ភេសជ្ជៈការ៉ុត-ស្ពៃក្តោបខៀវ ជំនួយក្រពះពោះវៀន

ភេសជ្ជៈការ៉ុត-ស្ពៃក្តោបខៀវ ជំនួយក្រពះពោះវៀន

“ការ៉ុត”មានគុណសម្បត្តិប្រភពរួម នៃបេតា-ខារ៉ូទីន ស្ពាន់ធ័រ ក្លរីន កាល់ស្យូម និងម៉ាញេស្យូម ទើបវាជាបន្លែដ៏ល្អចំពោះប្រព័ន្ធរំលាយអាហារ កម្ចាត់ និងប្រឆាំងបាក់តេរីក្នុងប្រព័ន្ធរំលាយអាហារជាពិសេស ពោះវៀនធំ និងជួយជំរុញប្រព័ន្ធការពាររាងកាយ។

ចំណែកស្ពៃក្តោបខៀវមានប្រសិទ្ធភាពជួយបន្ថយអាការៈរលាក ដោយសារដំបៅក្នុងពោះវៀន ក្នុងក្រពះ ថែមទាំងអាចព្យាបាលការទល់លាមក បន្ថយការចុកសៀតណែនពោះ ព្រោះបន្លែប្រភេទនេះ សម្បូរទៅដោយជាតិបេតា-ខារ៉ូទីន វីតាមីន C និងអាស៊ីតហ្វូលិក (Folic Acid)។

ដូច្នេះ ទើបទឹកបន្លែ “ការ៉ុត-ស្ពៃក្តោបខៀវ” មានគុណសម្បត្តិក្នុងការ ព្យាបាលរលាកក្រពះ និងជំនួយពោះវៀន។

ការ៉ុតយកមកកោសជាសរសៃឆ្មារៗ ឲ្យបានបរិមាណ២ពែង ចំណែកស្ពៃក្តោបខៀវ ហាន់តូចៗល្មម ឲ្យបានបរិមាណ១ពែង រួចយកទៅកិនឲ្យម៉ដ្ឋ ច្រោះកាក យកតែទឹកក ដែលអាចដាក់ទឹកកក បន្ថែមភាពស្រស់ស្រាយ និងទទួលទានភ្លាមៗបន្ទាប់ពីធ្វើរួច ដើម្បីទទួលបានគុណភាពអាហារពិតរបស់បន្លែ៕

ប្រភព ៖ cambomag

  • ភេសជ្ជៈការ៉ុត-ស្ពៃក្តោបខៀវ ជំនួយក្រពះពោះវៀន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/27  Category:សុខភាព
Tags: