ភាពធុញថប់ អាចធ្វើឱ្យប៉ះពាល់សម្រស់ ៥ ចំណុច

6 Videos


មនុស្សទូទៅគួរស្វែងយល់ពីបញ្ហាស្ត្រេះ និងភាពតានតឹងក្នុងអារម្មណ៍ ព្រោះបញ្ហានេះក៏ជាកត្តាអាចប៉ះពាល់ដល់សុខភាពណាស់ដែរ វាជះឥទ្ធិពលខ្លាំងដល់សុខភាពស្បែកនិងបង្ករជាជំងឺផ្សេងៗ ។ ខាងក្រោមនេះជា បញ្ហាមួយចំនួនដែលបណ្តាលមកពីបញ្ហាស្ត្រេះក្នុងអារម្មណ៍ ៖

១.កើតមុន : មុនកើតលើមុខមួយផ្នែក ក៏បណ្តាលមកពីបញ្ហាស្ត្រេះដោយសារអ័រម៉ូនមានការប្រែប្រួលជា ពិសេសអ័រម៉ូន cortisol ដែលវាច្រើនធ្វើអោយក្រពេញញើសបញ្ចេញជាតិប្រេងច្រើនមកលើស្បែក ។
២. កន្ទួលស្បែក : បញ្ហាស្បែកឡើងក្រហមអុជៗ ក៏បណ្តាលមកពីមូលហេតុនៃបញ្ហាស្ត្រេះផងដែរ ។ ហើយមួយភាគទៀតក៏ដោយសារការបរិភោគអាហារមានជាតិហិរខ្លាំង អាហារក្តៅពេក និង ការធ្វើលំហាត់ប្រាណកីឡា ក្លាំងក្លាពេក ក៏ជាមូលហេតុធ្វើអោយស្បែកកើតកន្ទួលក្រហមដែរ ។
៤. ស្បែកស្ងួត : នៅពេលមានអារម្មណ៍ស្ត្រេះ វានឹងធ្វើអោយស្បែកអ្នកស្ងួត នេះក៏ដោយសារអ័រម៉ូនបាន បញ្ចេញសារធាតុមករាំងស្ទះចលនាឈាមរត់ បណ្តាលអោយចលនាឈាមរត់មិនបានសព្វល្អ ធ្វើអោយស្បែក គ្មានឈាមរត់ទៅចិញ្ចឹមគ្រប់គ្រាន់ ទើបបណ្តាលអោយស្បែកស្ងួត ។
៥. ស្នាមខ្មៅជុំវិញរង្វង់ភ្នែក : ប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់ ដោយសារភាពតានតឹងនោះ វានឹងបន្សល់អោយមានស្នាមរង្វង់ខ្មៅនៅជុំវិញភ្នែកមិនខាន ព្រោះចរន្តឈាមរត់មិនគ្រប់គ្រាន់នៅលើផ្ទៃមុខ ធ្វើអោយមុខស្ងួត ស្រអាប់ និងខ្មៅ ៕ សុផល