ផលវិបាក​ធ្ងន់ធ្ងរ នៃ​ជំងឺ​ត្រៀម​ក្រឡាភ្លើង បើ​មិន​បាន​ព្យាបាល​

ផលវិបាក​ធ្ងន់ធ្ងរ នៃ​ជំងឺ​ត្រៀម​ក្រឡាភ្លើង បើ​មិន​បាន​ព្យាបាល​

បើសិន​ជា​អ្នក​មាន​បញ្ហា លើស​សម្ពាធ​ឈាម​ក្នុងពេល​មាន​ផ្ទៃពោះ មានន័យ​ថា អ្នក​កំពុងតែ​ប្រឈម​ខ្ពស់ នឹង​ការត្រៀម​ក្រឡាភ្លើង ក្នុងពេល​មាន​ផ្ទៃពោះ​ហើយ​។ ជំងឺ​ត្រៀម​ក្រឡាភ្លើង ដែល​ជា​ផលវិបាក​ដ៏​ស្មុគស្មាញ​មួយ ក្នុងពេល​មាន​ផ្ទៃពោះ គឺ​ចាប់ផ្តើម​កើតឡើង ក្រោយ​ពី​ស្ត្រី​មាន​ផ្ទៃពោះ បាន​ចាប់​ពី ២០ សប្តាហ៍​ឡើងទៅ​។

សម្រាប់​ករណី​តិចតួច ទាំង​ម្តាយ និង​កូន អាច​នឹង​មាន​សភាព​ធម្មតា​។ ប៉ុន្តែ បើសិនជា​ឈាន​ដល់​កម្រិត​មធ្យម ទៅ​ធ្ងន់ធ្ងរ​វិញ​នោះ អ្នក​អាច​នឹង​មាន​បញ្ហា ចំពោះ​សុខភាព​ណាមួយ ដូចខាងក្រោម​នេះ​បន្ថែមទៀត ៖

លំហូរ​ឈាម​ទៅ​សុក​ថយចុះ​
​នៅពេល​លំហូរ​ឈាម​ទៅកាន់​ស្បូន កាន់តែ​តិច វា​នឹង​ថយ​ចុះ​ការផ្គត់ផ្គង់​អុកស៊ីសែន និង​ជីវជាតិ​ទៅ​ចិញ្ចឹម​ទារក ដែល​ជាហេតុ​នាំឲ្យមាន​បញ្ហា​ច្រើន​ដូចជា កូន​មិន​គ្រប់​ទម្ងន់ និង​លូតលាស់​មិន​គ្រប់​។ បើសិនជា​ត្រូវការ​សម្រាល​ឲ្យ​លឿន ដើម្បី​ថែរក្សា​សុខភាព​ម្តាយ​នោះ កូន​អាច​នឹង​ត្រូវ​កើត​ទាំង​មិន​ទាន់​គ្រប់​ខែ​។

​របើក​សុក​
​ការ​ដែលរ​បើក​សុក​បែ​ប​នេះ នឹង​ធ្វើឲ្យ​កាត់បន្ថយ ការផ្គត់ផ្គង់​អុកស៊ីសែន​ទៅ​កូន ព្រមទាំង​បង្ក​ជាការ​ធ្លាក់ឈាម​ខ្លាំងក្លា ចំពោះ​ម្តាយ​បាន​។

​ក្រឡា​ភ្លើង (​ប្រកាច់​)
​ក្រឡា​ភ្លើង មាន​អាការៈ​ដូចជា ឈឺ​ក្បាល​ខ្លាំង ឬ​ជាប់ ប្រែប្រួល​គំហើញ ឈឺពោះ​ផ្នែក​ខាងលើ ឬ​វង្វេងវង្វាន់​ស្មារតី​។ នៅពេល​រឿងនេះ កើតឡើង​ហើយ គ្រូពេទ្យ​នឹង​ប្រើ​ថ្នាំ ប្រឆាំង​ការ​ប្រកាច់​។

វិធី​ព្យាបាល​ការត្រៀម​ក្រឡាភ្លើង​តែមួយគត់​គឺ សម្រាលកូន​ឲ្យបាន​លឿន​បំផុត​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthday

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។