​កូនភ្លោះ​៣​នាក់​អាយុ​២​ខែ​បៅ​ត្រឹម​ទឹក​ស្ករ​ដោយ​សារ​ឪពុក​ម្ដាយ​គ្មាន​លុយ​ទិញ​ដោះ​គោ​​

​កូនភ្លោះ​៣​នាក់​អាយុ​២​ខែ​បៅ​ត្រឹម​ទឹក​ស្ករ​ដោយ​សារ​ឪពុក​ម្ដាយ​គ្មាន​លុយ​ទិញ​ដោះ​គោ​​
ខេត្តតាកែវ៖ មានជីវភាពខ្វះខាតដល់កម្រិតទៅហើយ ប្ដីប្រពន្ធមួយគូត្រូវទទួលអម្រែកដ៏មហាធ្ងន់ទៀត ចំពោះកូនភ្លោះទាំងបីរបស់ពួកគេ ដែលបានចូលមករួមចំណែកទទួលរងនូវភាពក្រខ្សត់ ក្នុងបន្ទុករបស់ពួកគេ ដោយពេលនេះទារកទាំងបី បានត្រឹមតែផឹកទឹកក្ដៅលាយជាមួយស្ករ អស់រយៈពេល២ថ្ងៃមកហើយ ដោយម្ដាយរបស់ពួកគេ យកមកជំនួសទឹកដោះគោ ដែលនាងគ្មានលុយទិញ។

កូនភ្លោះទាំង៣នាក់មានអាយុ២ខែហើយ ស្ថិតនៅភូមិត្រពាំងឫស្សី សង្កាត់បារាយណ៍ក្រុងដូនកែវ ខេត្តតាកែវ។ ឪពុកម្ដាយរបស់គេ មិនមានលទ្ធភាពទិញសូម្បីតែទឹកដោះគោ អោយពួកគេបៅ ដោយស្ត្រីជាម្ដាយបានដាំទឹកក្ដៅលាយជាមួយស្ករជំនួសជាតិទឹកដោះ សង្ឃឹមរំពឹងលើក្តីសណ្តោសរបស់សប្បុរសជន។

គេនៅមិនទាន់ដឹងថា តើកុមារភ្លោះទាំងបីបានទទួលអំណោយពីជីតារបស់ពួកគេ គឺនាយករដ្ឋមន្ត្រីហ៊ុន សែន នៅឡើយ! កើតបានរយៈពេលពីរខែហើយ មិនដឹងថានាយករដ្ឋមន្ត្រីដឹងដំណឹងចៅទូតទាំងបីរបស់លោកឬនៅ!។ ទោះបីជាយ៉ាងណាគេរំពឹងថាជាបណ្ដោះអាសន្ន ត្រឹមទឹកដោះគោសម្រាប់ក្មេងបីនាក់បៅ លោកឡាយ វណ្ណៈ អភិបាលខេត្តតាកែវ នឹងមេត្តាដល់ទារកទាំងដ៏កម្សត់ទាំងនេះ៕

ប្រភព៖ kqube

  • ​កូនភ្លោះ​៣​នាក់​អាយុ​២​ខែ​បៅ​ត្រឹម​ទឹក​ស្ករ​ដោយ​សារ​ឪពុក​ម្ដាយ​គ្មាន​លុយ​ទិញ​ដោះ​គោ​​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/08/28  Category:ជីវិតនិងសង្គម
Tags: