វ៉ាន់ នីឡា បាត់បង់ស្នេហា តែក៏មិនសោកស្តាយឡើយ

6 Videos


ថ្មីៗនេះ វ៉ាន់ នីឡា បានបង្ហោះនៅលើបណ្តាញទាក់ទងសង្គមហ្វេសប៊ុករបស់នាងផ្ទាល់បង្ហាញ ពីការមិនខ្ចីសោកស្តាយឡើយចំពោះរឿងស្នេហាតែបើចំពោះអ្នកមានគុណគឺមិនបោះបង់ទេធ្វើឲ្យអ្នកលេងហ្វេសប៊ុកនាំគ្នាសរសើរថានាងជាកូនស្រីដ៏កត្តញ្ញូម្នាក់ ។

វ៉ាន់ នីឡា បាត់បង់ស្នេហា តែក៏មិនសោកស្តាយឡើយ

ពាក្យពេចន៍ខ្លឹមសារដែលនាងបានសរសេរបង្ហោះនៅលើបណ្តាញទាក់ទងសង្គមហ្វេសប៊ុកនោះបានរៀបរាប់ថា៖ចង់និយាយពាក្យដ៏ខ្លីថា នៅលើលោកនេះបាត់បង់អ្វីក៏យើងអាចមានឱកាស រកមកវិញ បានសូម្បីតែប្តីប្រពន្ធ, ប៉ុន្តែឪពុកម្តាយគឺរកមិនបានឡើយ ! បើអ្នកមិនគោរពស្រលាញ់មើលថែលោក មានគុណទាំងពី រឺក៏បោះបង់ពួកគាត់មិនរវល់ដោយសារតែហេតុផលណាមួយ ខ្ញុំហ៊ានធានាថាអ្នកនឹង ស្តាយក្រោយអស់មួយជីវិតនៅពេលដែលបាត់បង់ពួកគាត់ទាំងពីរហើយជីវិតរបស់អ្នកនិងគ្មានឡើយក្តីសុខទោះបីជាអ្នករស់ក្នុងគំនរទ្រព្យសម្បត្តិ ! ។

វ៉ាន់ នីឡា បាត់បង់ស្នេហា តែក៏មិនសោកស្តាយឡើយ

ព្រោះអីមួយថ្ងៃៗអ្នកទន្ទេញតែពាក្យថាស្តាយក្រោយ ហើយចង់ជួសជុលសងនៅទង្វើឆ្គាំឆ្គងដោយការយកម្ហូបអាហារទៅសែនរឺដុតផ្ទះវីឡាក្រដាសក៏វាគ្មាន ន័យដែរ ! ព្រោះអ្វី ? ព្រោះអ្នកមិនបានឃើញស្នាមញញឹមរបស់ពួកគាត់ ហើយអ្នកមិនបានឃើញ ពួកគាត់អង្គុយមើលទូរទស្សន៍ក្នុងផ្ទះវិឡាក្រដាសរបស់អ្នកឡើយ! ។

វ៉ាន់ នីឡា បាត់បង់ស្នេហា តែក៏មិនសោកស្តាយឡើយ

វ៉ាន់ នីឡា ទើបតែបានប្រកាសកាលពីថ្មីៗនេះថាគឺជាលើកទី ១ ហើយ ដែលនាងបានទៅដល់ ផ្ទាល់និងបានឃើញទិដ្ឋភាពជាក់ស្តែង នៃប្រាសាទព្រះវិហាររបស់ខ្មែរ ដែលពិត ជាមានភាពស្រស់ បំព្រង ល្អ ស្អាត និងមានភាពទាក់ទាញអារម្មណ៍ជាខ្លាំង ។

វ៉ាន់ នីឡា បាត់បង់ស្នេហា តែក៏មិនសោកស្តាយឡើយ

នៅទីនោះនាងបានចូលរួមធ្វើសកម្មភាព មនុស្សធម៌មួយចំនួនមានដូចជាបានចែកកាតាបឲ្យក្មេងៗព្រមទាំងចូលរួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានចុះទៅចែកថ្នាំព្យាបាលជូនប្រជាជននៅស្រុកជាំក្សាន្តខេត្តព្រះវិហារផងដែរ ៕ ដេវីត

វ៉ាន់ នីឡា បាត់បង់ស្នេហា តែក៏មិនសោកស្តាយឡើយវ៉ាន់ នីឡា បាត់បង់ស្នេហា តែក៏មិនសោកស្តាយឡើយវ៉ាន់ នីឡា បាត់បង់ស្នេហា តែក៏មិនសោកស្តាយឡើយវ៉ាន់ នីឡា បាត់បង់ស្នេហា តែក៏មិនសោកស្តាយឡើយវ៉ាន់ នីឡា បាត់បង់ស្នេហា តែក៏មិនសោកស្តាយឡើយ