ចង់ដឹងទេ នៅក្នុងទីក្រុងភ្នំពេញ មានរថយន្ត និង ទោចក្រយានយន្តប៉ុន្មាន ?

6 Videos


បច្ចុប្បន្ននេះ បញ្ហាកកស្ទះចរាចរណ៍គឺជារឿងដ៏ស្មុគស្មាញមួយ សម្រាប់ប្រជាពលរដ្ឋ នៅក្នុងទីក្រុងភ្នំពេញ ហើយជាមួយគ្នានេះ ក៏វាធ្វើឲ្យមានការខាតបង់ថវិការជាតិច្រើនគួរសមដែរ ក្នុងមួយឆ្នាំៗដោយសាតែបញ្ហាកកស្ទះចរាចរណ៍នេះ ។

ចង់ដឹងទេ នៅក្នុងទីក្រុងភ្នំពេញ មានរថយន្ត និង ទោចក្រយានយន្តប៉ុន្មាន ?

ការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ នាពេលបច្ចុប្បន្ននេះគឺវាតែងតែកើតមានឡើងស្ទើរតែជារៀងរាល់ថ្ងៃ ដោយការកកស្ទះមួយចំនួន ត្រូវបានគេមើលឃើញថា បណ្តាលមកពីការបើកបរមិនគោរពច្បាប់ចរាចរណ៍ ការបើកបរមិនអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក និងការកើនឡើងនៃចំនួនប្រជាពលរដ្ឋ ចូលមករស់នៅក្នុងទីក្រុងភ្នំពេញ ។

ចង់ដឹងទេ នៅក្នុងទីក្រុងភ្នំពេញ មានរថយន្ត និង ទោចក្រយានយន្តប៉ុន្មាន ?

ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនទោចក្រយានយន្ត រថយន្ត និងមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទគឺ មានការកើនឡើងយ៉ាងគំហុកនៅក្នុងទីក្រុងភ្នំពេញ។បើទោះបីជា រដ្ឋាភិបាលនិងអាជ្ញាធរក្រុងភ្នំពេញ ខំពង្រីកផ្លូវ សាងសង់ស្ពានអាកាស ធ្វើផ្លូវវៀង ពង្រីកទីក្រុង បង្កើតទីក្រុងរណបបានចំនួនប្រាំបីឬប្រាំបួនទីក្រុងរណបយ៉ាងណាក្តី ប៉ុន្តែបញ្ហាកកស្ទះចរាចរណ៍នៅក្នុងទីក្រុង នៅតែមានភាពស្មុគស្មាញដដែល ។

ចង់ដឹងទេ នៅក្នុងទីក្រុងភ្នំពេញ មានរថយន្ត និង ទោចក្រយានយន្តប៉ុន្មាន ?

កន្លងមកអ្នកវិភាគសេដ្ឋកិច្ចមួយចំនួន ធ្លាប់បានលើកឡើងថា បញ្ហាចរាចរណ៍នេះគឺជាសសៃឈាមរបស់ប្រទេស ជាចរន្តសេដ្ឋកិច្ចរបស់ប្រទេសជាតិនិមួយៗបើបញ្ហាចរាចរណ៍ជាប់គាំងឬកកស្ទះនោះ វាក៏ធ្វើឲ្យចរន្តសេដ្ឋកិច្ចរបស់ប្រទេសជាប់គាំងឬថវិការជាតិខាតបង់ច្រើនដែរក្នុងមួយឆ្នាំៗ ។

ចង់ដឹងទេ នៅក្នុងទីក្រុងភ្នំពេញ មានរថយន្ត និង ទោចក្រយានយន្តប៉ុន្មាន ?

បើយោងតាមទំំព័រហ្វេសប៊ុក របស់លោក សាំ ពិសិដ្ឋ ដែលជាប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានផ្សាយនៅក្នុងថ្ងៃនេះថា បើគិតត្រឹមថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៦នេះ នៅក្នុងរាជធានីភ្នំពេញ មានរថយន្តចំនួន ៤០២ ៧៩១គ្រឿង និង ទោចក្រយានយន្តចំនួន ១.៤៤៣.៨៨២ គ្រឿង៕

ចំណូល

ចង់ដឹងទេ នៅក្នុងទីក្រុងភ្នំពេញ មានរថយន្ត និង ទោចក្រយានយន្តប៉ុន្មាន ?ចង់ដឹងទេ នៅក្នុងទីក្រុងភ្នំពេញ មានរថយន្ត និង ទោចក្រយានយន្តប៉ុន្មាន ?ចង់ដឹងទេ នៅក្នុងទីក្រុងភ្នំពេញ មានរថយន្ត និង ទោចក្រយានយន្តប៉ុន្មាន ?ចង់ដឹងទេ នៅក្នុងទីក្រុងភ្នំពេញ មានរថយន្ត និង ទោចក្រយានយន្តប៉ុន្មាន ?