ស្លាបមាន់បំពងទឹកអំពិលទុំ

គ្រឿងផ្សំ៖- ស្លាបមាន់​- ទឹកអំពិលទុំ​- ខ្ទឹមស ចិញ្ច្រាំ​- ម្សៅស៊ុប ស្ករត្នោត ទឹកប្រេងខ្ចង ​- ម្សៅឆា ( លាយជាមួយទឹកបន្តិច កូរអោយសព្វ )​- គល់ខ្ទឹម ហាន់ជាកង់តូចល្មម​- ម្ទេស ហាន់តូច ( តិចរឺច្រើនតាមការចូលចិត្ត )​វិធីធ្វើ​៖- យកស្លាបមាន់មកប្រលាក់ជាមួយម្សៅស៊ុ៊បបន្តិច ​- ដាក់ប្រេងឆាចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់ស្លាបមាន់ចូល បំពងអោយឆ្អិន រួចដួសទុកមួយអន្លើ​- ដាក់ប្រេងឆាចូលក្នុងខ្ទះសារជា​ថ្មី ទុកអោយក្ដៅ រួចដាក់ខ្ទឹមសចូលបំពងអោយឈ្ងុយបន្តិច​ បន្ទាប់មកដាក់ស្ករត្នោត ទឹកអំពិលទុំ ម្សៅស៊ុប ទឹកប្រេងខ្ចង​ និង បន្ថែមទឹកបន្តិច ហើយកូរអោយសព្វចូលជាតិ រួចភ្លក់មើលអោយល្មមតានការចូលចិត្ត ​( រស់ជាតិជូរផ្អែម )​- រួចដាក់គល់ខ្ទឹម ​ម្ទេស និង ម្សៅឆាចូល កូរអោយសព្វ ទើបដាក់ស្លាប់មាន់ចូល​ រួចកូរត្រលប់ចុះត្រលប់ចុះឡើងអោយសព្វចូលជាតិជាមួយគ្រឿង​ ទុកអោយអោយពុះអោយចូលជាតិ ​រួចដួសចេញ ហើយជាការស្រេច៕

ស្លាបមាន់បំពងទឹកអំពិលទុំកញ្ញា
មុខម្ហូបប្រចាំគ្រួសារ