អគ្គនាយកដ្ឋានគយ ប្រកាសជ្រើសរើសជើងសាគយ​ បណ្ដោះអាសន្ន១០០នាក់ សម្រាប់ឆ្នាំ២០១៦

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសជ្រើសរើស ជើងសាគយបណ្ដោះអាសន្នជារូបវន្ដបុគ្គល ដែលតំណាងឲ្យនីតិបុគ្គល ឬរូបវន្ដបុគ្គលខ្លួនផ្ទាល់ចំនួន១០០នាក់ សម្រាប់ឆ្នាំ២០១៦នេះ។

បើយោងតាមលិខិតរបស់ នាយកដ្ឋានគយ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦នេះ បានបន្ថែមថា កាលបរិច្ឆេទទទួលពាក្យសុំ គឺចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ រីឯការប្រឡងវាយតម្លៃ និងការបើកវគ្គបណ្ដុះបណ្ដាល នៅខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ។

ពាក្យសុំប្រកបអាជីវកម្មជើងសាគយ មាននៅការិយាល័យគ្រប់គ្រងហានិភ័យ និងសវនកម្ម និងរដ្ឋាករ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រៀងរាល់ម៉ោងធ្វើការ៕

ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង ទាំងស្រុងរបស់នាយករដ្ឋានគយ នៅខាងក្រោមនេះ៖

អគ្គនាយកដ្ឋានគយ ប្រកាសជ្រើសរើសជើងសាគយ​ បណ្ដោះអាសន្ន១០០នាក់ សម្រាប់ឆ្នាំ២០១៦

ប្រភព៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, Freshnewsasia

  • អគ្គនាយកដ្ឋានគយ ប្រកាសជ្រើសរើសជើងសាគយ​ បណ្ដោះអាសន្ន១០០នាក់ សម្រាប់ឆ្នាំ២០១៦已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/27  Category:កំសាន្ត
Tags: