​វិធី​ងាយៗ​ដើម្បី​បំបាត់​បញ្ហា​ហើមពោះ​? ចង់ដឹង​ទាល់តែ​អាន​សិន​!!

​វិធី​ងាយៗ​ដើម្បី​បំបាត់​បញ្ហា​ហើមពោះ​? ចង់ដឹង​ទាល់តែ​អាន​សិន​!!
សព្វថ្ងៃនេះដោយសារតែបច្ចេកវិទ្យាកាន់តែងាយស្រួល ដូច្នេះការហូបចុករបស់មនុស្សយើងប្រហែលជាមិនបានល្អដូចកាលពីមុនឡើយ ដោយសារតែពួកគេអាចនឹងត្រូវការញ៉ាំលឿន គ្មានពេលញ៉ាំបានទៀងទាត់។ ហេតុដូច្នេះហើយអាចនឹងធ្វើឱ្យពួកគេញ៉ាំអាហារមិនបានត្រឹមត្រូវ និងតែងជួបករណីហើមពោះជាញឹកញាប់បាន។ ទោះបីជាយ៉ាងនេះក្តី យើងនៅតែមានវិធីច្រើនដែលអាចដោះស្រាយវាបានស្រួលដែរ។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីវិធីងាយៗចំនួន ៣យ៉ាងដែលអ្នកអាចធ្វើបាន។

បន្ថយញ៉ាំប្រៃ
ជាតិប្រៃគឺជាសមាសធាតុដ៏សំខាន់មួយសម្រាប់ការរស់នៅដ៏មានសុខភាព។ យ៉ាងណាមិញ បើសិនជាអ្នកញ៉ាំវាច្រើនពេក វានឹងធ្វើឱ្យចាលជាតិទឹកក្នុងខ្លួន រហូតដល់មានអតុល្យភាពជាតិទឹក និងជាតិប្រៃបាន ដែលចុងក្រោយទៅជាហើមពោះតែម្តង។ ចំពោះអាហារពេលយប់ត្រជាក់ៗ អាហារសម្រន់ និងអាហារលឿនពិតណាស់នឹងបង្កើនជាតិសូដ្យូមដល់រាងកាយអ្នក។ ដូច្នេះអ្នកគួរតែកាត់បន្ថយអាហារអស់ទាំងនេះបើសិនជាចង់លុបបំពាត់ការហើមពោះ។

ញ៉ាំទឹកឱ្យបានច្រើន
ការញ៉ាំទឹកច្រើនៗនឹងធ្វើឱ្យក្បាលពោះសំប៉ែតបាន។ ចូរញ៉ាំទឹកឱ្យបាន ៦ ទៅ ៨កែវជារៀងរាល់ថ្ងៃ ដើម្បីរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងខ្លួន ក៏ដូចជាកោសិកាផងដែរ។

ឈប់ទំពារស្ករកៅស៊ូ
ការទំពារស្ករកៅស៊ូនឹងធ្វើឱ្យដកដង្ហើមស្រូបចូលខ្យល់ក្នុងពោះកាន់តែច្រើន ដូច្នេះវាពិតជាធ្វើឱ្យពោះទៅជាហើមបាន។ វានឹងធ្វើឱ្យអាការៈហើមពោះនេះកាន់តែធ្ងន់ធ្ងរថែមទៀតបើសិនជាទំពារស្ករកៅស៊ូដែលគ្មានជាតិស្ករ៕

ប្រភព៖ health

  • ​វិធី​ងាយៗ​ដើម្បី​បំបាត់​បញ្ហា​ហើមពោះ​? ចង់ដឹង​ទាល់តែ​អាន​សិន​!!已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/08/27  Category:សុខភាព
Tags: