និស្សិត RUPP ២​នាក់ និង​RULE ១​នាក់ ជាប់​ជ័យលាភី​ថ្វីមាត់​ពូកែ​ផ្នែក​សិទ្ធិមនុស្ស​ ​ និពន្ធដោយ : រ៉ឹម ភារី       August-27-2016, 4:45 pm         615

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132និស្សិត RUPP ២​នាក់ និង​RULE ១​នាក់ ជាប់​ជ័យលាភី​ថ្វីមាត់​ពូកែ​ផ្នែក​សិទ្ធិមនុស្ស​ ​ភ្នំពេញ​៖ ឆ្លងកាត់​ការប្រកួត​ដ៏​ស្វិតស្វាញ​រយៈ​ពេញ​មួយ​ព្រឹក ជ័យលាភី​បេក្ខជន​បេ​ក្ខ​នារី​ដែលមាន​ថ្វីមាត់​ពូកែ​ផ្នែក​សិទ្ធិមនុស្ស បាន​ទៅលើ លោក សិទ្ធី រត្ន​ដា​រា​វុ​ធ និស្សិត​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កញ្ញា វុ​ធ ពេជ្រ​មូ​និក និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​កញ្ញា ហេង ស​ម្ភ​ស្ស​ភ័ក្ត្រ និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​

​ការប្រកួត​លើក​ទី​១ ជ្រើសរើស​យុវជន​កម្ពុជា​ដែលមាន​ថ្វីមាត់​ផ្នែក​សិទ្ធិមនុស្ស​ចំនួន​៣​រូប​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន កាលពី​ព្រឹក​ថ្ងៃទី​២៧ សីហា គឺ​បាន​ទៅលើ លោក សិទ្ធិ រត្ន​ដា​រា​វុ​ធ និស្សិត​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) កញ្ញា វុ​ធ ពេជ្រ​មូ​និក និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE) និង កញ្ញា ហេង ស​ម្ភ​ស្ស​ភ័ក្ត្រ និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ នេះ​បើតាម​ការ​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃទី​២៧ សីហា​នេះ​។

លោក កត្តា អ៊​ន សមាជិក​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាមរយៈ​ខ្សែ​ទូរស័ព្ទ​ថា បេក្ខជន និង​បេ​ក្ខ​នារី ដែល​បាន​ជាប់​ជ័យលាភី​ទាំង​៣​រូបនេះ គឺ​ផ្អែកលើ​ការវិនិច្ឆ័យ​លើក​ត្តា​ចំនួន​៣ រួមមាន​៖ សមត្ថភាព​ភាសា​អង់គ្លេស សមត្ថភាព​ការយល់ដឹង​ពី​សិទ្ធិមនុស្ស និង​ការយល់ដឹង​ពី​របៀប​វីរៈ​ឆ្នាំ​២០៣០ នៃ​គោលដៅ​ការអភិវឌ្ឍន៍​ដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​(UNSDGs) ព្រមទាំង​សមត្ថភាព​ធ្វើ​បទ​បង្ហាញ​របស់​បេក្ខជន​ផងដែរ​។  លោក​បន្ថែមថា ការប្រកួត​នេះ គឺ​ដើម្បី​ចម្រាញ់​យក​យុវជន​ដែលមាន​សមត្ថភាព​ដែល​តំណាង​ប្រទេស​កម្ពុជា​៣​រូប ទៅ​ចូលរួម​ជជែក​ពិភាក្សា​អំពី​សិទ្ធិមនុស្ស​ជាមួយ​យុវជន​មកពី​បណ្តាល​ប្រទេស​អាស៊ាន​ដទៃទៀត​។ លោក​អះអាង​ទៀតថា ការប្រកួត​ថ្វីមាត់​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​នេះ គឺ​គណៈកម្មការ​អាស៊ាន​នឹង​ជ្រើស​រើសយក​យុវជន​៥​នាក់​(Top5) ដោយ​ទទួលបាន​វិញ្ញាបនបត្រ​ម្នាក់​មួយ ផ្តល់ជូន​ដោយ​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ទទួលបន្ទុក​សិទ្ធិមនុស្ស​(AICHR) និង​មាន​រាយ​នាម​នៅក្នុង​របាយការណ៍​AICHR​ទៀតផង​។

ការប្រកួត​នេះ យុវជន បាន​យក​ប្រធានបទ​ផ្សេងៗ​គ្នា​មក​ការជជែក​ពិភាក្សា​(Debate) ដូចជា សន្តិភាព​និង​សិទ្ធិមនុស្ស អាពាហ៍ពិពាហ៍​កុមារ​និង​សិទ្ធិមនុស្ស ការរំលោភ​កូន និង​សិទ្ធិមនុស្ស​ជាដើម​។

សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២២-២៣ កញ្ញា ឆ្នាំ​២០១៦ ខាងមុខនេះ យុវជន​ជ័យលាភី​ទាំង​៣​នាក់​ខាងលើនេះ នឹងធ្វើ​ត្រូវ​ទៅ​ប្រកួត​ជាមួយ​យុវជន​នៅ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ដទៃ​។ ការប្រកួត​ថ្វីមាត់​ផ្នែក​សិទ្ធិមនុស្ស​នេះ ប្រទេស​នីមួយៗ​នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន បាន​បញ្ជូន​យុវជន​ចំនួន​៣​នាក់ ដើម្បី​ទៅ​ចូលរួម​ប្រកួត​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​៕