អ៊ាម វន្នី និង រស់ ម៉ូនីកា ត្រៀមចេញទៅកាណាដានាប៉ុន្មានថ្ងៃខាងមុខ

6 Videos


ប៉ុន្មានខែមុន អ៊ាម វន្នី ពិតជារវល់ខ្លាំង ក្នុងការចេញទៅសម្តែងនៅសហរដ្ឋអាេមរិក និងបន្តទៅប៉ែកខាងអឺុរ៉ុបជាបន្តបន្ទាប់ ដោយឡែកនៅចុងខែសីហាឆ្នាំ ២០១៦ នេះ អ៊ាម វន្នី គ្រោងនឹងដឹកដៃស្រីស្អាត រស់ ម៉ូនី កា ដើម្បីចេញទៅសម្តែងនៅប្រទេសកាណាដា ជាមួយគ្នាសារជាថ្មី ។

អ៊ាម វន្នី និង រស់ ម៉ូនីកា ត្រៀមចេញទៅកាណាដានាប៉ុន្មានថ្ងៃខាងមុខ

បើតាមគម្រោង អ៊ាម វន្នី ត្រូវចេញទៅសម្តែងនៅប្រទេសកាណាដា នៅបំណាច់ខែសីហានាប៉ុន្មានខែខាងមុខនេះ ដែលលោកត្រូវសម្តែងនៅទីនោះរយៈពេល ២ ខែ ។ អ៊ាម វន្នី ពិតជាទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកខ្មែរនៅក្រៅប្រទេស ជាក់ស្តែងក្នុងអំឡុងពេលសម្តែងនៅសហរដ្ឋអាមេរិក បារាំង និងប្រទេសផ្សេងៗទៀត លោកទទួលបានការគាំទ្រច្រើនហួសពីការរំពឹងទុក រហូតធ្វើឲ្យមានអ្នកធានាជាច្រើនចាប់អារម្មណ៍ ហើយចុងក្រោយគេបានអញ្ជើញ អ៊ាម វន្នី និង រស់ ម៉ូនីកា ទៅសម្តែងនៅប្រទេសកាណាដា ម្តង ។

អ៊ាម វន្នី និង រស់ ម៉ូនីកា ត្រៀមចេញទៅកាណាដានាប៉ុន្មានថ្ងៃខាងមុខ

ទាំង អ៊ាម វន្នី និង រស់ ម៉ូនីកា សុទ្ធតែរំពឹងទុកថា ការចេញទៅសម្តែងនៅប្រទេសកាណដាលើកនេះ អាចនឹងមានការគាំទ្រច្រើនពីសំណាក់បងប្អូនខ្មែរ មិនចាញ់កាលពីអ្នកទាំងពីរចេញទៅសម្តែងនៅសហរដ្ឋអាមេរិកនោះទេ ។ ក្រៅពីចេញទៅសម្តែងនៅសហរដ្ឋអាមេរិក រស់ ម៉ូនីកា ក៏ទើបតែនឹងត្រឡប់មកពីសម្តែងនៅប្រទេសអូស្ត្រាលីផងដែរ នាងពិតជាមានហ៊ុងស៊ុយល្អនៅក្នុងឆ្នាំ ២០១៦ នេះ បើប្រៀបធៀបជាមួយសិល្បការីនីមួយ ចំនួន រស់ ម៉ូនីកា ក៏មិនធម្មតាដែរ ៕ អាលីណា

អ៊ាម វន្នី និង រស់ ម៉ូនីកា ត្រៀមចេញទៅកាណាដានាប៉ុន្មានថ្ងៃខាងមុខអ៊ាម វន្នី និង រស់ ម៉ូនីកា ត្រៀមចេញទៅកាណាដានាប៉ុន្មានថ្ងៃខាងមុខអ៊ាម វន្នី និង រស់ ម៉ូនីកា ត្រៀមចេញទៅកាណាដានាប៉ុន្មានថ្ងៃខាងមុខអ៊ាម វន្នី និង រស់ ម៉ូនីកា ត្រៀមចេញទៅកាណាដានាប៉ុន្មានថ្ងៃខាងមុខអ៊ាម វន្នី និង រស់ ម៉ូនីកា ត្រៀមចេញទៅកាណាដានាប៉ុន្មានថ្ងៃខាងមុខអ៊ាម វន្នី និង រស់ ម៉ូនីកា ត្រៀមចេញទៅកាណាដានាប៉ុន្មានថ្ងៃខាងមុខ