​អាមេរិក ព្រ​មាន​មិន​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Miami នៃ​រដ្ឋ​ផ្លរីដា ខណៈ​វីរុស Zika កំពុង​​រាល​ដាល

(អាមេរិក)៖ ក្រុមមន្ត្រីសុខាភិបាល សហរដ្ឋអាមេរិក បានព្រមានឲ្យដឹងថា ចំពោះស្រ្តីមានផ្ទៃពោះទំាងអស់ មិនត្រូវធ្វើដំណើរទៅកាន់ទីក្រុង Miami Beach នៃរដ្ឋផ្ល័រីដា នោះទេ។ ការព្រមានបែបនេះធ្វើ ឡើងនៅបន្ទាប់ពី មានសេចក្ដីរាយការណ៍ថា សត្វមូសដែលមានផ្ទុកវីរុស Zika កំពុងធ្វើសកម្មភាព នៅក្នុងតំបន់ទេសចរណ៍ ដ៏មានប្រជាប្រិយភាពមួយនេះ។

ជាមួយគ្នានោះដែរ មជ្ឈមណ្ឌលបង្ការជំងឺឆ្លងសហអាមេរិក បានស្នើផងដែរឲ្យស្រ្តីមានផ្ទៃពោះ គួរតែជៀសវាងការធ្វើដំណើរ ទៅកាន់ទីក្រុងទំាងឡាយក្នុងតំបន់ Miami ។ ដោយឡែកជុំវិញការព្រមាននេះដែរ អាចនឹងធ្វើឲ្យខាតបង់ប្រាក់ចំណូល រាប់លានដុល្លារ សម្រាប់វិស័យទេសចរណ៍ នៅឆ្នេរសមុទ្រ ទីក្រុង ម៉ៃអាមី ព្រមទំាងបង្ករជាក្ដីព្រួយបារម្ភ យ៉ាងខ្លំាង ទាក់ទិននិងការរីករាលដាលវីរុស Zika នៅសហរដ្ឋអាមេរិក។

សូមបញ្ជាក់ជូនថា មជ្ឈមណ្ឌលបង្ការជំងឺឆ្លង សហអាមេរិកឲ្យដឹងថា បុរសទំាងអស់ដែលបានដឹងខ្លួនថា ឆ្លងវីរុស Zika គួរតែរង់ចំារយៈពេល ៦ខែ មុននឹងចង់បានកូន ព្រោះថា វីរុសនេះអាចនឹងចម្លងដល់ ដៃគូររបស់ខ្លួន តាមរយៈការរួមភេទ។ ការផ្ដល់អនុសាសន៍នេះ ធ្វើឡើងដោយផ្អែកលើការស្រាវជ្រាវ មួយដោយបានបង្ហាញថា វីរុស Zika អាចរស់នៅក្នុងមេជីវិតឈ្មោល រយៈពេល៩៣ ថ្ងៃ បន្ទាប់ពីបានឆ្លងក៏ប៉ុន្តែ កាលពីពេលថ្មីៗនេះ សារព័ត៌មាន Eurosurveillence បានពិព័ណ៌នា ជុំវិញករណីឆ្លងចំនួនពីរដែលគេជឿជាក់ថា វីរុស Zika អាចរស់នៅក្នុងមេជីវិតឈ្មោល ដល់ទៅ៦ខែ ក្រោយពេលឆ្លងវីរុសមួយនេះ៕
​អាមេរិក ព្រ​មាន​មិន​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Miami នៃ​រដ្ឋ​ផ្លរីដា ខណៈ​វីរុស Zika កំពុង​​រាល​ដាល

​អាមេរិក ព្រ​មាន​មិន​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Miami នៃ​រដ្ឋ​ផ្លរីដា ខណៈ​វីរុស Zika កំពុង​​រាល​ដាល

​អាមេរិក ព្រ​មាន​មិន​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Miami នៃ​រដ្ឋ​ផ្លរីដា ខណៈ​វីរុស Zika កំពុង​​រាល​ដាល

​អាមេរិក ព្រ​មាន​មិន​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Miami នៃ​រដ្ឋ​ផ្លរីដា ខណៈ​វីរុស Zika កំពុង​​រាល​ដាល

​អាមេរិក ព្រ​មាន​មិន​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Miami នៃ​រដ្ឋ​ផ្លរីដា ខណៈ​វីរុស Zika កំពុង​​រាល​ដាល
ប្រភព៖ khmertalking

  • ​អាមេរិក ព្រ​មាន​មិន​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Miami នៃ​រដ្ឋ​ផ្លរីដា ខណៈ​វីរុស Zika កំពុង​​រាល​ដាល已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/27  Category:កំសាន្ត
Tags: