ប្តីសង្ស័យ ក៏លួចបង្កប់កាមេរ៉ា ទើបដឹងថាប្រពន្ធខ្លួន ពិតជាឃោរឃៅមែន (មានវីដេអូ)

ឥណ្ឌា៖ ថ្មីៗនេះវីដេអូឃ្លីបមួយ កំពុងតែទទួលបានការចាប់អារម្មណ៍ច្រើន លើប្រព័ន្ធផ្សព្វផ្សាយសង្គម រួមជាមួយនឹងពាក្យរិះគន់ ជេរប្រទិចផងដែរ ក្រោយពីស្ត្រីជាម្តាយម្នាក់ វាយតបធ្វើបាបកូនខ្លួនឯង ក្នុងរូបភាពគួរឲ្យខ្លាច។

ប្រភពបានឲ្យដឹង បុរសជាប្តី សុំមិនបញ្ចេញឈ្មោះម្នាក់ មានការសង្ស័យជាខ្លាំង ទៅលើប្រពន្ធរបស់ខ្លួន ហើយក៏បានសម្រេចចិត្ត លួចបង្កប់ដាក់កាមេរ៉ាសុវត្ថិភាព ក្នុងបន្ទប់គេងតែម្តង។ ប៉ុន្តែជាលទ្ធផលអ្វី ដែលបានបង្ហាញចេញមកនោះ ពិតជាធ្វើឲ្យរូបគាត់រន្ធត់យ៉ាងខ្លាំង សឹងតែធ្វើឲ្យថ្លើមធ្លាក់ដល់ដី។

យ៉ាងណាមិញ តាមរយៈខ្សែវីដេអូឃ្លីប ដែលបានបង្ហាញឡើងនោះ បានថតជាប់ទិដ្ឋភាព ឃោរឃៅរបស់ស្រ្តីជាម្តាយម្នាក់ អង្គុយនៅលើគ្រែ ក្នុងបន្ទប់គេង ហ៊ានលើកដៃវាយធ្វើបាប កូនតូចរបស់ខ្លួនជាប្រចាំ ស្ថិតក្នុងរូបភាព រំលោភបំពានលើសិទ្ធិកុមារយ៉ាងធ្ងន់ធ្ង។ ស្រ្តីជាម្តាយរូបនេះ បានប្រើហិង្សា ចាប់លើកបោះៗ កូនរបស់ខ្លួន ហើយថែមទាំងចាប់ច្របាច់.ក និងវាយតប រុញលើខ្នងកុមាររងគ្រោះ ជាមួយនឹងការប្រើកម្លាំងដៃ ធ្ងន់ៗថែមទៀតផង ដោយមិនដឹងមូលហេតុ។

កាមេរ៉ានិងរូបភាពដែលមិនគួរឲ្យជឿនេះ បានលេចចេញជារូបរាង និងភស្ថុតាងពិតប្រាកដ ក្រោយពីបុរសជាស្វាមី កើតការសង្ស័យលើប្រពន្ធខ្លួនឯង ខណៈប្រពន្ធរបស់គាត់តែងតែ ធ្វើសកម្មភាពខុសប្លែកពីធម្មតា និងថែមទាំងមាន របួសស្នាមលើកូនស្ទើររាល់ថ្ងៃផងដែរ។

បើតាមការឲ្យដឹងពី បុរសជាស្វាមី បានរៀបរាប់មកកាន់ អ្នកយកព័ត៌មានថា «ខ្ញុំមានការសង្ស័យទៅលើប្រពន្ធខ្ញុំ ជាយូរណាស់មកហើយ ថានាងច្បាស់ជាអ្នកវាយធ្វើបាបលើកូន ជាក់ជាមិនខាន ទើបខ្ញុំសម្រេចចិត្ត ដំឡើងកាមេរ៉ាសុវត្ថិភាព ក្នុងបន្ទប់គេងមួយ ដើម្បីតាមដានពីសកម្មភាព របស់នាងតែម្តងទៅ»

គួរឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងនៅក្នុងទីក្រុង Bareilly រដ្ឋ Uttar Pradesh នៃប្រទេសឥណ្ឌា។ បច្ចុប្បន្នគេមិនទាន់ដឹងច្បាស់ ជុំវិញនឹងករណីមួយនេះនៅឡើយនោះទេ ថាតើបុរសជាស្វាមី និងនាងប្រពន្ធ ដោះស្រាយគ្នាបែបម៉េចទៅហើយ៕

ទស្សនាវីដេអូ៖

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត  រហូតដល់មានរបួសពេញខ្លួន តាំងពីក្បាលដល់ចុងជើង។

ក្មេងប្រុសនេះ ត្រូវគ្រូរបស់គេ ឆែកឃើញមានស្នាមរបួសជាច្រើន តាំងពីឆ្នាំមុនមកម្ល៉េះ ប៉ុន្តែគាត់ស្មានថាជា របួសដោយ ឧប្បត្តិហេតុចៃដន្យណាមួយ ប៉ុណ្ណោះ។ ទើបតែថ្មីៗនេះ មានការភ្ញាក់ផ្អើល សារជាថ្មី ដោយសាររូបភាព របស់ក្មេងម្នាក់នេះ ត្រូវគេបង្ហោះព្រោងព្រាត ពេញបណ្តាញសង្គមចិន weibo និងត្រូវបានគេដឹងថា ក្មេងប្រុសនេះ ត្រូវរងការធ្វើបាបពី ឪពុកម្តាយចិញ្ចឹមរបស់ខ្លួន។

ក្មេងប្រុសម្នាក់នេះ ត្រូវគ្រូរបស់គេរកឃើញថា មានស្នាមរបួសពេញទាំងតួខ្លួន និងមានស្មារតីមិនប្រក្រតី ដោយខ្លាចមនុស្សជុំវិញខ្លួន និងចូលចិត្ត ពួននៅតែម្នាក់ឯង។ ដោយអស់លទ្ធភាព ពីការស្នើរសុំជំនួយ ពីអាជ្ញាធរ ទើបខាងសាលា សំណូមពរឲ្យអ្នកលេងអ៊ីនធឺណែត ទាំងអស់ ជួយចែកចាយ និងស្វែងរកការអន្តរាគមន៍។

បច្ចុប្បន្នរឿងរ៉ាវនេះ ត្រូវបានអាជ្ញាធរ កំពុងស្រាវជ្រាវ ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់ហើយ ដោយប្រភពព័ត៌មាន បានឲ្យដឹងបន្ថែមទៀតថា ឪពុកម្តាយចិត្តអប្រិយនោះ គឺជាអ្នករៀនសូត្រ បានខ្ពង់ខ្ពស់ទៀតផង ម្នាក់ជាអ្នកកាសែត និងម្នាក់ទៀត ជាអ្នកច្បាប់។ ពួកគេធ្វើទារុណកម្ម កូនចិញ្ចឹមរបស់ខ្លួនដោយ វាយនឹងបំពង់ទីប ទាត់នឹងជើង ថែមទាំងចាក់នឹងប៊ិចពេញ ទាំងផ្ទៃមុខ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្តីសង្ស័យ ក៏លួចបង្កប់កាមេរ៉ា ទើបដឹងថាប្រពន្ធខ្លួន ពិតជាឃោរឃៅមែន (មានវីដេអូ)

ប្តីសង្ស័យ ក៏លួចបង្កប់កាមេរ៉ា ទើបដឹងថាប្រពន្ធខ្លួន ពិតជាឃោរឃៅមែន (មានវីដេអូ)

ប្តីសង្ស័យ ក៏លួចបង្កប់កាមេរ៉ា ទើបដឹងថាប្រពន្ធខ្លួន ពិតជាឃោរឃៅមែន (មានវីដេអូ)