សុភក្រ័្ក កុសុម៉ា សួរថា បើខ្ញុំច្រៀងបទ Original Song គាំទ្រអត់ ?

6 Videos


តារាចម្រៀងល្បីៗជាច្រើនបានងាកមកច្រៀងបទ Original Songក្រោយពីមានការរិៈគន់ពីសំណាក់មហាជន ។ ថ្មីៗនេះ សុភ័ក្ត្រ កុសុម៉ា ក៏មានបំណងចង់ច្រៀង Original Song ដែរ ។ ប៉ុន្តែយ៉ាងណានាង មិនច្បាស់ថា តើមហាជនគាំទ្រនាង ឬ យ៉ាងណានោះទេ ? ព្រោះសព្វថ្ងៃនាងមិនមែនជាអ្នកចម្រៀងនៅក្នុងផលិតកម្មនោះទេ ។

សុភក្រ័្ក កុសុម៉ា សួរថា បើខ្ញុំច្រៀងបទ Original Song គាំទ្រអត់ ?

ទោះបីជាមិនមានផលិតកម្មច្រៀងដូចជាតារាដទៃ ដែលចូលប្រលូកដំណាលនាងក៏ពិតមែន តែ សុភ័ក្ត្រ កុសុម៉ា ហាក់មិនមានអារម្មណ៍ខ្វល់ខ្វាយនោះទេ ។ ថ្មីៗនេះ សុភ័ក្ត្រ កុសុម៉ា បានសរសេរនៅក្នុងហ្វេសប៊ុករបស់នាងថា «បើសិនជានាងខ្ញុំមានបទចម្រៀងផ្ទាល់ខ្លួន ជាបទចម្រៀងនិពន្ធដោយកូនខ្មែរពិតៗ តើអ្នកទាំងអស់គ្នាគាំទ្រខ្ញុំអត់ ? ហើយធ្វើម៉េចឱ្យដឹងថា គាំទ្រទៅ» ។ ក្នុងនោះក៏មានការ Comment ពីសំណាក់មហាជនថា ពេញចិត្ត និង លើកទឹកចិត្តចង់ឱ្យនាងចេញបទ Original Song ក្នុងពេលឆាប់ៗនេះទៀតផង ។ មានមិត្តភក្តិខ្លះចេញមុខធានាផ្តល់និពន្ធបទចម្រៀងឱ្យ សុភ័ក្ត្រ កុសុម៉ា ទៀតផង ។

សុភក្រ័្ក កុសុម៉ា សួរថា បើខ្ញុំច្រៀងបទ Original Song គាំទ្រអត់ ?

សុភក្ត្រ័ កុសុម៉ា បានហក់ចូលក្នុងសិល្បៈតាំងពីវ័យក្មេង ដែលកាលណោះនាងជាអ្នកចម្រៀងនៅក្នុងផលិតកម្មឆ្លងដែន តែក្រោយពីផលិតកម្មនេះផ្អាកតារាចម្រៀងសម្បុរស្រអែមរូបនេះហាក់តែលតោល មិនទាន់រកទ្រនំបាននោះទេ ។

សុភក្រ័្ក កុសុម៉ា សួរថា បើខ្ញុំច្រៀងបទ Original Song គាំទ្រអត់ ?

អ្វីដែលគួរអោយកត់សំគាល់នោះ សុភ័ក្ត្រ កុសុម៉ា កាន់តែមានរូបសម្រស់ស្រស់ស្អាត និង មានការតុបតែងខ្លួនកាលីបៗគួរឱ្យខ្នាញ់ ។ ពេលខ្លះនាងបានចំណាយពេលទៅដើរកំសាន្ត និង ទិញសម្ភារៈប្រើប្រាស់នៅប្រទេសជិតខាងទៀតផង ៕

ចេនី

សុភក្រ័្ក កុសុម៉ា សួរថា បើខ្ញុំច្រៀងបទ Original Song គាំទ្រអត់ ?សុភក្រ័្ក កុសុម៉ា សួរថា បើខ្ញុំច្រៀងបទ Original Song គាំទ្រអត់ ?សុភក្រ័្ក កុសុម៉ា សួរថា បើខ្ញុំច្រៀងបទ Original Song គាំទ្រអត់ ?សុភក្រ័្ក កុសុម៉ា សួរថា បើខ្ញុំច្រៀងបទ Original Song គាំទ្រអត់ ?សុភក្រ័្ក កុសុម៉ា សួរថា បើខ្ញុំច្រៀងបទ Original Song គាំទ្រអត់ ?