ទៅអង្គុយមើលគេអារដើមឈើ ដូចទៅសម្លាប់ខ្លួនឯង ត្រូវដើមឈើសង្កត់ស្លាប់ យ៉ាងណោចអាធ័ម

(ពោធិ៍សាត់)៖ បុរសម្នាក់បានទៅអង្គុយមើល គេអារដើមរាជកុល នៅច្រាំងចំណោត ពេលគេអារដាច់រមៀល សង្កត់ស្លាប់យ៉ាងអាណោចអាធម នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចថ្មយ៉ន ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្ត្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកនេះថា សាកសពជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ជឿន ចាប់ថាវ ហៅបារាំង អាយុ២៣ឆ្នាំ រស់នៅភូមិវាលវង្ស ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោកអធិការបានបន្តថា មុនពេលកើតហេតុជនរងគ្រោះ បានទៅអង្គុយមើលគេអារដើមរាជកុល នៅចំណុចភូមិឃុំកើតហេតុខាងលើ ដោយអង្គុយក្រោមចំណោត ភ្លាមនោះស្រាប់តែដើមរាជកុល នោះបានដាច់ រួចរមៀលសង្កត់ជនរងគ្រោះ ស្លាប់យ៉ាងអាណោចអាធមភ្លាមៗនៅកន្លែង។ បច្ចុប្បន្នសាកសព ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
ទៅអង្គុយមើលគេអារដើមឈើ ដូចទៅសម្លាប់ខ្លួនឯង ត្រូវដើមឈើសង្កត់ស្លាប់ យ៉ាងណោចអាធ័ម

ទៅអង្គុយមើលគេអារដើមឈើ ដូចទៅសម្លាប់ខ្លួនឯង ត្រូវដើមឈើសង្កត់ស្លាប់ យ៉ាងណោចអាធ័ម

ប្រភព៖ Freshnewsasia

  • ទៅអង្គុយមើលគេអារដើមឈើ ដូចទៅសម្លាប់ខ្លួនឯង ត្រូវដើមឈើសង្កត់ស្លាប់ យ៉ាងណោចអាធ័ម已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/27  Category:កំសាន្ត
Tags: