យក​បាយ​ទៅ​ឲ្យ​ឪពុក​នៅ​ចម្ការ កំពុង​ជិះ​កង់​ទៅ​តាម​ផ្លូវ​ស្រាប់តែ​…

ខេត្តកំពត ៖ បុរស​ជា​កម្មករ​រោងចក្រ​ស៊ីម៉ងត៍​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កណ្តោល​សហការ​ជាមួយ​កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៦​នេះ បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​ពាក្យបណ្តឹង​ពី​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​ប្តឹង​ចោទប្រកាន់​ថា បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច ។

សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កណ្តោល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ សិត សា​រ៉េ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មានមុខរ​បរជា​កម្មករ​រោងចក្រ​ស៊ីម៉ងត៍ ចក្រី​ទីង​កំពត មាន​ទីលំនៅ​ភូមិ​ទឹក​ក្រហម ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​មាន​អាយុ​១៥​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ក្នុងស្រុក​ទឹកឈូ ។

លោក​វរៈសេនីយ៍ត្រី ណុ​ប ចាន់​ភាព អធិការរង​ស្រុក​ទឹកឈូ បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៦ ក្មេង​ស្រី​រង​គ្រោះ​បាន​ជិះ​កង់​យក​បាយ​ម្ហូប​ទៅ​ឲ្យ​ឪពុក​របស់​នាង​នៅ​ឯ​ចម្ការ​ឆ្ងាយ​ពី​ផ្ទះ ខណៈ​កំពុង​ជិះ​កង់​តាម​ផ្លូវ​ស្រាប់តែ​ជនសង្ស័យ​ចេញ​មក​ផ្លូវ​ឲ្យ​ឈប់​កង់​រួច​ចាប់​អូស​ដៃ​ចូល​ទៅ​ក្នុង​ព្រៃ​ជើងភ្នំ​គីឡូ​ដួល ស្ថិត​ក្នុងភូមិ​មាន​រិ​ទ្ធ ឃុំ​កណ្ដាល រួច​អូស​ចូល​ទៅ​ចំការ​ចម្ងាយ​ប្រមាណ​ជា​២០​ម៉ែត្រ​ចាប់រំលោភ​រហូត​បា​សំរេច ព្រមទាំង​គំរាម​សម្លាប់​ទៀត ។

លោក​វរៈសេនីយ៍ត្រី ណុ​ប ចាន់​ភាព បន្ត​ឲ្យ​ទៀត​ថា ក្រោយ​ពី​បាន​ទទួល​បាន​ពាក្យបណ្តឹង នៅ​ព្រឹក​ថ្ងៃ​ទី​២៧​សីហា កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ឃាត់ខ្លួន និង​នាំ​ជនសង្ស័យ​មក​កាន់​អធិការដ្ឋាន​ស្រុក​ទឹកឈូ ដើម្បី​ធ្វើការ​សាកសួរ​ ។

លោក​អធិការរង​បញ្ជាក់​ថា ក្រោយ​ពី​សមត្ថកិច្ច​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ដូចដែល​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្តឹង​មក​សមត្ថកិច្ច​ដែរ ។ ហើយ​នៅ​រសៀល​​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៦ សមត្ថកិច្ច​ការិយាល័យ​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ​បាន​កសាង​សំណុំ​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា កម្លាំងនគរបាលស្រុកភ្នំស្រួច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបាននាំក្មួយស្រីអាយុ១១ឆ្នាំ ទៅបេះផ្កានៅលើភ្នំគិរីរម្យ កាលពីម៉ោងប្រមាណ១១៖០០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ។

បើតាមមន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ស៊ឿន រ៉ា អាយុ៣១ឆ្នាំ មុខរបរបេះផ្ការលក់ មានទីលំនៅភូមិថ្មី (គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ជាបុរសមានប្រពន្ធ និងកូនចំនួន៣នាក់ផងដែរ ដោយឡែកក្មេងស្រីរងគ្រោះ ត្រូវជាក្មួយស្រីខាងប្រពន្ធជនសង្ស័យ។

មន្រ្តីនគរបាល បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យបានដឹកក្មេងស្រីរងគ្រោះ ទៅបេះផ្កា នៅចំណុចភ្នំបៃតងលើឧទ្យានជាតិគីរីរម្យ ហើយបានធ្វើសកម្មភាពរំលោភ បានសំរេច ក្រោយមកត្រូវបានកម្លាំង សមត្ថកិច្ចធ្វើការឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

យក​បាយ​ទៅ​ឲ្យ​ឪពុក​នៅ​ចម្ការ កំពុង​ជិះ​កង់​ទៅ​តាម​ផ្លូវ​ស្រាប់តែ​...

យក​បាយ​ទៅ​ឲ្យ​ឪពុក​នៅ​ចម្ការ កំពុង​ជិះ​កង់​ទៅ​តាម​ផ្លូវ​ស្រាប់តែ​...

យក​បាយ​ទៅ​ឲ្យ​ឪពុក​នៅ​ចម្ការ កំពុង​ជិះ​កង់​ទៅ​តាម​ផ្លូវ​ស្រាប់តែ​...

យក​បាយ​ទៅ​ឲ្យ​ឪពុក​នៅ​ចម្ការ កំពុង​ជិះ​កង់​ទៅ​តាម​ផ្លូវ​ស្រាប់តែ​...