ចង់បានលុយ១សែនដុល្លារពីក្រុមហ៊ុនធានារ៉ាប់រងពិការភាព ឲ្យមិត្តភក្តិកាត់ដៃ-ជើង លទ្ធផលចុងក្រោយ ដៃជើងក៏បាត់ លុយក៏បង់!

ស្ត្រីម្នាក់ត្រូវបានចាប់ខ្លួនពីបទរួមគំនិតគ្នា ដើម្បីប្រព្រឹត្តអំពើកេងបន្លំក្រុមហ៊ុនធានារ៉ាប់រង បន្ទាប់ពីត្រូវបានចោទប្រកាន់ជួលមិត្តភក្តិរបស់នាង ឲ្យកាត់ដៃ និងជើងរបស់នាង ដើម្បីប្រមូលលុយពីក្រុមហ៊ុនធានារ៉ាប់រងពិការភាព, នេះបើយោងតាមប៉ូលីសនៅក្នុងប្រទេសវៀតណាម ។

ប៉ូលីសក្នុងទីក្រុងហាណូយ និយាយថា ស្ត្រីអាយុ ៣០ ឆ្នាំ ឈ្មោះ L. T. N នៅតែដឹងខ្លួននៅក្នុងមន្ទីរពេទ្យ ក្រោយក្រុមវេជ្ជបណ្ឌិតមិនអាចតភ្ជាប់ដៃឆ្វេង និងជើងឆ្វេងរបស់នាង ដែលត្រូវបានកាត់ផ្តាច់ ដោយបុរសឈ្មោះ Doan Van D អាយុ ២១ ឆ្នាំ ។

យោងតាមការស៊ើបអង្កេតរបស់ប៉ូលីស, នៅយប់មួយវេលាម៉ោងប្រហែល ១២, ស្ត្រីរូបនោះ និងមិត្តភក្តិរបស់នាង បានទៅកាន់ផ្លូវរថភ្លើង ហើយ Van D ក៏ចាប់ផ្តើមកាត់ផ្តាច់ជើង និងដៃរបស់ L. T. N ។

Van D បន្ទាប់មក បានរាយការណ៍ព័ត៌មាននេះ ទៅប៉ូលីសថា រថភ្លើងបានកិននាង L. T. N ។ ភ្លាមៗនោះ ស្ត្រីរូបនេះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ, ប៉ុន្តែ វេជ្ជបណ្ឌិតពុំអាចតភ្ជាប់ដៃ និងជើងរបស់នាងបានឡើយ ។

ស្ត្រីរូបនេះបន្ទាប់មក បានដាក់ពាក្យបណ្តឹង ដើម្បីទទួលលុយធានារ៉ាប់ពិការភាពចំនួន ១០០,០០០ ដុល្លារ ដែលនាងទើបដកបានប៉ុន្មានសប្តាហ៍មុននេះ ពីក្រុមហ៊ុនធានារ៉ាប់រង ។

ក្រុមអ្នកស៊ើបអង្កេតនៃក្រុមហ៊ុនធានារ៉ាប់រង បានដឹងថា ពុំមានរថភ្លើងណាមួយ នៅក្នុងតំបន់នោះទេ ក្នុងខណៈពេលនៃហេតុការណ៍ត្រូវបានចោទប្រកាន់នេះបានកើតឡើង ។ ក្រុមហ៊ុនធានារ៉ាប់រងបានជូនដំណឹងនេះទៅប៉ូលីស ហើយស្ត្រីរូបនេះក៏ត្រូវបានចាប់ខ្លួនតែម្តងទៅ ។

ទង្វើដ៏អាក្រក់នេះ លទ្ធផលចុងក្រោយ ស្ត្រីរូបនេះបានត្រឹមបន្សល់ទុកនូវភាពពិការ និងលុយសូម្បីតែ១រៀលក៏គ្មានដែរ ៕


ចង់បានលុយ១សែនដុល្លារពីក្រុមហ៊ុនធានារ៉ាប់រងពិការភាព ឲ្យមិត្តភក្តិកាត់ដៃ-ជើង លទ្ធផលចុងក្រោយ ដៃជើងក៏បាត់ លុយក៏បង់!

រូបសម្បត្តិពុំមែនជារឿងសំខាន់! តែសេចក្តីស្រឡាញ់វាធំធេងណាស់សំរាប់គូស្នេហ៍នេះ

ចង់បានលុយ១សែនដុល្លារពីក្រុមហ៊ុនធានារ៉ាប់រងពិការភាព ឲ្យមិត្តភក្តិកាត់ដៃ-ជើង លទ្ធផលចុងក្រោយ ដៃជើងក៏បាត់ លុយក៏បង់!

បុរសម្នាក់ត្រូវបានចាប់ខ្លួន ពីបទបបាញ់បក្សីព្រៃរាប់រយក្បាល