ឡូយ​ណាស់​ ! ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Man Utd រូប​នេះ​រក​បាន​គ្រាប់​បាល់​ដ៏​សំខាន់​ជួយ​ក្លឹប​ឈ្នះ​យប់​មិញ​

កាលពីយប់មិញក្លឹប Manchester United បានយកឈ្នះជាមួយលទ្ធផលប្រផិតប្រផើយខ្លាំងជាមួយ Hull City គឺ១ទល់នឹង០ ។ ដែលលទ្ធផលនេះបានធ្វើ Manchester United បន្តឈ្នះ៣ប្រកួតជាប់គ្នាក្រោមការដឹកនាំរបស់លោក Jose Mourinho ។

យ៉ាងណា១គ្រាប់ដ៏សំខាន់ដែលជួយ Manchester United ទទួលបានជ័យជំនះក្នុងការប្រកួតនេះគឺរកបានដោយខ្សែប្រយុទ្ធវ័យទើបតែ១៩ឆ្នាំគឺកីឡាករ Marcus Rashford នៅនាទីទី៩០+២ទៅហើយ គឺក្រោយការបញ្ជូនពីសំណាក់កីឡាករ Wayne Rooney ។

ឡូយ​ណាស់​ ! ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​  Man Utd រូប​នេះ​រក​បាន​គ្រាប់​បាល់​ដ៏​សំខាន់​ជួយ​ក្លឹប​ឈ្នះ​យប់​មិញ​

គួរំលឹកថា Marcus Rashford គឺជាខ្សែប្រយុទ្ធវ័យក្មេងដែលចាប់ផ្ដើមលេចធ្លោមួយរូបរបស់ Man Utd កាលពីរដូវកាល ដោយគេរកបាន៨គ្រាប់ក្នុងការបង្ហាញខ្លួន១៨ប្រកួត ។ យ៉ាងណាការចាប់ផ្ដើមរកគ្រាប់បាល់បានសម្រាប់រដូវកាលក្នុងនាមជាកីឡាករបម្រុងគឺជាសញ្ញាណល្អដែលបញ្ជាក់ថាគេនៅតែបន្តអភិវឌ្ឍក្រោមការដឹកនាំរបស់លោក Jose Mourinho ។

ខាងក្រោមជាវីដេអូដែល Rashford ស៊ុតបញ្ចូលទីយប់មិញ ៖

  • ឡូយ​ណាស់​ ! ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Man Utd រូប​នេះ​រក​បាន​គ្រាប់​បាល់​ដ៏​សំខាន់​ជួយ​ក្លឹប​ឈ្នះ​យប់​មិញ​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/28  Category:កំសាន្ត
Tags: