នុន សិរផាន់ លេងម៉ូដសក់ខ្លី ប្តីថាដូចបានប្រពន្ធថ្មី!

6 Videos


នាង នុន សិរផាន់ វឌ្ឍនៈចិន្តា តារាឯកដែលសាងស្នាដៃជាច្រើនក្នុងវិស័យសិល្បៈ បានបាត់មុខជាយូរមកហើយទើបលេចមុខនៅពេលនេះ ស្រាប់តែលេងម៉ូដសក់ខ្លី ឱ្យមុខក្មេងប្រដំប្រសងជាមួយនឹងប្តី គឺលោក ថប ភិបាត់ អភិរ័កធនាកន ។

នុន សិរផាន់ លេងម៉ូដសក់ខ្លី ប្តីថាដូចបានប្រពន្ធថ្មី!

នាង នុន និយាយថា «មែនចាស ! មូលហេតុខ្ញុំកាត់សក់ខ្លី ពីប្រោះនៅថ្ងៃទី ២៣ ខែសីហា ជាថ្ងៃខួបអាពាហ៍ពិពាហ៍, ខ្ញុំអង្គុយមើលរូបថតម្នាក់ឯងឃើញមុខបង ថប ទើបតែកន្លងទៅមួយឆ្នាំ ហេតុអីស្បែកមុខមិនប្រែប្រួល ផ្ទុយពី នុន តែមួយឆ្នាំឡើងទម្ងន់,លោកប្តីប្រាប់ថា ញុំាឱ្យច្រើនទៅ ដើម្បីឱ្យមានសាច់ឈាមស្អាត តែគម្រប់មួយឆ្នាំ អ្វីដែលប្រែប្រួលគឺ មុខខ្ញុំចាស់ច្រើន ដូច្នេះត្រូវធ្វើអ្វីមួយជួយឱ្យប្រែប្រួល គឺត្រូវកាត់សក់ខ្លី ឱ្យមុខក្មេងបន្តិចចាស» ។

នុន សិរផាន់ លេងម៉ូដសក់ខ្លី ប្តីថាដូចបានប្រពន្ធថ្មី!

«នៅពេល នុន កាត់សក់ខ្លីដំបូងបង ថប និយាយថា «ដូចបានប្រពន្ធថ្មី» ព្រោះប្លែកមុខ (សើច) នាងខ្ញុំមានអារម្មណ៍ថាខ្លាចបង ថប មើលឃើញស្រីណាផ្សេង ប៉ុន្តែមិនដូចការគិតទេ ស្ត្រីតែមានប្តីហើយតែងយ៉ាងនេះឯង» ។

នុន សិរផាន់ លេងម៉ូដសក់ខ្លី ប្តីថាដូចបានប្រពន្ធថ្មី!

មានសំណួរសួរថា តើឆ្លងខួបអាពាហ៍ពិពាហ៍នឹងទៅធ្វើទីណា ? នាង នុន ឆ្លើយថា « នៅមិនទាន់ដឹងទេ ព្រោះបង ថប ទៅធ្វើការ» ចុះមានទៅ ឌីនណឺរ កន្លែងណាដែរ ? រង់ចាំមើលពេលវេលារបស់បង ថប សិន ហើយជឿថា គាត់មិនគួរមានអ្វី «សឺរហ្វ្រាយ» ទេ ព្រោះយើងរស់នៅជាមួយគ្នាយូរហើយ» ៕ សូរ្យកាន្ត (ខាវស៊ុត)

នុន សិរផាន់ លេងម៉ូដសក់ខ្លី ប្តីថាដូចបានប្រពន្ធថ្មី!នុន សិរផាន់ លេងម៉ូដសក់ខ្លី ប្តីថាដូចបានប្រពន្ធថ្មី!នុន សិរផាន់ លេងម៉ូដសក់ខ្លី ប្តីថាដូចបានប្រពន្ធថ្មី!