ម៉ានីកា មិនហ៊ានប្រថុយស្នេហ៍ថ្មី

6 Videos


បន្ទាប់ពីខូចចិត្តមក ម៉ានីកា ហាក់បីដូចជាមិនអើរពើស្នេហាថ្មីសោះ ទោះបីជាមានបុរសក្នុងនិងក្រៅប្រទេសទាក់ទងចង់បាននាងធ្វើជាគូស្រករក្តី ផ្ទុយទៅវិញនាងបែរជានិយាយថា ចង់រៀបការនិងគេដែរ តែរកអ្នកស្មោះមិនបាន ទើបមិនទាន់ហ៊ានប្រថុយ ។ ម៉ានីកា គឺជាស្រីស្អាតដែលចូលចិត្តតុបតែងខ្លួនសិចស៊ីដែលមានឈ្មោះបោះសម្លេងជាយូរឆ្នាំមកហើយ ប៉ុន្តែក្រោយពីពើបប្រទះរឿងរាវស្នេហាមិនសមបំផុត នាងក៏បានបាត់មុខឈឹងពីសិល្បៈ យូរម្តងៗទើបឃើញវត្តមានរបស់នាង ។

ម៉ានីកា មិនហ៊ានប្រថុយស្នេហ៍ថ្មី

នៅក្នុងឆ្នាំ ២០១៦ នេះ ម៉ានីកា បានវិលត្រឡប់ចូលមកថតវិញហើយ ដោយថ្មីៗនេះនាងបានថតរឿងចំនួន៤រឿងជាប់ៗគ្នា ដូចជារឿង « នេះឬនិស័យស្នេហ៍ » ដែលកំពុងដាក់បញ្ចាំងនៅក្នុងស្ថានីយ៍ទូរទស្សន៍ បាយ័ន និង រឿង « អន្ទ្រាក់ហង្ស » ឲ្យទូរទស្សន៍ប៉ុស្តិ័លេខ៥ និងរឿងចុងក្រោយដែលទើបថតចាប់ផ្តើមថតនេះមានចំណងជើងថា « ព្យុះជីវិតចិត្តអ្នកលេង » ដែលគ្រោងនឹងដាក់បញ្ចាំងនៅក្នុងស្ថានីយ៍ទូរទស្សន៍បាយ័ននៅបំណាច់ឆ្នាំ ២០១៦ ខាងមុខ ។

ម៉ានីកា មិនហ៊ានប្រថុយស្នេហ៍ថ្មី

ថ្វីត្បិតតែ ម៉ានីកា មិនបានសម្តែងជាតួឯក ប៉ុន្តែនាងមិនប្រកាន់ខ្លួនឡើយ នាងបែរជាសប្បាយចិត្តដែលខាងម្ចាស់ផលិតកម្មនៅតែពេញចិត្តស្នាដៃសម្តែងរបស់នាង ។ ឆ្នាំថ្មីនេះ ម៉ានីកា មានវ័យ ២៨ ឆ្នាំហើយ ចំពោះរឿងស្នេហាវិញនាងនៅតែនិយាយដដែលៗថា នៅមិនទាន់រកបានអ្នកថ្មីដែលអាចឲ្យនាងផ្ញើវាសនាបានឡើយ នាងនិយាយទៀតថា « ចង់រៀបការនិងគេដែរ ប៉ុន្តែបុរសដែលចូលស្តីដណ្តឹងខ្ញុំ រកមួយទុកចិត្តមិនបានសោះ ទើបសម្រេចចិត្តនៅម្នាក់ឯងសិន ព្រោះមិនចង់ឲ្យខកចិត្តម្តងជាពីរដង » ។

ម៉ានីកា មិនហ៊ានប្រថុយស្នេហ៍ថ្មី

បើតាមប្រភពពត៌មានពីអ្នកសិល្បៈបង្ហើបប្រាប់ថា ម៉ានីកា មានអ្នកពិសេសហើយគ្រាន់តែនាងមិនទាន់បង្ហាញប្រាប់ប៉ុណ្ណោះ ។ ម៉ានីកា ផ្ទាល់ទទួលស្គាល់ផងដែរថា អ្នកស្រលាញ់មានច្រើន តែរកអ្នកស្មោះពិតជាពិបាកណាស់ អីចឹងមានតែមើលគេជាបណ្តើរៗសិន ពេលណាឃើញគេល្អគ្រប់គ្រាន់ដែលអាចផ្ញើវាសនាបាន នាងនឹងទទួលយកម្នាក់នោះភ្លាម ។ តែអ្វីដែលសំខាន់សម្រាប់នាងនៅក្នុងពេលនេះគឺខិតខំប្រឹងប្រែងធ្វើការងារឲ្យបានល្អ និងរកលុយឲ្យបានច្រើនសិន ៕ អាលីណា

ម៉ានីកា មិនហ៊ានប្រថុយស្នេហ៍ថ្មីម៉ានីកា មិនហ៊ានប្រថុយស្នេហ៍ថ្មីម៉ានីកា មិនហ៊ានប្រថុយស្នេហ៍ថ្មីម៉ានីកា មិនហ៊ានប្រថុយស្នេហ៍ថ្មីម៉ានីកា មិនហ៊ានប្រថុយស្នេហ៍ថ្មីម៉ានីកា មិនហ៊ានប្រថុយស្នេហ៍ថ្មី