អត្តពលិកចោលថាស ជនជាតិប៉ូឡូញ បរិច្ចាគមេដាយប្រាក់អូឡាំពិក២០១៦ ដើម្បីជួយកុមារ កើតជំងឺមហារីកភ្នែកម្នាក់

អូស្រ្តាលី៖ ការឈ្នះមេដាយនៅអូឡាំពិក គឺជាគោលដៅដ៏សំខាន់ របស់អត្តពលិកគ្រប់រូប ដែលខិតខំហ្វឹកហាត់ជាច្រើនឆ្នាំ ដើម្បីសម្រេចគោលបំណង ប៉ុន្តែមានរឿងខ្លះគឺសំខាន់ជាងមេដាយទៅទៀត។

ជាក់ស្តែងអត្តពលិកមេដាយប្រាក់ ផ្នែកចោលថាស សញ្ជាតិប៉ូឡូញ លោក Piotr Małachowski ដែលទទួលជ័យជំនះលេខ២ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល ពេលនេះលោកចង់ប្រើប្រាស់មេដាយដែលលោកទទួលបាននេះឲ្យល្អបំផុត។ 

លោក Małachowski បានធ្វើការបង្ហោះនៅលើបណ្តញសង្គមហ្វេសប៊ុករបស់លោកថា លោកនឹងដាក់លក់ដេញថ្លៃមេដាយប្រាក់របស់លោក ដើម្បីយកថវិកាទាំងនោះទៅជួយដល់ក្មេងតូចម្នាក់។

លោកបានពន្យល់ថា ការឈ្នះមេដាយនៅអូឡាំពិក គឺជាក្តីសុបិនក្នុងជីវិតមួយរបស់អត្តពលិកគ្រប់រូប ហើយមេដាយមាសគឺជារបស់ដ៏មានតម្លៃបំផុត ហើយខ្ញុំបានបញ្ចេញកម្លាំងអស់ពីសមត្ថភាព ដើម្បីទទួលបានវា តែពេលនេះបរាជ័យ។ ទោះជាយ៉ាងណាក៏ដោយ ជោគវាសនាបានផ្តល់ឱកាសឲ្យខ្ញុំទទួលបានមេដាយប្រាក់។

នៅក្នុងប្រទេសប៉ូឡូញ គឺមិនមានឱកាសណាមួយ អាចជួយសង្គ្រោះដល់ក្មេងតូច Olek បានទេ វិធីតែមួយគត់ គឺត្រូវបញ្ជូនគេទៅព្យាបាលនៅទីក្រុង New York សហរដ្ឋអាមេរិក។ 

លោក Małachowski បានសម្រេចចិត្តជួយដល់ Olek ដោយការដាក់លក់មេដាយប្រាក់របស់លោកពីទីក្រុងរីអូ (Rio) នៅកន្លែងដេញថ្លៃ ហើយប្រាក់ទាំងអស់ដែលទទួលបានពីការដេញថ្លៃ នឹងចំណាយសម្រាប់ការព្យាបាលក្មេងតូច Olek ។

អត្តពលិកជនជាតិប៉ូឡូញរូបនេះ បាននិយាយថា “មេដាយប្រាក់របស់ខ្ញុំគឺមានតម្លៃ ប៉ុន្តែវានឹងកាន់តែមានតម្លៃ ព្រោះវាអាចជួយសង្គ្រោះជីវិតកុមារា Olek។ យើងអាចបង្ហាញដល់គ្រប់គ្នាឃើញថា យើងអាចធ្វើរឿងអស្ចារ្យទាំងអស់គ្នាបាន និងជារឿងដ៏ល្អក្នុងការចែករំលែកភាពជោគជ័យ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អត្តពលិកចោលថាស ជនជាតិប៉ូឡូញ បរិច្ចាគមេដាយប្រាក់អូឡាំពិក២០១៦ ដើម្បីជួយកុមារ កើតជំងឺមហារីកភ្នែកម្នាក់

អត្តពលិកចោលថាស ជនជាតិប៉ូឡូញ បរិច្ចាគមេដាយប្រាក់អូឡាំពិក២០១៦ ដើម្បីជួយកុមារ កើតជំងឺមហារីកភ្នែកម្នាក់