ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​និង​សម្លៀក​បំពាក់​&​វាយនភ័ណ្ឌ​បើក​សម្ពោធ​ជា​ផ្លូវការ

ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​និង​សម្លៀក​បំពាក់​&​វាយនភ័ណ្ឌ​បើក​សម្ពោធ​ជា​ផ្លូវការ



រាជធានី​ភ្នំពេញ​៖ ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា អន្តរជាតិ​និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀក​បំពាក់ និង​វាយនភ័ណ្ឌ​កម្ពុជា​អន្តរជាតិ ឆ្នាំ​២០១៦ បាន​បើក​សម្ពោធ​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ សីហា នៅ​ម​ជ្ឈ​មណ្ឌ​ល​សន្និសីទ​និង​ពិព័រណ៍​កោះ​ពេជ្រ និង​មានការ​អ​ញ្ចើ​ញ​ចូលរួម​ជា​កិត្តិយស​ពី​លោក  ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​។

បើ​តាម​លោក ទេស​រដ្ឋមន្ត្រី ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បានឱ្យ​ដឹង​ថា ការ​រៀបចំ​ឡើង​នូវព្រឹត្តិការណ៍​ទាំងនេះ គឺ​ដើម្បី​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម និង​វិនិយោគទុន​បរទេស​នៅ​កម្ពុជា ជា​ពិសេស​គឺ​ដើម្បី​បង្កើន​សកម្មភាព​នាំ​ចូល និង​នាំ​ចេញ ហើយ​ជាមួយ​គ្នា​នេះ​ដែរ ក៏​បង្កើន​នូវ​ឱកាស​ដល់បណ្តា​ឧស្សាហករ​ក្នុង​ការ​កែ​លម្អ​គ្រឿង​ឧបករណ៍ បរិក្ខា ស្វែងរក​ការ​សហការ​គ្នា និង​ស្វែងរក​កាលា​នុវត្ត​ភាព​ធុរកិច្ច​។

លោក ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ មាន​ប្រសាសន៍​ថា​៖«​កម្ពុជា​ត្រូវការ​ធ្វើ​ពិពិធ​កម្ម​សកម្មភាព​សេដ្ឋកិច្ច​ឱ្យ​បាន​ច្រើន និង​ជំរុញ​ការ​នាំ​ចេញ​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​កំណើនសេដ្ឋកិច្ច​មួយ​ខ្ពស់ ប្រកបដោយ​និរន្តរភាព និង​អភិវឌ្ឍន៍​ផលិតផល​ប្រកបដោយ​តម្លៃបន្ថែម​កាន់តែ​ខ្ពស់​។ ការ​តាំងពិព័រណ៍​នេះ​គឺជា​វេទិការ​ដ៏​មាន​អត្ថ

ប្រយោជន៍ និង​សុ​ក្រិត​ភាព​សម្រាប់​ផលិតករ ពាណិជ្ជករ និង​ធុរជន​កម្ពុជា​។ កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការរៀបចំ​ពិព័រណ៍​ដែល​មាន​លក្ខណៈ​វិជ្ជាជីវៈ​ទាំងនេះ គឺ​ស្ថិត​ក្នុង​បរិយាកាស​សេដ្ឋកិច្ច​មួយ​ដែល​ប្រទេស​ជាតិ​កំពុង​ទទួល​បាន​នូវ​ការ​លូតលាស់​មួយ​ដ៏​សំ​ខ្លាំងក្លា ជា​ពិសេស​នៅ​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​វិស័យ​ឧស្សាហកម្ម​ជា​សសរទ្រូង​សំខាន់​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ហើយ​វា​កំពុង​ចាប់ផ្តើម​មានការ​រីក​ចម្រើ​ន​ជា​វិជ្ជមាន  ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​»​។

លោក ទេស​រដ្ឋមន្ត្រី​បន្ត​ថា​៖​ផ្នែក​ឧស្សាហកម្ម​ត្រូវ​បាន​ចាត់ទុកជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​ជា​សារ​វ​ន្ត័​នៅ​កម្ពុជា​។​សហគ្រាស​ធុន​តូច និង​មធ្យម ជា​ពិសេស​ឧស្សាហកម្ម​គ្រឿងម៉ាស៊ីន ដែល​បម្រើ​ដល់​វិស័យ​ផលិតកម្ម​ត្រូវ​បាន​ចាត់​ទុក​ថា មាន​សារសំខាន់​ជា​ចាំបាច់​សម្រាប់​កម្ពុជា​ក្នុង​ការដើរតួ​នាទី​ដ៏​សំខាន់​ក្នុង​កិច្ច​ពាណិជ្ជកម្ម​សេរី និង​ទិដ្ឋភាព​សមា​ហរ​កម្ម​សេដ្ឋកិច្ច​។​ដូច្នេះ​ការ​រៀបចំ​ពិព័រណ៍​ឧស្សាហកម្ម​នៅ​ពេល​បច្ចុប្បន្ន​នេះ​គឺជា​វេទិការ​សំខាន់​មួយ​ដើម្បី​ជំរុញ​និង​លើកទឹកចិត្ត​ដល់​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​។

ពិព័រណ៍​ដែល​មាន​រយៈពេល​៤​ថ្ងៃ​និង​មាន​ប្រធានបទ​ជា​វិជ្ជាជីវៈ​ចំនួន​ពីរ ១-​ពិ​ពិ​រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត កម្ពុជា អន្តរជាតិ ២- ពិព័រណ៍​ឧស្សាហកម្ម​សម្លៀក​បំពាក់ និង​វាយនភ័ណ្ឌ អន្តរជាតិ ២០១៦​ហើយ​ប្រធានបទ​ទាំង​ពីរ​នេះ​គ្របដណ្តប់​លើ​ផ្នែក​ឧស្សាហកម្ម​សំខាន់​ៗ​ដូច​ជា បា្ល​ស្ទិ​ក និង​កៅស៊ូ បោះពុម្ព និង​វេច​ខ្ចប់ ការ​កែ​ច្នៃ​ម្ហូបអាហារ កសិកម្ម  អគ្គិសនី និង​គ្រឿង​បំភ្លឺ លោហៈ​និង​ស្វ័យប្រវត្តិកម្ម ឧបករណ៍​គ្រឿង​រឹង វាយ​ន​ភណ្ឌ និង​សម្លៀក​បំពាក់  និង​គ្រឿងបន្លាស់​រថយន្ត​៕​