ប្រយោជន៍របស់សារាយសមុទ្រ

ប្រយោជន៍របស់សារាយសមុទ្រ

ក្រៅពីរសជាតិដ៏ឆ្ងាញ់ហើយនោះ សារាយសមុទ្រ ត្រូវបានរាប់បញ្ចូលជាអាហារសរីរាង្គ ផ្ទុកដោយសារធាតុរ៉ែដ៏មានគុណប្រយោជន៍សម្រាប់ជិវិតមនុស្ស។ សារធាតុអាហារសំខាន់ៗ របស់សារាយសមុទ្រ និងគុណប្រយោជន៍ចំពោះសុខភាពគឺ៖

អ៊ីយ៉ុង : តាមធម្មតា រាងការយមនុស្សត្រូវការជាតិអ៊ីយ៉ូដប្រមាណ ០,១-០,៣ មីល្លីក្រាមក្នុង១ថ្ងៃ។ បើធៀបនឹងការទទួលទានសារាយសមុទ្រប្រភេទបន្ទះ ទទឹង ២ស.ម បណ្តោយ ២ស.ម គឺគ្រប់គ្រាន់នឹងតម្រូវការរបស់រាងកាយ១ថ្ងៃ ហើយព្រមទាំងអាចបង្ការជំងឺពក-កបានទៀតផង។

ជាតិដែក : ជាសារធាតុអាហារដែលមាននៅក្នុងសារាយសមុទ្រជួយបំប៉នស្បែកឲ្យមើលទៅស្រស់ ថ្លាល្អ និងជួយបំប៉នសរសៃសក់ឲ្យមើលទៅភ្លឺរលោងថែមទៀត។

ទង់ដែក : មានតួនាទីបឺតជ្រាបជាតិដែក និងបង្កើតគ្រាប់ឈាមក្រហមនៅខួរឆ្អឹង បើរាងកាយខ្វះ ជាតិទង់ដែង នឹងធ្វើឲ្យកើតជំងឺស្លេកស្លាំង និងជ្រុះសក់ដោយងាយ។

ស័ង្កសី : ជាសមាសធាតុផ្សំរបស់អង់ហ្ស៊ីមជាច្រើនប្រភេទក្នុងរាងកាយជួយបង្កើនប្រព័ន្ធការពារ រាងកាយ កាកសរសៃអាហារ ជួយបង្កើនបរិមាណលាមក ធ្វើឲ្យមិនកើតអាការទល់លាមក និងជួយ ជំរុញការបណ្តេញសារធាតុពុលផ្សេងៗ ក្នុងប្រព័ន្ធរំលាយអាហារ៕

ប្រភព ៖ cambomag

  • ប្រយោជន៍របស់សារាយសមុទ្រ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/27  Category:សុខភាព
Tags: