បុរស​អនាថា​​រើស​បាន​កាបូប​​​​​​​​​សុខ​ចិត្ត​ប្រគល់​​ឲ្យ​ម្ចាស់​វិញ​​​ បាន​សគុណ​​មិន​​គួរ​ឲ្យ​ជឿ​​​

​​​​​បុរស​អនាថា​ជនជាតិ​ថៃ​រស់​នៅ​ក្រុង​បាងកក​​ម្នាក់ ​​​​ត្រូវ​បាន​​មនុស្ស​ទូទៅ​គោរព​កោត​សរសើរ​​​​​ពី​ទឹក​​ចិត្ត​ដ៏​​​​ស្មោះ​​ត្រង់​​​ បន្ទាប់​ពី​រើស​បាន​កាបូប​​លុយ​​​​តូច​មួយ តែ​សុខ​ចិត្ត​​ព្រម​ប្រគល់​​ឲ្យ​ម្ចាស់​ដើម​​វិញ​។

 

បុរស​អនាថា​​រើស​បាន​កាបូប​​​​​​​​​សុខ​ចិត្ត​ប្រគល់​​ឲ្យ​ម្ចាស់​វិញ​​​ បាន​សគុណ​​មិន​​គួរ​ឲ្យ​ជឿ​​​

 

​​ក្នុង​កាបូប​​នោះ​មាន​​ប្រាក់​​តែ ២០ ០០០​បាត ឬ​ប្រមាណ​​​ ​៥៧៧​​ដុល្លារ​​ប៉ុណ្ណោះ​​​​​​ និង​កាត​ក្រេឌីត​មួយ​ចំនួន​​ ​​​ហើយ​ព័ត៌មាន​នេះ​​​​ត្រូវ​បាន​គេ​​ចែក​ចាយ​​​​​​​​​​​​​ព្រោងព្រាត​​​​តាម​បណ្ដាញ​សង្គម​ថៃ ​​ព្រោះ​ទង្វើ​​បុរស​​នេះ​​​​​​​​​​​​​ បាន​ធ្វើ​ឲ្យ​រូប​គេ​​​ទទួល​បាន​ជីវិត​ថ្មី​​ ការងារ​ថ្មី​នៅ​រោង​ចក្រ​របស់​ម្ចាស់​កាបូប​​​ប្រាក់​ខែ​ជិត​ ៣២០​ដុល្លារ និង​​ផ្ទះ​​​មួយ​កន្លែង​ថែម​ទៀត។

 

​បុរស​ម្ចាស់​កាបូប​​​​​​​​ បាន​ជ្រុះ​បាត់​កាបូប​លុយ​​​​​​ដោយ​មិន​ដឹង​ខ្លួន​​នៅ​ក្បែរ​ស្ថានីយ​រថភ្លើង​​ក្រោម​ដី​។ បុរស​អនាថា​បាន​ជួប​ប្រទះ​ដោយ​ចៃដន្យ និង​ព្យាយាម​​​​​​​យក​កាបូប​​​​​​​​ប្រគល់​​​ឲ្យ​ម្ចាស់​វិញ តែ​​​​​តាម​​មិន​ទាន់។

 

​ដោយ​​មិន​អស់សង្ឃឹម​​ ​បុរស​​​​​ចិត្ត​ស្មោះ​​រូប​នេះ បាន​យក​កាបូប​​​​​​​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិស រួច​ស្នើ​ឲ្យ​​ប៉ូលិស​​តាម​ជួយ​រក​ម្ចាស់​កាបូប រហូត​ស្រាវ​ជ្រាវ​ឃើញ​តែ​ម្ដង​។​ ​ម្ចាស់​កាបូប​​​ឃើញ​ដូចនេះ​​​មាន​ការ​ត្រេក​អ​​​ និង​អរគុណ​​ដល់​​​បុរស​អនាថា​​ពី​ទឹក​ចិត្ត​កម្រ​រក​បាន ​និង​​​​​បាន​ជូន​សគុណ​​​​ជា​ការងារ​​ថ្មី​មួយ​​​ និង​កន្លែង​ស្នាក់​នៅ​​មួយ​​ ពេល​គាត់​ដឹង​ថា​​បុរស​នេះ​​​គ្មាន​ការងារ​​ជាង​មួយ​ឆ្នាំ​ ​និង​​យក​​ស្ថានីយ​រថភ្លើង​​​​ក្រោម​ដី​ Huay Kwang MRT ជា​កន្លែង​ដេក​។

 

មិត្ត​ស្រី​របស់​​ម្ចាស់​កាបូប​​​នាង ​Tarika ​បាន​​​សរសេរ​​បង្ហោះ​លើ​បណ្ដាញ​សង្គម​ Facebook ថា​​ “​លោក​ពូ​​អនាថា​​​​ គាត់​​​​​​​​កំពុង​​ស្នាក់​នៅ​កន្លែង​មាន​ផាសុកភាព​ហើយ​​​ពេល​នេះ។ ​​​ការ​ធ្វើ​អំពើ​​ល្អ ពិត​ណាស់​​អ្នក​​នឹង​ទទួល​បាន​ភាព​រីករាយ​​ក្នុង​ជីវិត​”៕

 

បុរស​អនាថា​​រើស​បាន​កាបូប​​​​​​​​​សុខ​ចិត្ត​ប្រគល់​​ឲ្យ​ម្ចាស់​វិញ​​​ បាន​សគុណ​​មិន​​គួរ​ឲ្យ​ជឿ​​​

 

បុរស​អនាថា​​រើស​បាន​កាបូប​​​​​​​​​សុខ​ចិត្ត​ប្រគល់​​ឲ្យ​ម្ចាស់​វិញ​​​ បាន​សគុណ​​មិន​​គួរ​ឲ្យ​ជឿ​​​

 

បុរស​អនាថា​​រើស​បាន​កាបូប​​​​​​​​​សុខ​ចិត្ត​ប្រគល់​​ឲ្យ​ម្ចាស់​វិញ​​​ បាន​សគុណ​​មិន​​គួរ​ឲ្យ​ជឿ​​​

 

បុរស​អនាថា​​រើស​បាន​កាបូប​​​​​​​​​សុខ​ចិត្ត​ប្រគល់​​ឲ្យ​ម្ចាស់​វិញ​​​ បាន​សគុណ​​មិន​​គួរ​ឲ្យ​ជឿ​​​

 

បុរស​អនាថា​​រើស​បាន​កាបូប​​​​​​​​​សុខ​ចិត្ត​ប្រគល់​​ឲ្យ​ម្ចាស់​វិញ​​​ បាន​សគុណ​​មិន​​គួរ​ឲ្យ​ជឿ​​​

ផ្ទះ​ថ្មី​របស់​បុរសអនាថា​

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Metro