វិធីបង្ការបញ្ហាទល់លាមក ដ៏មានប្រសិទ្ធិភាព

វិធីបង្ការបញ្ហាទល់លាមក ដ៏មានប្រសិទ្ធិភាព

មានមនុស្សមិនតិចនាក់ទេ ដែលជួបបញ្ហា ទល់លាមក។ វាពិតជាគួរឲ្យធុញថប់ នៅពេលដែលកាកសំណល់ពីការរំលាយអាហាររបស់យើង មិនត្រូវបានបញ្ចេញ ហើយនៅរាំងស្ទះណែនពេញក្នុងពោះ។ ដោយសារតែវា បង្កភាពមួរហ្មងដល់យើងច្រើនយ៉ាងនេះហើយ ទើបយើងគប្បីមានវិធីសាស្ត្រដើម្បីការពារកុំឲ្យជួប បញ្ហាទល់លាមកនេះ។ សូមលោកអ្នកសាកល្បងវិធីមួយចំនួនដូចខាងក្រោម៖

1. ចៀសវាងទទួលទានអាហារ ដែលមានកាកសរសៃតិច ជាពិសេសអាហារប្រភេទជាតិស្ករ និងជាតិ ម្សៅស្រិត-ស ដូចជា បាយស នំប៉័ងស នំផ្អែមប៊័ររឹង និងស៊ុត។
2. ទទួលទានអាហារដែលមានកាកសរសៃខ្ពស់ ជាពិសេស បន្លែសណ្តែក និងផ្លែឈើ ព្រោះនឹងជួយ ឲ្យប្រព័ន្ធការដុតបម្លែង និងប្រព័ន្ធបញ្ចេញចោល ធ្វើការបានល្អជាងមុន។
3. ទទួលទឹកយ៉ាងតិច១ថ្ងៃ ៨កែវ។
4. ចៀសវាងភេសជ្ជៈគ្រឿងស្រវឹង ឬការទទួលទានថ្នាំបញ្ចុះ។
5. ហ្វឹកហាត់ទម្លាប់បន្ទោបង់ឲ្យទៀងទាត់រាល់ថ្ងៃ
6. ធ្វើការហាត់ប្រាណឲ្យបានជាប់លាប់ និងសម្រាកឲ្យបានគ្រប់គ្រាន់៕

ប្រភព ៖ cambomag

 

  • វិធីបង្ការបញ្ហាទល់លាមក ដ៏មានប្រសិទ្ធិភាព已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/08/27  Category:សុខភាព
Tags: