្វាទាំងនេះ ក្រុមអ្នកធ្វើដំណើរផ្សងព្រេងឡើងភ្នំគូលែននាំគ្នារុលទៅគយគន់សត្វផ្សេងៗនៅក្នុងព្រៃនោះ ក៏បានប្រទះឃើញវត្តចាស់មួយមានអាយុកាលជាង ១០០ ឆ្នាំមុនដែលកប់នៅក្នុងព្រៃព្រឹក្សានៃខ្នងភ្នំគូលែន ។

អ្នកទេសចរប្រទះឃើញវត្តបុរាណមួយ មានអាយុជាង ១០០ ឆ្នាំនៅភ្នំគូលេន

ទីតាំងវត្តបុរាណនោះ មានចម្ងាយតែជាង ៣០០ មែត្រពីវត្តព្រះអង្គធំតែប៉ុណ្ណោះ កាលពីដំបូង ភ្ញៀវទេសចរចេញដំណើរពីភូមិមួយក្បែរព្រះអង្គធំ និងបន្ដដំណើរជារង្វង់តាមជើងភ្នំពី៣ទៅ៥គីឡូម៉ែត្រ ពួកគេនឹងប្រទះឃើញថ្មភក់ រូងសត្វប្រចៀវ ហើយទៅឆ្ងាយបន្ដិច ឆ្ពោះទៅកាន់ថ្មរាងដូចផ្សិតជាសម្បុកសត្វស្វាព្រាមរស់នៅ ។

អ្នកទេសចរប្រទះឃើញវត្តបុរាណមួយ មានអាយុជាង ១០០ ឆ្នាំនៅភ្នំគូលេន

ក្រៅពីសត្វបក្សី សត្វល្មូន និងរុក្ខជាតិមានជីវិត វត្ដមានពូជសត្វប្រចៀវបំបៅកូន ដោយទឹកដោះ២៤ប្រភេទ ដែលក្នុងនោះ ៨ ប្រភេទត្រូវបានចុះបញ្ជី ដោយសហគមន៍អន្ដរជាតិ សម្រាប់ការអភិរក្សធម្មជាតិជាពូជសត្វដ៏កម្ររួមទាំងសត្វស្វាព្រាមនៅតំបន់នោះផងដែរ ។

អ្នកទេសចរប្រទះឃើញវត្តបុរាណមួយ មានអាយុជាង ១០០ ឆ្នាំនៅភ្នំគូលេន

លោក តាឌី ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើននាក់ទៀត ដែលប្រទះឃើញវត្តចាស់ មានអាយុកាលជាង ១០០ ឆ្នាំមុន កប់នៅក្នុងព្រៃព្រឹក្សាខ្នងភ្នំគូលែននោះបាននិយាយថា នេះគឺវាកំពុងតែហុចផ្លែផ្កាដល់អ្នកស្រាវជ្រាវ និងអភិរក្ស ដែលបានឲ្យយើងមើលឃើញថា អ្នកភូមិកំពុងតែយល់ពីអត្ថប្រយោជន៍ ពីបុរាណដ្ឋាន និងព្រៃឈើប្រសិនបើពួកគេរស់នៅ និង ចេះការពារតំបន់ព្រៃឈើនោះឲ្យបានល្អ ៕

សុថា